Trending now

អភិវឌ្ឍតំបន់ឋបនីយជីវមណ្ឌលដែលរួមបញ្ចូលទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច

13:34 | 29/03/2021

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ( UNDP) បានជួយឧបត្ថម្ភថវិកាជាង ៦ លានដុល្លារអាមេរិក សម្រាប់ឋបនីយជីវមណ្ឌលចំនួន ៣ កន្លែងនៅប្រទេសវៀតណាមរួមមាន៖ តំបន់ឋបនីយជីវមណ្ឌល Dong Nai - Cu Lao Cham – Hoi An និង Tay Nghe An ដើម្បីរួមបញ្ចូលក្នុងការគ្រប់គ្រង ធនធានធម្មជាតិនិងជីវៈចម្រុះទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

អភិវឌ្ឍតំបន់ឋបនីយជីវមណ្ឌលដែលរួមបញ្ចូលទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច

នាបច្ចុប្បន្ននេះ វៀតណាមមានតំបន់ឋបនីយជីវមណ្ឌលចំនួន ៩ កន្លែង ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ (UNESCO) ក្នុងនោះមានតំបន់ចំនួន ៦ ជាតំបន់ជាប់ឆ្នេរ សមុទ្រ និងកោះសមុទ្រ ហើយតំបន់ចំនួន ៣ ទៀតគឺជាព្រៃឈើលើដីគោកនិងតំបន់ដីលិចទឹកផងដែរ។ លោក Nguyen Van Tai អគ្គនាយកនៃអគ្គនាយកដ្ឋាន បរិស្ថានវៀតណាមបានមានប្រសាសន៍ថា៖

« គម្រោងនេះមានគោលបំណងជួយគាំទ្រនិងសុក្រឹត្យផ្នែកច្បាប់សម្រាប់ការការពារនិងការគ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌល ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌលចំនួន ៣ រួមមាន Dong Nai - Cu Lao Cham-Hoi An និង Tay Nghe An ។ តាមរយៈការបង្កើនសមត្ថភាព និងការគាំទ្រវិធីសាស្រ្តគ្រប់គ្រងធនធានចម្រុះ ព្រមទាំងជួយស្តារនិងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិក៏ដូចជាគ្រប់គ្រងនិងអភិរក្ស ជីវៈចម្រុះឲ្យបានល្អថែមទៀតផងដែរ»៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន