Trending now

វៀតណាម និងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ និងរបរនេសាទ

10:05 | 18/10/2020

នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហ្សាការតារដ្ឋមន្ត្រីក្រសួងមហាសាគរនិងនេសាទ ឥណ្ឌូនេស៊ីលោក Edhy Prabowo បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang ។

វៀតណាម និងឥណ្ឌូនេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ និងរបរនេសាទ

នៅក្នុងជំនួបនេះលោករដ្ឋមន្រ្តី Edhy Prabowo បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ដូច្នេះក្រសួងមហាសាគរនិងនេសាទត្រីឥណ្ឌូនេស៊ីមានបំនងចង់ជំរុញនិងនាំកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឡើងកម្ពស់ថ្មីមួយ លើសពីនេះលោករដ្ឋមន្រ្តី Edhy Prabowo ក៏បានឯកភាពជាមួយសំណើររបស់ឯកអគ្គរដ្ឋទូត លោក Pham Vinh Quang គឺដោះស្រាយបញ្ហាអ្នកនេសាទត្រូវបានចាប់ខ្លួនក្នុងស្មារតីមនុស្សធម៌ និងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ ហើយមិនធ្វើឲ្យបញ្ហាទាំងនេះប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្នុងស្មារតីនេះលោក Edhy Prabowo បានឲ្យដឹងថា ឥណ្ឌូនេស៊ីបានសន្យាថានឹងពិចារណា ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជាមួយក្រសួងមហាសាគរនិងនេសាទត្រីឥណ្ឌូនេស៊ីស្ដីពីការបង្កើតបណ្តាញទូរស័ព្ទ បន្ទាន់ប្រឆាំងនឹងការនេសាទខុសច្បាប់ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស