Trending now

វៀតណាម និង Timor-Leste ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

08:07 | 11/06/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ Timor-Leste លោក Dionisio Babo Soares ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ Timor-Leste លោក Dionisio Babo Soares (រូបថត: TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងក្តីសោមនស្សរីករាយដែលរដ្ឋមន្ត្រី លោក Dionisio Babo Soares បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាថ្មីម្តងទៀត ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ រួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណា មនិង Timor-Leste នាពេលខាងមុខផងដែរ។

ចំណែកឯរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ Timor-Leste លោក Dionisio Babo Soares បានសម្តែងការសប្បាយរីករាយនិងបានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់រួសរាយរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ រដ្ឋមន្ត្រីលោក Dionisio Babo Soares បានលើកឡើងថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ប៉ុន្តែកំណើនពាណិជ្ជកម្មទ្វេភាគីបានត្រឹមតែជាង ២ លានដុល្លារប៉ុណ្ណោះ ។ ហេតុដូច្នេះ ភាគីទាំងពីរកំពុងព្យាយាមពិភាក្សាពីវិធានការនានាដើម្បីជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រ តិបត្តិការរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រី លោក Dionisio Babo Soares បានសម្តែងនូវចំណាប់អារម្មណ៍និងអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមដែលវៀតណាមទទួលបាន ជាពិសេសគឺវិស័យការទូតរបស់វៀតណាមដែលថ្មីៗនេះ វៀត ណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដោយទទួលបានសម្លេងឆ្នោតខ្ពស់បំផុត។

ទិដ្ឋភាពនៃពិធីទទួល ( រូបថត: TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យវៀតណាមនិង Timor-Leste ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រួមជាមួយការបង្កើតយន្តការដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិនិយោគនិងពាណិជ្ជកម្ម។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានសម្តែងនូវគោលបំណងថា Timor-Leste នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនិងអង្គភាពអាជីវកម្មវៀតណាមសម្របខ្លួនជាមួយប្រទេសសាមី និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ របស់ប្រទេស Timor-Leste ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀត ណាមនិង Timor-Leste ផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស