Trending now

អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីរូបថតទង់ជាតិវៀតណាមត្រូវបានព្យួរពេញអគាលំនៅឋានមួយ

09:23 | 23/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - រូបថតទង់ជាតិវៀតណាមត្រូវបានព្យួរពេញអគារលំនៅឋាន បានចែករំលែកយ៉ាងច្រើនលើក នៅលើបណ្តាញសង្គម ក្នុងប៉ុន្មានថ្ងៃនេះត្រូវបានថតដោយលោក Prabu Mohan ជនជាតិឥណ្ឌាម្នាក់ រស់នៅរដ្ឋធានី HaNoi។

រូបថតនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ Prabu Mohan ជនជាតិឥណ្ឌាម្នាក់ រស់នៅរដ្ឋធានី Ha Noi។ នៅក្នុងរូបថត លោកបានថតទង់ជាតិវៀតណាមព្យួរពេញ​អគារលំនៅឋានមួយ។ ប្រជាជន​ព្យួរទង់ជាតិ សំដៅ​លើកទឹក​ចិត្តអ្នកប្រយុទ្ធប្រឆាំងនឹង Covid-19 ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាញសង្គមបានចែករំលែកនូវរូបថតទង់ជាតិវៀតណាមដែលព្យួរពេញអគាលំនៅឋាន ថែមទាំងរូបថតនេះទទួលការសរសើរយ៉ាងច្រើន។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 មានភាពស្មុគស្មាញលើពិភពលោក ប្រជាជនបានរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ដូច្នេះ រូបថតនេះកាន់តែមានតម្លៃនិងអត្ថន័យជាង។ មនុស្សជាច្រើនបានឃើញរូបថតនោះភ្លាមៗ គិតដល់អត្ថន័យនៃការលើកកម្ពស់ស្មារតីរបស់ប្រជាជនទាំងមូល ការរួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត និងឆ្ពោះទៅរកជីវិត​វិលត្រឡប់​មក​រកភាពធម្មតាវិញ។

ជាពិសេស នេះត្រូវបានថតដោយជនជាតិឥណ្ឌាម្នាក់ រស់នៅរដ្ឋធានី Ha Noi -លោក Prabu Mohan ។ ជាដំបូង លោក Mohan បានចែករំលែករូបថតទង់ជាតិព្យួរពេញអគារលំនៅឋានមួយ នៅជិតកន្លែងដែលលោកកំពុងរស់នៅ ស្ថិតលើផ្លូវ Tam Trinh ខណ្ឌ Hoang Mai លើវេទិការសម្រាប់ជនបរទេស នៅថ្ងៃទី ១៩ ខែមេសា។

លោកបាននិយាយថា“ វិធីមួយក្នុងចំណោមបណ្តាវិធីដែលបង្ហាញការគាំទ្ររបស់អ្នកក្នុងគ្រាលំបាក” ។

ទិដ្ឋភាពផ្លូវ Ta Hien ក្នុងអំឡុងពេលអនុវត្តវិធានការរក្សាគន្លាតសង្គម នៅរដ្ឋធានី Ha Noi។

រហូតមកដល់ពេលនេះ រូបថតនេះបានថតពេលវេលា ដែលទង់ជាតិវៀតណាមរាប់រយត្រូវបានព្យួរយ៉ាងឱឡារិក នៅលើយ៉រនៃអគារលំនៅឋាន ដែលទទួលបានការចូលចិត្តរាប់ពាន់ហើយល្បឿននៃការចែករំលែកមិនបានមានសញ្ញាឈប់ឡើយ។

លោក Parbu Mohan បានមានប្រសាសន៍ថា លោកបានថតរូបថតនេះ នៅពេលដែលលោកចេញទៅទិញរបស់ចាំបាច់មួយចំនួន។

នៅតាមផ្លូវ លោកបានមើលឃើញទិដ្ឋភាពពិតជាស្រស់ស្អាតណាស់ដែលលោកចង់ថតរូបទិដ្ឋភាពនេះ ទោះបីជាលោកនៅតែមិនយល់ពីសកម្មភាព​នេះក៏ដោយ។

ទោះយ៉ាងណាក៏ដោយ លោកដឹងថា សកម្មភាពព្យួរទង់ជាតិវៀតណាម មានសារៈសំខាន់ណាស់។ ពីព្រោះការរស់នៅក្នុងប្រទេសវៀតណាមជិត ៩ ឆ្នាំ ហើយ លោកបានឃើញទង់ជាតិព្យួរពេញមេឃ ក្នុងឱកាសនៃពិធីបុណ្យធំ ឬនៅពេលដែលប្រជាជនវៀតណាមគាំទ្រចំពោះភាពជោគជ័យនៃក្រុមបាល់ទាត់វៀតណាម./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់