Trending now

ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនជាតិភាគតិច Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau

10:08 | 26/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - សម្រាប់ក្រុមជនជាតិ Dao Khau នៅស្រុក Sin Ho ពិធីរៀបមង្គលការ ដែលមានស្នូរផ្លុំត្រែ វាយស្គរ បាននាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះដល់គ្រួសារ និងសុភមង្គលសម្រាប់ គូភរិយា ស្វាមីដែលទើបរៀបមង្គលការ។

ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនជាតិភាគតិច Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau

ស្រុក Sin Ho ខេត្ត Lai Chau ជាទីកន្លែងរស់នៅរបស់ក្រុមជនជាតិភាគតិចជាច្រើន ដែលក្នុងនោះមានក្រុមជនជាតិ Dao Khau ផងដែរ។ ពូជពង្សវង្សត្រកូលជនជាតិ Dao Khau នៅទីនេះតែងតែមានឧបករណ៍តន្ត្រីប្រពៃណីរបស់ខ្លួន ដើម្បីប្រើប្រាស់នៅពេលដែល ក្នុងភូមិមានពិធីរៀបមង្គលការ ឬពិធីបុណ្យសព។ ឧបករណ៍តន្រ្តីនេះត្រូវបានជនរួមជាតិថែរក្សា និងថ្នាក់ថ្នមដូចជាកំណប់ទ្រព្យរបស់សហគមន៍អញ្ចឹង។ ឧបករណ៍តន្ត្រីប្រពៃណីរបស់ប្រជាជន Dao Khau នៅស្រុក Sin Ho តែងតែរមាន៖ ត្រែ ស្គរ និងគងឃ្មោះ ដែលក្នុងនោះត្រែគឺជាឧបករណ៍ស្នូល។ សមាជិកនៃក្រុមឧបករណ៍តន្ត្រីរបស់វង្សត្រកូលមានគ្នា ៤ នាក់ ដែលសុទ្ធតែជាមនុស្ស មានការយល់ដឹងជ្រៅ ជក់ចិត្តនឹងតន្ត្រី ហើយសមាជិកមួយនាក់ប្រើប្រាស់ឧបករណ៍តន្ត្រីមួយប្រភេទ។

ក្នុងឈុតឧបករណ៍តន្ត្រីរបស់ជនជាតិ Dao Khau នោះ ត្រែគឺជាឧបករណ៍តន្ត្រី ដែលពិបាករៀនបំផុត។ ដើម្បីធ្វើឲ្យសម្លេងត្រែពិរោះរណ្ដំនោះ ជាងត្រែត្រូវធ្វើការយ៉ាងហ្មត់ចត់ ហើយជ្រើសរើសដងត្រែពីឈើប្រណិត ឬឈើផ្ចឹឬក ដែលមានប្រវែងប្រមាណ ៣០ សង់ទីម៉ែត្រ។ នៅផ្នែកខាងលើក្បាលត្រែ គឺត្រូវរៀបដាក់កូនចានមួយ ដែលធ្វើពីស្ពាន់ ។ នៅខាងក្រោមគឺជាប្រដាប់បំពងសម្លេងត្រែ ដែលធ្វើពីលោហធាតុស្ដើងៗ ។ នៅពេលធ្វើ “Phàn tị công - ពោលគឺត្រែឈ្មោល" គឺប្រដាប់បំពងសម្លេងមានរាងតូចជាង ហើយប្រសិនបើធ្វើ “Phàn tị nhẫy - ពោលគឺត្រែញី” គឺប្រដាប់បំពងសម្លេងមានរាងធំជាង។ ហេតុដូច្នេះហើយ នៅពេលដែលភូមិមានពិធីរៀបមង្គលការនោះ គឺនៅពីចម្ងាយអ្នកភូមិអាចដឹងថា តើត្រែនេះជា phàn tị công ឬ phàn thị nhẫy។ លោក Tan A Senh ប្រជាជនមួយនាក់នៅស្រុក Sin Ho បាបរៀបរាប់ថា៖ “ក្នុងតន្រ្តីប្រពៃណីរបស់ជនជាតិ Dao យើងខ្ញុំ គឺមានបទចម្រៀងផ្លោះត្រែចំនួន ៣ បទ ប៉ុន្តែដើម្បីសិក្សារៀនសូត្របទចម្រៀងត្រែទាំងនេះ ពិតជាពិបាកណាស់ ពោលគឺអ្នកភូមិត្រូវសិក្សារៀនសូត្រក្នុងរយៈពេល ពី ៤ ទៅ ៥ ឆ្នាំ។ ខ្ញុំចូលចិត្តសម្លេងរបស់ត្រែញីជាងព្រោះថាវាមានសម្លេងពិរោះរណ្ដំជាង។ ចំណែកត្រែឈ្មោលវិញគឺមានសម្លេងមិនសូវលាន់លឺឆ្ងាយឡើយ។ នាបច្ចុប្បន្ននេះ អ្នកភូមិមិនសូវប្រើប្រាស់ ត្រែញី ឡើយ ព្រោះថាឧបករណ៍បំពងសម្លេងធំ និងសំពីងសំពង ហើយពិបាកនាំយកទៅកាន់ទីកន្លែង ឆ្ងាយ ផងដែរ”។

ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនជាតិភាគតិច Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau

ចំណែកស្គររបស់ជនជាតិ Dao Khau គឺធ្វើពីឈើដែលជាប្រភេទឈើពេលវានៅស្រស់គឺទន់ ងាយស្រួលឆ្លាក់ ហើយពេលស្ងួតគឺស្រាល។ អង្កត់ផ្ចិតខាងក្រៅរបស់ស្គរគឺមានទំហំ ៣០ សង់ទីម៉ែត្រ ហើយកម្ពស់របស់ស្គរគឺមានប្រវែងពី ១២ ទៅ ១៦ សង់ទីម៉ែត្រ។ ផ្ទៃស្គរត្រូវបាន គ្របដោយស្បែកពពែ ឬស្បែកជ្រូក ឬអាចប្រើស្បែកគោជំទង់។ អ្នកទូងស្គរប្រើអន្លូងស្គរ ដែលធ្វើពីឈើ ហើយកន្ទុយអន្លុងស្គរត្រូវបានចងភ្ជាប់ជាមួយក្រណាត់ពណ៌ក្រហមគួរឲ្យទាក់ភ្នែក។ ឃ្មោះរបស់ជនជាតិ Dao Khau ឬហៅថា Nao bat គឺមានលក្ខណៈពិសេសដោយឡែក។ ឧបករណ៍តន្ត្រីនេះត្រូវបានគោះដោយស្ពាន់សុទ្ធ ដែលមានអង្កត់ផ្ចិតពី ២៥ ទៅ ៣០ សង់ទីម៉ែត្រ មានរាបស្មើ ហើយគ្មានឆ្នុកនៅចំកណ្ដាលដូច គងឃ្មោះនៅតំបន់ Tay Nguyen ឡើយ។ មនុស្សលេង ឃ្មោះត្រូវប្រប្រាស់អន្លូង ដែលធ្វើពីឈើទន់។ ចំណែកប្រដាប់ Thanh La ឬ មានឈ្មោះជាភាសា Dao Khau ថា “shào châyz” គឺជាឧបករណ៍តន្ត្រី មានរាងតូច បើប្រៀបធៀបនឹងឃ្មោះ។ Thanh La មានផ្នែក ចំនួន ពីរ ដូចគ្នា ពោលគឺផ្នែកលេចចេញគឺមានទំហំប៉ុនចានចង្កឹះ។ នៅចំណ្តាលមានរន្ធតូចមួយ ដើម្បីចង់ខ្សែ សម្រាប់អ្នកលេងកាន់វាយផ្ទៃមុខទាំងពីររបស់ Thanh La ចូលគ្នា ដើម្បីបង្កើតជាសម្លេង។

ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនជាតិភាគតិច Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau

នៅពេលដែលក្រុមគ្រួសារ ក្នុងភូមិបានរៀបចំពិធីមង្គលការ ឬពិធីបុណ្យសព គឺក្រុមតន្រ្តីនឹងត្រូវបានអញ្ជើញមកលេងបទចម្រៀងដែលសមស្របនឹងពិធី បុណ្យ សំដៅអំណរសាទរ ឬចូលរួមរំលែកទុក្ខជាមួយម្ចាស់ពិធីបុណ្យ។ លោក Tan A Xoang ប្រជាជនមួយនាក់ នៅស្រុក Sin Ho បានឲ្យដឹងថា៖ “ចង្វាក់ផ្លុំត្រែ របៀបវាយស្គរក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao Khau គឺមានលក្ខណៈខុសប្លែកទាំងស្រុងជាមួយពិធីបុណ្យនានា។ អ្នកវាយស្គរត្រូវវាយតាមចង្វាក់ត្រែ។ Thanh La ឃ្មោះត្រូវអាស្រ័យទៅលើស្គរ ទើបបង្កើតជាបទភ្លេងមួយ។ នៅពេលទៅសម្ដែងបម្រើក្នុងពិធីរៀបមង្គលការឧបករណ៍តន្រ្តីគ្រប់ប្រភេទរបស់ជនជាតិ Dao Khau ត្រូវចងភ្ជាប់ដោយក្រណាត់ពណ៌ក្រហម ពោលគឺមិនត្រឹមតែដើម្បីតុបតែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសំណាងល្អ និងសុភមង្គលសម្រាប់គូស្នេហ៍វ័យក្មេងទៀតផង ”។ សម្រាប់ក្រុមជនជាតិ Dao Khau នៅស្រុក Sin Ho ពិធីរៀបមង្គលការ ដែលមានស្នូរផ្លុំត្រែ វាយស្គរ បាននាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះដល់គ្រួសារ និងសុភមង្គលសម្រាប់ គូភរិយា ស្វាមីដែលទើបរៀបមង្គលការ។ ទន្ទឹមនឹងនេះ ឧបករណ៍ដែលបានប្រើប្រាស់ក្នុងពិធីបុណ្យសព ពិធីរៀបមង្គលការ ឬពិធីផ្សេងៗ របស់ភូមិក៏បង្កប់នូវអត្ថន័យដោយឡែក។ ដូច្នេះឧបករណ៍តូរ្យតន្ត្រីប្រពៃណីត្រូវ បានជនរួមជាតិជនជាតិ Dao Khau ថែរក្សា ដូចជាកំណប់របស់ត្រកូល ភូមិ ស្រុកអញ្ចឹង៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម