Trending now

ឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong គោលដៅទេសចរដ៏ទាក់ទាញមួយ

15:31 | 12/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - ជាមួយនឹងប្រព័ន្ធល្អាងភ្នំភ្លើងដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ រួមទាំងជីវចម្រុះ និងលក្ខណៈពិសេសអំពីវប្បធម៌ និងភូគព្ភសាស្ត្រឧទ្យានភូគព្ភសាស្ដ្​រសកលលោកនៅខេត្ត DaK Nongបានក្លាយជាគោលដៅទេសចរណ៍ដ៏ល្អសម្រាប់សម្រាប់អ្នកដែលចូលចិត្តដំណើ រកម្សាន្តផ្សងព្រេង។

ឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong មាន​ផ្ទៃដីជាង ៤.៧០០ គីឡូម៉ែត្រក្រឡា លាតសន្ធឹងលើស្រុក និងក្រុងចំនួន ៦ រួមមាន៖ ក្រុង Krong No, Cu Jut, Dak Mil, Dak Song, Dak Glong និងទីក្រុង Gia Nghia ខេត្ត Dak Nong។

បឹង Ta Dung ហាក់ដូចជា “ឈូងសមុទ្រ​ Ha Long នៅតំបន់​ខ្ពង់រាប”.

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ ឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong បានទា​ក់ទា​ញ​ភ្ញៀ​វ​ទេ​សច​រជាច្រើន​មកទេស្ស​នា​ដោយ​មិន​ត្រឹមតែ​ទេសភាពប្លែកៗប៉ុណ្ណោះទេ ប៉ុន្តែថែ​មទាំ​ងត​ម្លៃ​វប្ប​ធម៌​ដែ​ល​មា​នជា​យូ​រ​ម​ក​ហើ​យរ​បស់បណ្តាជនជាតិភាគតិច​នៅ​ទីនេះផងដែរ។ មកដល់ទីក្រុងឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong អ្នក​ទេស​ច​រ​អាច​ស្វែងយល់ និង​ទស្សនា​​ប្រព័ន្ធ​ល្អាងភ្នំភ្លើងប្លែកៗ ​​​និង​វែង​ជាងគេ​នៅអាស៊ី​អាគ្នេយ៍។

វាលស្រែនៅជើងភ្នំភ្លើង។

ឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong បានរួម​បញ្ចូ​ល​នូវ​​ត​ម្លៃ​ល្អៗ​ទាំងអស់។

មាត់​ល្អាងភ្នំភ្លើង C7។

ការស្វែងយល់ពីប្រព័ន្ធល្អាងនៅឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong។

ចំណុចមួយដែលបន្ថែមតម្លៃសម្រាប់ឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong គឺថា​វា​ស្ថិត​នៅតំបន់​មួយ​​ដែល​មាន​ប្រ​វ​ត្តិ​វប្ប​ធ​ម៌​ស​ម្បូរបែ​ប និង​តម្លៃ​វ​ប្ប​ធ​ម៌​រូប​បីយ និ​ងអរូបីយដូចជា ​វប្បធម៍គងឃ្លោះ​តំបន់​Tay Nguyen វីរកថា Ót N'drong តំបន់អភិរក្សធម្មជាតិ Nam Nung ឧទ្យានជាតិ Ta Nung តំបន់ទឹកជ្រោះ D’ray Wax, Trinh Nu, Gia Long និងឧទ្យានជាតិ Yok Don (ខេត្ត Dak Lak) ។

ទឹកជ្រោះ Lien Nung ជា​កន្លែ​ង​ដែ​លមា​ន​រឿ​ង​ព្រេ​​​ងទា​ក់​ទ​ង​នឹង​ប្រ​វ​​ត្តិ​នៃ​​​កា​រ​បង្កើតទឹកដី។

ភ្នំភ្លើង Nam Kar។

ពិធី Iun Jong របស់សហគមន៍ជនជាតិ Ma។

ទឹកជ្រោះ Dray Sap។

ក្រៅពីនេះ វាក៏​ជា​ដំណើរ​វិល​ត្រ​ឡ​ប់ទៅ​រ​ក​ប្រភ​ព​ដើម​វិញ​ដែរ ​​ដែលវា​ជាក​ន្លែង​បាន​បន្សល់​ទុក​នូ​វតម្លៃវប្បធម៌របស់​ជនជាតិដើមភាគតិច​ M'Nong និង E De ដូចជា៖ វីរកថា សិល្បៈគង និង​​ការ​ត្បាញ​តា​មបែ​ប​ប្រពៃ​ណី​ ​...រួម​ទាំង​​តំបន់​កេរ្តិ៍​ដំណែល​​ប្រវត្តិសាស្ត្រ​​នៃសម័យ​តស៊ូ​ប្រឆាំងបារាំង និងអាមេរិកផងដែរ។

ការស្វែងយល់ពីឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong។

ឧទ្យានភូគព្ភសាស្ដ្រសកលលោកនៅខេត្ត DaK Nong បាន នាំម ក នូវការរកឃើញ និងការសាក​ល្បង​​គួរ​ឱ្យចា​ប់​អា​រម្ម​ណ៍ជាច្រើន​អំពី​មនុស្ស ប្រវត្តិវប្បធម៌ ភូមិសាស្ត្រ និងភូគព្ភសាស្ត្រនៅទីនេះ។ ការ​ដែល​​យូណេស្កូ​ទទួល​ស្គាល់​ឧទ្យានភូគព្ភសាស្ដ្រនៅខេត្ត DaK Nong ជា​ឧទ្យានភូគព្ភសាស្ដ្រសកលលោកនោះ​ បាន​ធ្វើ​ឲ្យ​​តំបន់​នេះ​នឹ​ងក្លា​​យជា​គោ​ល​ដៅទេ​ស​ចរណ៍មួយ​ដ៏ទា​ក់​ទាញ​​សម្រាប់​ភ្ញៀវទេសចរជាតិ​និ​ងអ​ន្ត​រ​ជា​តិ​នាពេលអនាគត./.


(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ