Trending now

ឧបនាយករដ្ឋមន្រ្តីអញ្ជើញចុចប៊ូតុងបើកឲ្យដំណើរការប៉ុស្តិ៍ទូរទស្សន៍ឯកទេសអំពីវប្បធម៌វៀតណាម - ទេសចរណ៍ Vietnam Journey

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វត្តមានរបស់ប៉ុស្តិ៍ទូរទស្សន៍ឯកទេសវប្បធម៌- ទេសចរណ៍ Vietnam Journey រួមជាមួយពាក្យស្លោក “រួមដំណើរដើម្បីស្វែងរក” សង្ឃឹមថានឹងបង្កើតជាចំណុចរបត់ដ៏សំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការអនុវត្តប្រកបដោយជោគជ័យ ភារកិច្ចរហូតដល់ឆ្នាំ ២០៣០ របស់វៀតណាម គឺធ្វើឱ្យវិស័យទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់នៅក្នុងប្រទេស។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងតំណាងចូលរួមអញ្ជើញចុចប៉ូតុងបើកឲ្យដំណើរការជាផ្លូវការប៉ុស្តិ៍ទូរទស្សន៍ឯកអំពីទេសវប្បធម៌-ទេសចរណ៍ Vietnam Journey (រូបថតៈ TTXVN)

នាយប់ថ្ងៃទី ៩ ខែមករា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Du Dam បានអញ្ជើញចុចប៊ូតុង ដើម្បីបើកឲ្យដំណើរការជាផ្លូវប៉ុស្តិ៍ទូរទស្សន៍ឯកទេសអំពីវប្បធម៌-ទេសចរណ៍ Vietnam Journey (នៃវិទ្យុសម្លេងវៀតណាម) ។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារលិខិត អបអរសាទរដល់ប៉ុស្តិ៍ទូរទស្សន៍ឯកទេសអំពីវប្បធម៌និងទេសចរណ៍ Vietnam Journey (នៃវិទ្យុសម្លេងវៀតណាម) ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ ព្រមទាំងចែករំលែកក្តីរិករាយជាមួយវិទ្យុសំឡេងវៀតណាម បុគ្គលិកនិងអ្នកយកព័ត៌មានទាំងអស់របស់ប៉ុស្តិ៍នេះផងដែរ។

ការសម្តែងសិល្បៈក្នុងពិធី

ប៉ុស្តិ៍ទូរទស្សន៍ឯកទេសវប្បធម៌-ទេសចរណ៍ Vietnam Journey របស់ VOV គឺជាប៉ុស្តិ៍ទូរទស្សន៍ដែលអនុវត្តបច្ចេកវិទ្យាអន្តរកម្ម ពហុបច្ចេកវិទ្យា ពហុគ្រឹះស្ថានលើកដំបូងនៅ វៀតណាមសម្រាប់អ្នកទស្សនា។

ជាមួយនឹងបច្ចេកវិទ្យាអន្តរកម្មនេះ អ្នកទស្សនាទូរទស្សន៍អាចចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធី ជួយប្រាស្រ័យជាមួយពិធីករ ពិធីការិនី ជាមួយអ្នកទស្សនាដទៃ តាមរយៈស្មាតហ្វូនឬទូរទស្សន៍ឆ្លាតផងដែរ។

វត្តមានរបស់ប៉ុស្តិ៍ទូរទស្សន៍ឯកទេសវប្បធម៌- ទេសចរណ៍ Vietnam Journey រួមជាមួយពាក្យស្លោក “រួមដំណើរដើម្បីស្វែងរក” សង្ឃឹមថានឹងបង្កើតជាចំណុចរបត់ដ៏សំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការអនុវត្តប្រកបដោយជោគជ័យ ភារកិច្ចរហូតដល់ឆ្នាំ ២០៣០ របស់វៀតណាម គឺធ្វើឱ្យវិស័យទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់នៅក្នុងប្រទេស៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់