Trending now

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា

06:52 | 20/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ១៩ ខែឧសភា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅទស្សនានិងជូនពរព្រះសង្ឃនិងមូលដ្ឋានព្រះពុទ្ធសាសនាមួយចំនួននៅទីក្រុងហូជីមិញ ក្នុងឱកាសនៃពិធីបុណ្យវិសាខបូជា។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃរដ្ឋាភិបាលវៀតណាម​លោក Truong Hoa Binh អញ្ជើញទៅទស្សនានិងជូនពរព្រះតេជគុណ Thich Tri Quang ព្រះសង្ឃរាជរងនៃក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនា និងជាអនុប្រធានសមាគមក្រុមប្រឹក្សាសង្ឃភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាមនៅវត្ត Viet Nam Quoc tu (រូបថតៈ VGP/Manh Hung)

នៅឯវត្ត Viet Nam Quoc tu លោក Truong Hoa Binh បានមានប្រសាសន៍ថា ក្នុងបរិយាកាសដែលព្រះសង្ឃ និងពុទ្ធបរិស័ទកំពុងរីករាយអំណរពិធីបុណ្យវិសាខបូជា ពស ២៥៦៣ នេះ លោកមានក្តីសប្បាយយ៉ាងក្រៃលែង ដែលបានតាងនាមបក្ស និងរដ្ឋ អញ្ជើញមកជូនពរព្រះតេជគុណ Thich Tri Quang និងក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនានិងក្រុមប្រឹក្សាសង្ឃភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម, គណៈសង្ឃភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ទីក្រុងហូជីមិញ រួមទាំងពុទ្ធបរិស័ទទាំងអស់នៃសមាគមព្រះពុទ្ធសាសនាវៀតណាមផងដែរ។

តាងនាមបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញជូនផ្កានិងជូនពរព្រះតេជគុណ Thich Tri Quang នៅវត្ត Viet Nam Quoc Tu ក្នុងឱកាសពិធីបុណ្យវិសាខបូជា (រូបថតៈ VGP/Manh Hung)

ក្នុងជំនួប លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា បក្សនិងរដ្ឋតែងតែគោរពសិទិ្ធសេរីភាពខាងជំនឿនិងសាសនារបស់ប្រជាជន ដោយធានាថា សកម្មភាពសាសនាត្រូវបានប្រតិបត្តិតាមច្បាប់ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនមានជំនឿសាសនានិងមន្ត្រីសង្ឃ បំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះប្រទេស។

ទន្ទឹមជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីបានជឿជាក់ថា ក្នុងដំណែងរបស់ខ្លួន ព្រះតេជគុណ Thich Tri Quang រួមជាមួយព្រះសង្ឃនៃសមាគមព្រះពុទ្ធសាសនាវៀតណាម នឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចដែលសមាគមព្រះពុទ្ធសាសនាបានដាក់ចេញ ព្រមទាំងណែនាំឲ្យសាសនិកទាំងអស់ បន្តរស់នៅល្អខាងផ្លូវលោកនិងខាងផ្លូវធម៌ ដើម្បីរួមចំណែកទៅក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស។

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញជូនពរ ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាសង្ឃភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម នៅវត្ត Minh Dao (រូបថតៈ VGP/Manh Hung)

អញ្ជើញទៅទស្សនានិងជូនពរព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាសង្ឃភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម នៅវត្ត Minh Dao ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា បុណ្យវិសាខបូជា មិនត្រឹមតែជាព្រឹត្តិការណ៍សាសនាសំខាន់ក្នុង ជីវភាពខាងព្រលឹងវិញ្ញាណនិងសាសនារបស់ប្រជាជនកាន់សាសនាព្រះពុទ្ធប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យវប្បធម៌និងសាសនារបស់ពិភពលោកដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់ផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ជូនផ្កានិងជូនពរខួបលើកទី៥៥ នៃទិវាបង្កើតវត្ត Minh Dao (រូបថតៈ VGP/Manh Hung)

លោកឧបនាយករដ្ឋមន្រ្តីក៏បានអបអរសាទរសមាគមព្រះពុទ្ធសាសនាវៀតណាមដែលបានរៀបចំប្រកបដោយជោគជ័យនូវមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ លើកទី១៦ នៅមជ្ឈមណ្ឌលវប្បធម៍ពុទ្ធសាសនា Tam Chuc - Ha Nam ។ លោកបានមានប្រសាសន៍ថា ការរៀបចំប្រកបដោយជោគជ័យ នៃមហាពិធីបុណ្យនេះ ជាថ្មីម្តងទៀត បបានអះអាងពីតួនាទីរបស់ពុទ្ធសាសនាវៀតណាមជាមួយសហគមន៍ពុទ្ធសាសនាក្នុងពិភពលោក។

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh និងព្រះតេជគុណ Thich Thien Nhon អនុវតន៍ពិធី ស្រងព្រះពុទ្ធ (រូបថតៈ VGP/Manh Hung)

អញ្ជើញសំណេះសំណាលជាមួយឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Minh តាងនាមសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Tri Quang និងព្រះតេជគុណ Thich Thien Nhon បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋចំពោះរាល់សកម្មភាពរបស់សមាគមព្រះពុទ្ធសាសនាវៀតណាមនាពេលកន្លងទៅ ជាពិសេស គឺការរៀបចំប្រកបដោយជោគជ័យនូវមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិលើកទី១៦មុននេះផងដែរ។

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh និងព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាសង្ឃភិបាលនៃសាមគមព្រះពុទ្ធសាសនាវៀតណាមនិងព្រះសង្ឃ ដូនជី សាសនិក នៅវត្ត Minh Dao (រូបថត: VGP / Manh Hung)

យោងតាមព្រះតេជគុណ ទាំងពីរអង្គ ការរៀបចំប្រកបដោយជោគជ័យនូវមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិចំនួន៣លើកនេះ គឺបញ្ជាក់ឲ្យឃើញពីការស្រុះចិត្តខ្ពស់របស់ព្រះពុទ្ធសាសនាវៀតណាម។ រួមជាមួយគ្នានោះ មានការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលរបស់បក្សនិងរដ្ឋវៀតណាម។ ប្រការនេះក៏បានបញ្ជាក់ឲ្យការខិតខំប្រឹងប្រែងរបស់រដ្ឋនិងព្រះពុទ្ធសាសនាវៀតណាម ក្នុងការអនុវត្តន៍គោលដៅរួមរបស់អង្គការសហប្រជាជាតិ ដើម្បីពិភពលោកមួយសន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ