Trending now

អាស៊ានស្វែងរកដំណោះស្រាយ ដើម្បីស្តារៈវិស័យទេសចរឡើងវិញ ក្រោយបញ្ចប់ជំងឺ Covid -19

08:37 | 05/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសចំនួន ១០ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួម ក្នុងកិច្ចប្រជុំពិសេសមួយ តាមរយៈ Video Conference កាលពីខែមេសាកន្លងមក។

ការស្តារឡើងវិញវិស័យទេសចរ​ នៅតំបន់អាស៊ាន​​នឹង​កាត់បន្ថយផល​ប៉ះពាល់ដែល​បណ្តាលដោយជំងឺ Covid-19។ (រូបថត៖ Vietnamnet)

អ្នកតំណាងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស តាម​រយៈ​ Video Conference ថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន​បានអនុម័ត​លើ​គោលការណ៍​ “ សេចក្តីប្រកាសរួម​របស់រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីស្តារវិស័យ​ទេសចរ​ឡើងវិញ​​​” ។

តំបន់អាស៊ានបានយល់ព្រមប្តេជ្ញាអនុវត្តផែនការបង្ការ ដែល​ក្នុងនោះ​ប្រទេសនីមួយៗនឹងចែករំលែកព័ត៌មាន តាមរយៈ​ក្រុម​ទាក់ទង​នឹង​វិបត្តិទេសចរណ៍អាស៊ាន ព្រមទាំង​កំពុងស្វែងរក​កិច្ចសហប្រតិបត្តិការ​ពីអង្គការអន្តរជាតិ ដើម្បីរួមគ្នានិងស្តារឡើងវិញវិស័យទេសចរ​បន្ទាប់ពី​បញ្ចប់​រោគរាតត្បាតសកល Covid-19 ។

ការស្តារឡើងវិញវិស័យទេសច ​បន្ទាប់ពី​បញ្ចប់​រោគរាតត្បាតសកល Covid-19 គឺចាំបាច់។ ជាមុនបង្អស់​ ​វិស័យទេសចរណ៍​អាចចាប់ផ្តើម​ស្តា​រ​ឡើងវិញ​នៅក្នុងតំបន់។ ​ដូច្នេះ​សមាជិកមិន​ពិភាក្សាអំពី​គោល​នយោបាយ​ផ្តល់ទិដ្ឋាការ​ចូល​ដែលអនុញ្ញាតឱ្យពលរដ្ឋ​អាស៊ាន​ឆ្លងដែន​ដោយសេរីរវាងបណ្តា​ប្រទេស​អាស៊ាន។

ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃទី ៣០ ខែមេសា ​បានដកស្រង់​សម្តី​របស់​លោក​រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាថៃ Phiphat Ratchakitprakarn បាននិយាឲ្យដឹងថា​ នឹងមិនមានការចរចាណាមួយ​ស្តីពីការ​លើកលែងទិដ្ឋាការ​ឬការផ្តល់ទិដ្ឋាការដោយសេរី​​ នា​ពេល​អនាគតទេ ​ពីព្រោះប្រទេសជាសមាជិកអាស៊ាន ផ្តោតលើ​ផែន​ការ​ស្តារវិស័យទេសចរ​ឡើងវិញដោយខ្លួនឯង។

យោងតាមលោក Phiphat គោលនយោបាយ​បង្ក​លក្ខណៈងាយស្រួល​សម្រាប់ការផ្តល់ទិដ្ឋាការចូល​នឹងត្រូវពិចារណាឡើងវិញ​ នៅ​ពេលអាស៊ានអាចទប់ស្កាត់​ការរីករាលដាលនៃជំងឺ Covid-19 ហើយ​រឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសនីមួយៗត្រូវបានលុបចោលដែលអនុញ្ញាតឱ្យសកម្មភាពទេសចរ​បាន​ស្តារឡើងវិញ។

កាលពីឆ្នាំមុន ប្រទេសថៃបានអនុវត្តនូវការផ្តល់ទិដ្ឋាការចូលប្រទេស​ដោយសេរី​សម្រាប់គោលដៅ (VOA) ចាប់ពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០ សំដៅជំរុញវិស័យទេសចរ។ ទោះយ៉ាងណាការរីករាលដាលនៃរោគរាតត្បាត Covid-19 បាន​បង្ខំឱ្យប្រទេសថៃបញ្ឈប់ការផ្តល់ទិដ្ឋការ VOA សម្រាប់​ ១៨ ប្រទេស​រួមទាំងប្រទេសចិននិងលុបចោលការលើកលែងទិដ្ឋាការសម្រាប់ប្រទេសកូរ៉េខាងត្បូង អ៊ីតាលីនិង ហុងកុង (ចិន) ។

លើសពីនេះនាយកដ្ឋាន​អាកាសចរណ៍ស៊ីវិលថៃ (CCAT) បាន​ហាមឃាត់ការហោះហើរទៅកាន់ប្រទេសថៃ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ខណៈដែលបណ្តាប្រទេស​អាស៊ីអាគ្នេយ៍​ដូចជា​ សិង្ហបុរី វៀតណាមនិងឥណ្ឌូនេស៊ី ក៏បន្តផ្អាកនូវការផ្តល់ទិដ្ឋការសម្រាប់​ភ្ញៀវទេសចរបរទេស រួមទាំងពលរដ្ឋអាស៊ានផងដែរ។

ប្រសិនបើវ៉ាក់សាំង Covid-19 មិនត្រូវបានបង្កើតឡើង​នៅឆ្នាំនេះ​សមាជិកអាស៊ានទាំងអស់យល់ព្រមអនុវត្តស្តង់ដាររួមដែលសង្កត់ធ្ងន់លើការអនុវត្តវិធានការរក្សាគម្លាតសង្គម ក៏ដូចជាសុវត្ថិភាព​និងអនាម័យ​ក្នុងសេវាកម្មធ្វើដំណើរ។

ប្រទេសនីមួយៗក្នុងតំបន់មានទស្សនៈពោរពេញទៅដោយក្តីសង្ឃឹមថា ទេសចរណ៍ក្នុងស្រុកនឹងចាប់ផ្តើមស្តារឡើងវិញ ​នៅខែកក្កដា​ខាង​មុខ។ ការទាក់ទាញ​ទីផ្សារអន្តរជាតិ​នឹងគឺ​ជាភ្ញៀវទេសចរ​អាស៊ីអាគ្នេយ៍ មុនពេលពង្រីកទីផ្សារទៅកាន់ទ្វីបអាស៊ីទាំងអស់។ ។ ប្រសិនបើស្ថានភាពនៅអាស៊ី រួមទាំងចិនជប៉ុននិងកូរ៉េខាងត្បូង​អាចនឹងមានភាពល្អប្រសើរឡើង នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ​វិស័យទេសចរណ៍នៅអាស៊ីនឹងជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 នៅក្នុងតំបន់./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ