Trending now

ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម៖ ជ័យជំនះលើហ្វាស៊ីស គឺជាសមិទ្ធិផលរួមរបស់ប្រជាជាតិជឿនលឿន

17:25 | 09/05/2020 (សរុបដោយ ហេង វុធ្ធ)

យុគសម័យ - ថ្ងៃទី ៩ ឧសភាគឺជាថ្ងៃដ៏ពិសិដ្ឋបំផុតមួយសម្រាប់ ប្រជាជន រុស្ស៊ីក៏ដូចជារដ្ឋសមាជិកទាំងអស់នៃអតីតសហភាពសូវៀតដោយសារមានការ ចូលរួមក្នុងសង្គ្រាមដ៏ឃោឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក មាន តំណាងគ្រប់ជាតិសាសន៍ ហើយទាំងអស់ក៏បានលះបង់ជីវិតដើម្បីជ័យជំនះ ដ៏មហិមានេះផងដែរ។

រូបថតឯកសារអំពីទិវាជ័យជំនះ ថ្ងៃ៩ ខែឧសភា (ប្រភព៖ vnanet)

នាថ្ងៃទី ៩ ឧសភា ពិភពលោកបានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃ​ទិវា​ជ័យជំនះលើហ្វាស៊ីស។ ពេលវេលាជាប្រវត្តិសាស្ត្រម៉ោង ០០៖០០ និង ៤៣ នាទី នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ (ម៉ោងនៅទីក្រុងម៉ូស្គូ) នៅពេលដែល​តំណាង​ណាស៊ីអាល្លឺម៉ង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចុះ ចាញ់ដោយគ្មានលក្ខខ័ណ្ឌជាមួយសហភាព សូវៀត និងប្រទេសសម្ព័ន្ធមិត្ត នានាក៏បានកត់ត្រា​ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជានិច្ច ហើយថ្ងៃនោះ បាន ក្លាយទៅជាទិវាជ័យជំនះរួមរបស់ប្រជាជាតិដែលស្រឡាញ់សន្តិភាពនៅ លើពិភពលោក និង​ជាទិវាផ្ដួល​រលំ​លទ្ធិ​ហ្វាស៊ីសនិយម រួមទាំងបិទបញ្ចប់ សង្គ្រាមលោកលើកទី ២ផងដែរ។

យោងតាមឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមលោក Konstantin Vasilevych Vnukov បានឲ្យដឹងថា ជ័យជំនះលើហ្វាស៊ីស កាលពី ៧៥ ឆ្នាំមុន​គឺជាជ័យជំនះរួមរបស់មនុស្សជាតិជឿនលឿនទាំងអស់។ យោងតាមមេរៀនសង្គ្រាមនេះ ប្រទេសនីមួយៗចាំបាច់ត្រូវ​ទទួលខុសត្រូ​វក្នុងការ​ពង្រឹងច្បាប់អន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ លុបបំបាត់​បទបញ្ជាផ្តាច់ការ ហើយកសាងប្រព័ន្ធសន្តិសុខរួម​គឺជាកិច្ចការពារសន្តិភាព។

ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមលោក Konstantin Vasilevych Vnukov (រូបថត៖ VN+)

ទន្ទឹមនឹងនេះ នាថ្ងៃទី ៨ ខែឧសភា ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាន​ដាក់​កម្រងផ្កានៅមណ្ឌលគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបហ្វាស៊ីស អាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំង។ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានចាត់ទុកថា ពិភពលោកចាំបាច់ត្រូវដកបទពិសោធន៍​ពីអតីតកាល ហើយសហប្រតិបត្តិការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំង​នឹងបញ្ហា​ប្រឈមនាបច្ចុប្បន្ននេះផងដែរ។

គួរជម្រាបថាដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ នាថ្ងៃទី ៩ ខែឧសភា រុស្ស៊ីបានប្រារព្វ សកម្មភាពរំលឹកខួបលើកទី៧៤នៃទិវាជ័យជំនះលើហ្វាស៊ីស នៅទូទាំងប្រទេស ក្រោមរូបភាពជាច្រើន។ ក្នុងឱកាសនេះដែរប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin បាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងដាក់កម្រងផ្កា នៅស្តូប«អណ្តាតភ្លើងដ៏អស់កល្ប» ដើម្បីរំលឹកដល់ វិញ្ញាណក្ខន្ធយុទ្ធជនអមតៈនៅក្បែរជញ្ចាំងវិមានក្រឹមឡាំង ហើយលោកក៏ អញ្ជើញថ្លែងសុន្ទរកថា ទៅកាន់ប្រជាជនក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។ ​មេដឹកនាំ​រុស្ស៊ីបានអះអាងថា រុស្ស៊ីជានិច្ចកាល​ចងចាំអនុស្សាវរីយ៍​អំពី​រាល់ការចូលរួម​ចំណែក​របស់កងទ័ពនៃបណ្ដាប្រទេសសម្ព័ន្ធមិត្ត ក្នុងជ័យជំនះនេះ៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស