Trending now

អភិរក្សផ្សារអណ្តែតទឹក Cai Rang ក្នុងទិសដៅសុខដុមរមនា

13:33 | 29/03/2021

ផ្សារអណ្តែតទឹក Cai Rang ជាគោលដៅទេសចរណ៍គួរឲ្យទាក់ ទាញមួយនៃទីក្រុង Can Tho។ ទីតាំងនេះ ធ្លាប់ត្រូវបានទស្សនាវដ្តីទេសចរណ៍រ Rough Guide (អង់គ្លេស) បោះឆ្នោតជាទីផ្សារមួយក្នុងចំណោមទីផ្សារគួរឱ្យចាប់អារម្មណ៍បំផុតទាំង ១០ នៅលើពិភពលោក។ ដើម្បីថែរក្សាលក្ខណៈពិសេសនៃផ្សារអណ្តែតទឹកក៏ដូចជាទាក់ទាញភ្ញៀវទេសចរ ទីក្រុង Can Tho កំពុងអនុវត្តគម្រោង “អភិរក្សនិងអភិវឌ្ឍន៍ផ្សារអណ្តែតទឹក Cai Rang” ក្នុងទិសដៅប្រកប ដោយភាពសុខដុមរមនា។

ផ្សារអណ្តែតទឹក Cai Rang នៅរក្សាបានភាពអូអរសប្បាយ

ផ្សារបណ្តែតទឹក Cai Rang ជាទីកន្លែងសម្រាប់ផ្លាស់ប្តូរទំនិញ ពោលគឺទិញនិងលក់ផលិតផលកសិកម្ម បរិ ភោគអាហារនៅតាមដងទន្លេ ហើយទីនេះក៏ជាទីកន្លែងមានភាពទាក់ទាញពិសេសរបស់ខ័ណ្ឌ Cai Rang នៃទីក្រុង Can Tho។ ទម្លាប់រស់នៅ ការដោះដូរទំនិញ ដែលជាលក្ខណៈពិសេសរបស់ប្រជាជនក្នុងតំបន់វាល សណ្តរទន្លេ Cuu Long និយាយរួមនិងទីក្រុង Can Tho និយាយដោយឡែក គឺជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញបំផុតមួយសម្រាប់ភ្ញៀវទេសចរ។ យ៉ាងណាមិញ លក្ខណៈពិសេសនេះ បានដើរតួនារទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង Can Tho ផងដែរ។

នាឆ្នាំ ២០១៦ ផ្សារអណ្តែតទឹក Cai Rang ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ថាជា “បេតិកភណ្ឌវប្បធម៌អរូបីយ”។ បន្ទាប់មក គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានចេញគម្រោង “អភិរក្សនិងអភិវឌ្ឍន៍ផ្សារអណ្តែតទឹក Cai Rang” ដែលមានថវិកាជាង ៦៣ ពាន់លានដុង (ស្មើនឹង ២,៧ លានដុល្លារ) ក្នុងគោលបំណងអភិរក្សនិងអភិវឌ្ឍផ្សារបណ្តែតទឹកឲ្យទៅជាទីផ្សារដ៏ធំមួយសម្រាប់ផ្លាស់ប្តូរផលិតផលកសិកម្មរបស់តំបន់វាលសណ្តរទន្លេ Cuu Long ក៏ដូចជាបម្រើការអភិវឌ្ឍទេសចរណ៍អេកូទេស ចរណ៍។

យោងតាមលោក Vuong Cong Khanh អនុប្រធានគណៈកម្មាធិការប្រជាជន ខ័ណ្ឌ Cai Rang ទីក្រុង Can Tho ថា ក្រៅពីបញ្ហាសន្តិសុខសង្គមនិងបរិស្ថានមក នៅក្នុងគម្រោង “អភិរក្សនិងអភិវឌ្ឍន៍ផ្សារអណ្តែតទឹក Cai Rang” ទីក្រុងក៏បានដាក់បញ្ចូលគម្រោងទំនប់ច្រាំងទន្លេ Can Tho - ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ក្នុងនោះការដាក់ច្រាំងឆ្លងកាត់ផ្សារអណ្តែតទឹក Cai Rang នឹងត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឱ្យសមនឹងលក្ខណៈប្រតិបត្តិការនៃគំរូ “នៅខាងលើមានកំពង់ផែ នៅក្រោមគឺមានទូក” នៅក្នុងផ្សារ អណ្តែតទឹកផងដែរ។ លោក Vuong Cong Khanh បានឲ្យដឹងថែមទៀតថា៖ “បន្ទាប់ពីគម្រោងនេះបានបញ្ចប់ នឹងជួយសម្រួលដល់ការដឹកជញ្ជូន ការផ្ទុកនិងការដឹកជញ្ជូនអាជីវកម្មខ្នាតតូច ដើម្បីធានាឲ្យមាននូវសោភ័ណភាព។ ជាមួយគ្នានោះ អ្នកទេសចរអាចឈរពីលើច្រាំងដើម្បីគយគន់ទេសភាពផងដែរ”។

បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ ផ្សារអណ្តែតទឹក Cai Rang មានទូកពី ២៥០ ទៅ ៣០០ គ្រឿង ចូលចតសម្រាប់ ទិញនិងលក់ផលិតផលកសិកម្ម។ ដល់ម៉ោងកំពូលមាននាវាទេសចរណ៍ជាង ២០០ គ្រឿងដឹកភ្ញៀវទេសចរទៅទស្សនា។

ផ្សារអណ្តែងទឹក Cai Rang ជាកន្លែងលក់ដំនិងសម្បូរទៅដោយប្រភេទទំនិញ

យោងតាមអ្នកស្រាវជ្រាវវប្បធម៌ លោក Nham Hung ថា បន្ទាប់ពីការបង្កើតនិងអភិវឌ្ឍន៍អស់រយៈពេលមួយរយឆ្នាំមក ទីផ្សារអណ្តែតទឹក Cai Rang បញ្ជាក់ថា ជាប្រភេទផ្សារអណ្តែតទឹកធម្មជាតិ ដែលមានជំនាញក្នុងការលក់ដុំ ដោយមាន ពហុប្រភព ពហុឧស្សាហកម្ម និងបង្កប់នូវលក្ខណៈវិសេសវិសាលនៃតំបន់ដីសណ្តរទន្លេ Cuu Long និយាយរួមនិងទីក្រុង Can Tho និយាយដោយឡែក។ ជាមួយនឹងលក្ខណៈធម្មជាតិ ផ្សារអណ្តែតទឹក Cai Rang បានបង្កើតមកដើម្បីបំពេញតម្រូវការទិញនិងលក់របស់ប្រជាជន។ ហេតុដូច្នេះ គោលដៅសំខាន់គឺការពារពាណិជ្ជកម្មនិងវប្បធម៌របស់ផ្សារអណ្តែតទឹក។ ប្រសិនបើត្រូវបានថែរក្សាយ៉ាងមានប្រសិទ្ធិភាព ផ្សារបណ្តែតទឹកនឹងក្លាយជាផលិតផលទេសចរណ៍ប្រកបដោយនិរន្តរភាពជាពុំខាន។

“សម្រាប់ផ្សារអណ្តែតទឹក Cai Rang នាពេលអនាគតនឹងរក្សាបានចំណែកមួយនៃទីផ្សារអណ្តែតទឹកធម្ម ជាតិ រួមផ្សំជាមួយនឹងផ្នែកមួយនៃផ្សារអណ្តែតទឹកដែលកកើតដោយខ្លួនឯង។ ពោលគឺផ្សារអណ្តែតទឹកដែលកកើតឡើងដោយខ្លួនឯងមានការជួយឧបត្ថម្ភពីរដ្ឋដែលជាលក្ខណៈធ្វើឲ្យផ្សារអណ្តែតទឹក មានស្ថិរភាព។ តាមនោះ ត្រូវមានការអភិរក្សជាក់ស្តែង និងសមស្របតាមបំណងប្រាថ្នារបស់ប្រជាជនផ្សាភ្ជាប់ជាមួយនឹងដងទន្លេ Cuu Long ផងដែរ”។ នេះបើយោងតាមការចែករំលែករបស់លោក Nham Hung។

ដើម្បីស្ដារឡើងវិញនូវរូបភាពនិងឈ្មោះយីហោរបស់ផ្សារអណ្តែតទឹកយ៉ាងឆាប់រហ័ស ទីក្រុង Can Tho បានធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបង្ហាញឡើងវិញនូវផ្សារដើម។ ទន្ទឹមជាមួយគ្នានោះ អាចសាកល្បងគំរូធ្វើទេសចរណ៍តាមដងទន្លេ Can Tho ដែលផ្សារភ្ជាប់ជាមួយផ្សារអណ្តែតទឹក Cai Rang នាពេលយប់ ដូចជាវិធីធ្វើសេដ្ឋកិច្ចពេលយប់លើទឹកអញ្ជឹង។ លោក Nguyen Khanh Tung នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Can Tho បានឲ្យដឹងថា៖ “យើងផ្តល់អាទិភាពដល់ដំណោះស្រាយស្តីពីការអភិវឌ្ឍវប្បធម៌ដើមរបស់មូលដ្ឋានសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន។ សកម្មភាពនេះបង្ហាញតាមរយៈបង្រៀនប្រជាជនវគ្គបណ្តុះបណ្តាលភាសាបរទេស វគ្គសិក្សាណែនាំផលិតផលនីមួយៗឬប្រភេទទូកនីមួយៗ ដើម្បីពាណិជ្ជករអាចប្រា ស្រ័យទាក់ទងជាមួយភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ បង្រៀនឲ្យប្រជាជនបទចម្រៀងប្រជាប្រិយ Don ca tai tu ក៏ដូចជា រៀបចំសកម្មភាពសហគមន៍ការសម្តែង Don ca tai tu ប្រចាំសប្តាហ៍នៅតាមដងទន្លេទៀតផង”។

ផ្សារអណ្តែតទឹក Cai Rang ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍ទីក្រុង Can Tho ជានិយាយដោយឡែកនិងតំបន់ដីសណ្តរ Cuu Long និយាយរួម។ ការអភិរក្សផ្សារអណ្តែតទឹកនិងវប្បធម៌ផ្សារអណ្តែតទឹក Cai Rang គឺជារបៀបថែរក្សាផ្នែកមួយនៃប្រវត្តិសាស្ត្រនិងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់តំបន់ខាងលិច ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍។ នៅក្នុងយុគសម័យថ្មី ការអភិរក្សត្រូវតែធានានូវការមូលមតិគ្នានិងការចុះសម្រុងគ្នានៃផលប្រយោជន៍របស់ទាំងពាណិជ្ជករ ទាំងកសិករ និងភ្ញៀវទេសចរ រួមទាំងរដ្ឋទៀតផង។ យ៉ាងណាមិញ មានរបៀបផ្លាស់ប្តូរថ្មី ប៉ុន្តែមិនរសាយតម្លៃប្រពៃណីនៃផ្សារអណ្តែតទឹក Cai Rang ទាល់តែសោះ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស