Trending now

អភិរក្សនិងលើកកម្ពស់តម្លៃនៃពិធីបុណ្យប្រណាំងទូក នៅកោះ Ly Son

13:35 | 23/02/2021

យុគសម័យ - ពិធីបុណ្យប្រណាំងទូកមាន ៤ ក្រុមដែលជានិមិត្តរូបតំណាងឲ្យសត្វពិសិដ្ឋទាំងបួន (នាគ អណ្តើក ហង្សនិងខ្លា) នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ទើបតែត្រូវបានបញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌ អរូបីជាតិ ដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍។ ប្រការនេះ ធ្វើឱ្យប្រជាជនលើកោះមានក្តីរំភើបចិត្តយ៉ាងខ្លាំង ព្រោះនេះគឺជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សានិងអភិរក្សពិធីបុណ្យវប្បធម៌។ ពិធីបុណ្យប្រណាំងទូកដែលជាធនធានមួយ ក្នុងប្រព័ន្ធទេសចរណ៍វប្បធម៌កោះនៃស្រុកកោះឥឡូវបានក្លាយទៅ ជាបេតិកភណ្ឌជាតិដែលជាឱកាសសម្រាប់កោះ Ly Son បន្តអភិរក្ស និងលើកកម្ពស់តម្លៃពិធីបុណ្យប្រណាំងទូក ដើម្បី អភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសទេសចរណ៍។

ពិធីបុណ្យប្រណាំងទូកមានក្រុមចំនួនបួនគឺជាលក្ខណៈវប្បធម៌ពិសេសមួយរបស់ប្រជាជននៅលើកោះ Ly Son។ រូបថត៖ Huu Danh

ពិធីបុណ្យប្រណាំងទូក ប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី ៤ ដល់ទី ៨ កើត ខែមិគសិរ។ ទូកប្រណាំងនីមួយៗនៅ​លើកោះ Ly Son​ ពាក់​ឯកសណ្ឋាន កីឡាករ​ពាក់ក្រម៉ាពណ៌ក្រហមនៅលើក្បាល។ ការឈ្នះឬចាញ់ក្នុង​ការប្រណាំងនេះអាស្រ័យទៅលើសុខភាព ការស៊ូទ្រាំនិងការប្តេជ្ញាចិត្តខ្ពស់​របស់កីឡាករក្នុងក្រុមនិមួយៗ។

ពិធីបុណ្យប្រណាំងទូករួមមាន៖ ពិធីបួងសួងនិងពិធីបុណ្យ។ មុន​ពេល​បើកពិធីបុណ្យ វត្ត អារាមនានា លើកោះបា​នរៀបចំពីធីបួងសួង​សុំ​ការ​អនុញ្ញាតប្រារព្ធពិធីបុណ្យប្រណាំងទូក ​ ក្រុម​ប្រណាំង​ទូក​ចំនួន​បួន​ដែលមាននិមិត្តរូបតំណាងឲ្យសត្វពិសិដ្ឋទាំងបួនបានចាប់ផ្តើមធ្វើដំណើរទៅកាន់លំហសមុទ្រ ក្នុងការស្រែក​និងគាំទ្រ​របស់​ប្រជាជន​និង​ភ្ញៀវទេសចរ។ ទូកប្រណាំងនីមួយៗ​ត្រូវបានភ្ជាប់​ទៅ​នឹងភូមិនីមួយៗ​នៅ​លើកោះ។ ប្រជាជនគិតថា ជារៀងរាល់ឆ្នាំ ទូករបស់ភូមិ​ណា​មក​គោលដៅមុន ភូមិនេះ​បាន​រកស៊ីបានល្អ អ្នក​នេសាទក្នុងភូមិ​នឹង​ទទួលគ្រឿងសមុទ្រ​​និងជលផលជាច្រើន។

ពិធីបុណ្យប្រណាំងទូកមាន​បួន​ក្រុម​នេះជាមុខកីឡាមួយ ដើម្បី​បង្ហាញកម្លាំង​រួមផ្សំជាមួយជំនឿ។ នេះជាពិធីបុណ្យធំបំផុតក្នុងឆ្នាំ ដូច្នេះប្រជាជននៅស្រុក​កោះ Ly Son ធ្វើការនៅឆ្ងាយពី ស្រុក​កំណើត និងចូលរួមក្នុងពិធីបុណ្យ​ប្រណាំងទូក​នៅទីនោះ រហូតដល់​ការ​ប្រណាំង​ទូកបញ្ចប់។

ក្នុងរយៈពេលជិត ២០០ ឆ្នាំ​វប្បធម៌ប្រពៃណីនេះបានបន្តរក្សានិងអភិរក្ស​ដើម្បីរំលឹកដល់បុព្វបុរសនិងក្រុមកងទ័ព Hoang Sa Truong Sa លើកោះ Ly Son។ លោក Le Van Ninh អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក​កោះ Ly Son មានប្រសាសន៍ថា ដើម្បីរក្សានិងអភិរក្សតំលៃនៃពិធីបុណ្យប្រណាំង​ទូក​មាន ៤ ក្រុម។ ដូច្នេះ ស្រុក​នេះតែងតែ​រៀបចំ​ពិធីបុណ្យនេះ ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ - ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌-ទេសចរណ៍; ដែល​រួមចំណែក​ក្នុងការ​ឃោសនាដើម្បីឱ្យប្រជាជន​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម