Trending now

វិភាគនូវជោគជ័យរបស់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 តើប្រព័ន្ធផ្សព្វផ្សាយអាល្លីម៉ង់និយាយអ្វីខ្លះ?

17:52 | 01/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - គេហទំព័រព័ត៌មាន Marzahn-hellersdorf នៅទីក្រុង Berlin ទើបតែចេញផ្សាយអត្ថបទមួយដែលបានទទួលស្គាល់ភាពជោគជ័យរបស់ប្រទេសវៀតណាម ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺ Covid-19 ក្នុងនោះបានលើកឡើងកូនសោចំនួន ៣ រួមមាន៖ សកម្មភាពយ៉ាងឆាប់រហ័ស ការរកឃើញអ្នកប៉ះ ផ្ទាល់នឹងអ្នកជំងឺ ការឃោសនាយ៉ាងច្បាស់លាស់អំពីគ្រោះថ្នាក់មកពីជំងឺនេះ។

កុមារត្រូវបានណែនាំនូវរបៀបលាងដៃ ដើម្បីបង្ការនឹងជំងឺ Covid-19។ (រូបថត៖ The Gioi vs Viet Nam)

គេហទំព័រនេះបានដកស្រង់សម្តីអ្នកជំនាញផ្នែកសុខាភិបាលដែលនិយាយថា ការរួមបញ្ចូលគ្នានៃកត្តានានា​ពីការឆ្លើយតបយ៉ាងរហ័ស​របស់​រដ្ឋាភិបាល ដើម្បីបង្ការនិង​ទប់ស្តាក់នឹងការរីករាលដាលនៃជំងឺ​ Covid-19 ចាប់ពីការរកឃើញអ្នកប៉ះផ្ទាល់នឹងអ្នកជំងឺ ការអនុវត្តវិធានការ​ដាក់​ឲ្យនៅដាច់ដោយឡែក​ និងការឃោសនា​យ៉ាងទូលំទូលាយ ដែល​បានជួយ​ប្រទេស​ជាតិមានប្រជាជនចំនួន ៩៥ លាននាក់នេះ​ឱ្យគ្រប់គ្រង​ជំងឺរាតត្បាតយ៉ាងមានប្រសិទ្ធភាព ហើយគ្មាននរណាម្នាក់​បានស្លាប់​ដោយសារ Covid-19 នៅឡើយ។

មានសកម្មភាពឆាប់ៗ នេះ

យោងតាមអត្ថបទនេះ វៀតណាមបានត្រៀម​ឆ្លើយតបនឹងការផ្ទុះឡើង​នៃជំងឺនេះ​ជាច្រើនសប្តាហ៍​ មុនពេល​កត់ត្រាករណីដំបូង​ សូម្បីតែ​នៅពេលប្រទេសចិននិងអង្គការសុខភាពពិភពលោក (WHO) បាន​ប្រកាស "មិនមានភស្ដុតាងច្បាស់លាស់ទេ" ដែលថា​ជំងឺនេះ​ឆ្លងពីមនុស្សម្នាក់ទៅមនុស្ស។

ចាប់ពីដើមខែមករាមក ប្រទេសវៀតណាមបានធ្វើតេស្តិ៍សីតុណ្ហភាព​រាងកាយសម្រាប់អ្នកដំណើរដែលត្រឡប់មកពីទីក្រុង Wuhan (ចិន) នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ កាលពីពាក់កណ្តាលខែមករា​លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើដល់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការយ៉ាងម៉ឺងម៉ាត់​ ដើម្បី​ទប់ស្កាត់ការរីករាលដាល​នៃជំងឺរាតត្បាត​ ក៏ដូចជា​ពង្រឹងការត្រួតពិនិត្យ​សុខភាព នៅតាម​ច្រកព្រំដែន​ ព្រលានយន្តហោះនិងកំពង់ផែសមុទ្រ។ មួយថ្ងៃបន្ទាប់ពីប្រទេសវៀតណាមបានកត់ត្រាករណីផ្ទុកជំងឺ Covid- 19 ទី ២ នៅថ្ងៃទី ២៣ ខែមករា ប្រទេសវៀតណាម​បានផ្អាកជើងហោះហើរទាំងអស់ទៅនិងមកពីទីក្រុង Wuhan ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ រដ្ឋាភិបាលបានប្រកាស​ប្រយុទ្ធប្រឆាំង​នឹងជំងឺនេះនិងបានបង្កើតគណៈកម្មាធិការជាតិដឹកនាំនូវបង្ការ​និង​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងកំឡុងពេល​ដែលអង្គការ​សុខភាពពិភពលោក​ប្រកាសពីស្ថានភាពសុខាភិបាល​សាធារណៈ​បន្ទាន់។

យោងតាមលោកសាស្រ្តាចារ្យផ្នែកជំងឺឆ្លង Guy Thwaites នាយកអង្គភាព​ស្រាវជ្រាវរោគវិនិច្ឆ័យជំងឺនៃសាកលវិទ្យាល័យ Oxford នៅ​ប្រទេស​វៀតណាម​ ប្រតិកម្មរបស់ប្រទេសវៀតណាម​គឺជាកត្តាចម្បង​ដែល​នាំឱ្យទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ លោកបានមានប្រសាសន៍ថា សកម្មភាពដំបូង ​ចាប់ពីចុងខែមករា​និង​ដើមខែកុម្ភៈ បើប្រៀបធៀបជាមួយប្រទេសដទៃទៀត​ វាពិតជា​មានប្រយោជន៍ណាស់ក្នុងការគ្រប់គ្រងជំងឺនេះ។

តាមដានអ្នកជំងឺ Covid-19 យ៉ាងហ្មត់ចត់

សកម្មភាពរហ័សរបស់វៀតណាមបានបន្ថយការរីករាលដាលនៃជំងឺនេះដល់សាធារណជន ហើយរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈមានតែករណី Covid-19 ចំនួន ១៦ ករណីប៉ុណ្ណោះដែលត្រូវបានកត់ត្រា។ នៅពេលការឆ្លង​ជំងឺនេះ​ ទាក់ទងនឹងករណីវិលត្រឡប់មកពីបរទេសវិញ ប្រទេសវៀតណាមបាន​តាមដានយ៉ាងដិតដល់​នៃទំនាក់ទំនង​ឆ្លង​និងករណីសង្ស័យដែលឆ្លងជំងឺ។

យោងតាមលោក Thwaites រកឃើញ​អ្នកប៉ះ​ផ្ទាល់​នឹង​អ្នកជំងឺ​មាន​លក្ខណៈលម្អិតណាស់ មិនត្រឹមតែចំពោះករណីទាក់ទងផ្ទាល់ប៉ុណ្ណោះទេ​ប៉ុន្តែក៏មានករណីទាក់ទងយ៉ាងប្រយោលផងដែរ ហើយនេះគឺជាវិធានការ​ពិសេសមួយរបស់វៀតណាម បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ ផ្សេងទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

អ្នកប៉ះផ្ទាល់នឹងអ្នកជំងឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅឯមណ្ឌលសុខភាព សណ្ឋាគារឬបន្ទាយយោធា​ ខណៈដែលអ្នកមាន​ទំនាក់ទំនងដ៏ប្រយោលត្រូវបានណែនាំឱ្យដាក់ខ្លួននៅដាច់ដោយឡែក​ នៅផ្ទះ។

នេះបង្ហាញពីតម្លៃនៃការតាមដានយ៉ាងតឹងរឹងនិង​ការអនុវត្តវិធានការ​ដាក់ឲ្យនៅ​ដាច់ដោយ។ បើសិនប្រទេសវៀតណាម​គ្មាន​សកម្មភាព​ឆាប់ៗ និងម៉ឹងម៉ាត់​ មេរោគអាចនឹងរាលដាលក្នុងសហគមន៍ មុនពេល​រកឃើញ។

ឃោសនាឱ្យបានទូលំទូលាយច្បាស់លាស់

បទចម្រៀង​បង្ការនឹងជំងឺ Covid-19 របស់វៀតណាម ដែល​ជាល្បីស្បាញ​លើពិភពលោក។ (រូបថត៖ Internet)

តាំងពីដើមមក រដ្ឋាភិបាលវៀតណាមបានជូនដំណឹងយ៉ាងច្បាស់​ដល់សាធារណជនអំពីការរីករាលដាលនៃជំងឺនេះ។ គេហទំព័រ​ឯកទេស​លេខទូរស័ព្ទទាន់ហេតុការណ៍និងកម្មវិធីទូរស័ព្ទត្រូវបានបង្កើតឡើង ដើម្បីជូនដំណឹងដល់ប្រជាជនអំពីព័ត៌មានចុងក្រោយបង្អស់អំពីស្ថានភាពរីករាលដាលជំងឺនិងផ្តល់យោបល់វេជ្ជសាស្ត្រ។

ក្រៅពីនេះក្រសួងសុខាភិបាលក៏តែងតែផ្ញើសារទៅប្រជាជន តាមរយៈសារ SMS ផងដែរ។ ប្រព័ន្ធឃោសនាទាំងមូល​បានចូលរួម​ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីកម្រិតគ្រោះថ្នាក់នៃការរាលដាល។

យោងតាមលោកសាស្ត្រាចារ្យ Thwaites បទពិសោធន៍របស់វៀតណាម​ក្នុងការដោះស្រាយការរីករាលដាលនៃជំងឺនេះ ដូចជាការឆ្លើយតបជំងឺ​ផ្តាសាយបក្សី​ ចាប់តាំងពីឆ្នាំ ២០០២ ដែលបានជួយរដ្ឋាភិបាល​និងប្រជាជនឱ្យត្រៀមខ្លួនបានល្អប្រសើរសម្រាប់ប្រយុទ្ធប្រឆាំងនឹង Covid-19 ។

គេហទំព័រខាងលើក៏បាននិយាយផងដែរថាប្រទេសវៀតណាមបានដកចេញនូវវិធានការរក្សាគម្លាតសង្គមនៅចុងខែមេសា បន្ទាប់ពីអស់រយៈពេលជាង ៤០ ថ្ងៃហើយ មិនបានកត់ត្រាករណីថ្មីនៃ Covid-19 នៅក្នុងសហគមន៍​ ។ ក្រុមហ៊ុននិងសាលារៀនបានបើកដំណើរការឡើងវិញ ហើយជីវិតកំពុងវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញហើយ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស