Trending now

អភិរក្សនិងពង្រឹងវប្បធម៌របស់ជនជាតិចាម

06:40 | 11/02/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ - វប្បធម៌របស់ជនជាតិចាមជាប្រព័ន្ធមួយ ក្នុងនោះមួយចំណែកនៃវប្បធម៌ចាមបានបង្ហាញយ៉ាងច្បាស់លាស់និងមួយចំណែកទៀតនៅតែបង្កប់ក្នុដីដែលបង្កើតខឿនវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ។

ពិធីបុណ្យ Kate របស់ជនជាតិចាម រស់​នៅ​ខេត្ត Binh Thuan ដែល​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ។ (រូបថត៖ Pandanus Resort)

នៅក្នុងបេតិកភណ្ឌវប្បធម៌របស់វៀតណាម វប្បធម៌​ចាម​ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងស្ថាបត្យកម្ម រូបចម្លាក់ ទំនៀមទម្លាប់ ពិធីបុណ្យ ជំនឿ សាសនានិងភាសា អក្សរ។ តន្ត្រី ការសម្តែងសិល្បៈ ក្រណាត់ប៉ាក់ កុលាលភាជន៍ ក្បួន​រចនា...

វប្បធម៌ចាមគឺជាវប្បធម៌ពិសេសមួយដែលល្បីល្បាញខ្លាំងនៅអាស៊ីអាគ្នេយ៍។ រហូត​មកដល់ពេលនេះ​ ទោះបី​មាន​ការ​ផ្លាស់ប្តូរនិងឧបសគ្គជាច្រើន​ក៏ដោយ ប៉ុន្តែ​ជនជាតិ​ចាម​នៅតែរក្សាតម្លៃវប្បធម៌​ដែលជីដូនជីតា​របស់ពួកគេ​បាន​​បន្សល់ទុក។

នៅតាមបណ្តោយឆ្នេរសមុទ្រ​ពី​ខេត្ត Quang Binh ដល់​ខេត្ត Binh Thuan ជាទីកន្លែង​ដែលប្រជាជន​ចាម​ធ្លាប់​រស់​នៅ​​ពីមុន។ ដូច្នេះស្លាកស្នាម​វប្បធម៌របស់​ពួកគេនៅតែ​បន្សល់​ទុក ក្នុង​នោះ​ភាគច្រើន​គឺ​ប៉មបុរាណ​គ្រប​ដណ្តប់​ដោយ​ស្លែ ដូចជា​ Lam Ap កំពែងបុរាណ នៅខេត្ត ​ Quang Binh ប៉ម Bac ប៉ម​ Canh Tien ប៉ម Hung Thanh ខេត្តBinh Dinh ម៉ម Nhan ខេត្ត Phu Yen... …

ក្រៅពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ របស់ជនជាតិ​ចាម​ក៏បានបង្ហាញតាមរយៈមុខរបរសិប្បកម្ម ផងដែរ។ តាមការស្រាវជ្រាវ កាលពីមុន​​ ជនជាតិចាមប្រកបមុខរបរ​ សិប្បកម្មជាច្រើន​ដើម្បីរស់នៅ​ដូចជា​ កុលាលភាជន៍ ត្បាញក្រណាត់ ធ្វើគ្រឿងអលង្ការ ...។

ប៉ុន្តែនាបច្ចុប្បន្ននេះមុខ​របរ​ពោល​ខាង​លើ​នេះ ភាគច្រើន​បាន​បាត់​បង់​ហើយ តែ​មុខរបរកុលាលភាជន៍ ត្បាញសង្កិមកំពុងអភិវឌ្ឍ។ ​មុខរបរកុលាលភាជន៍កំពុងអភិវឌ្ឍនៅ Bau Truc (ខេត្តNinh Thuan) ។ សិប្បករកុលាលភាជន៍​ មួយចំនួនបានផលិត​នូវផលិតផលវប្បធម៌​ប្លែកៗ​ដូចជា​រូបសំណាក់ រូបរាងប៉មចាម​ វត្ថុ​តុបតែង ​ …ដើម្បីបម្រើដល់​វិស័យ​ទេសចរណ៍។

ទាក់ទងនឹងរូបចម្លាក់ សារមន្ទីរ​វិចិត្រសិល្បៈ​ចម្លាក់ចាម​និង​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ My Son គឺជា​ពីរកន្លែង​ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ ពីភាពប៉ិនប្រសប់​របស់​ជនជាតិ​ចាម​ចំពោះសិល្បៈចម្លាក់ ។ រូបចម្លាក់ត្រូវបានបង្ហាញនៅលើថ្ម ប៉ុន្តែគ្មានភាពរឹង​ទេ​ផ្ទុយទៅវិញ រូបទាំងនោះ​ មានភាពរស់រវើក ថែមទាំង​​រូបនិមួយៗ​​ មានសម្រស់ប្លែកៗ ដែលឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណជាតិនិងទេពកោសល្យរបស់សិល្បករ។

ប៉ម Ppo Nagar នៅខេត្ត Khanh Hoa។ (រូបថត៖ Getty)

ទាក់ទងនឹងស្ថាបត្យកម្ម តាមរយៈ​វត្ត ប្រាសាទ​របស់​ជនជាតិ​ចាម​បន្សល់ទុក ​ អ្នកស្រាវជ្រាវបានវាយតម្លៃថា​ជនជាតិចាមបាន​ឈាន​​ដល់កំរិតខ្ពស់នៃសិល្បៈស្ថាបត្យកម្ម។ ប៉មប្រាសាទចាម​ត្រូវបានគេចាត់ទុកថា​មានសោភណ្ឌភាព​ដូចប្រាសាទអង្គរវត្តនៃ​ប្រទេស​កម្ពុជា​ឬប្រាសាទដទៃទៀត នៅអាស៊ីអាគ្នេយ៍។

ចំណុចពិសេសមួយទៀតដែលត្រូវលើកឡើងនៅក្នុងខឿនវប្បធម៌អរូបីរបស់ជនជាតិចាមគឺបណ្តាពិធីបុណ្យ។ ជាគំរូគឺនេះពិធីបុណ្យ Kate របស់ជនជាតិចាម រស់​នៅ​ខេត្ត Binh Thuan ដែល​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ តាំងពី​ឆ្នាំ ២០០៥ នៅ​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ថ្នាក់ជាត Po Sha Inu ។

ពិធីបុណ្យនេះមានអត្ថន័យរំលឹក​នឹកដល់​បុព្វបុរស​និង​ជីដូនជីតា បួងសួង​អាកាសធាតុ​ល្អ ​ប្រជាជននឹងទទួល​​ផល​សន្ធឹក បួងសួង​គូស្វាមី​ភរិយា​មានភាពសុភមង្គល ​ការកកើតច្រើនឡើងរបស់រមនុស្សនិងអ្វីៗ។

ទោះបីត្រូវបានគេវាយតម្លៃខ្ពស់ក្នុងការអភិរក្ស តម្លៃវប្បធម៌ប្រពៃណីក៏ដោយ។ ប៉ុន្តែ​វប្បធម៌របស់ជនជាតិ​ចាម​​នៅតែប្រឈមនឹងការ​បាត់បង់​ជាបណ្តើរៗ ។​ រហូត​ដល់​បច្ចុប្បន្ននេះ បេតិកភណ្ឌវប្បធម៌របស់​ជនជាតិចាមជាច្រើន​ដែលមិន​អាច​ស្តារឡើងវិញបាន ទេ​​។ ដូច្នេះ ប្រព័ន្ធកេរ្តិ៍ដំណែល​របស់​ជនជាតិ​ចាម​បានរងការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។​​

ការសម្តែងឧបករណ៍តន្ត្រីប្រពៃណីរបស់ជនជាតិចាម​នាបច្ចុប្បន្ននេះត្រូវតែកំណត់ចំពោះសកម្មភាពសហគមន៍ជនជាតិចាម តាមរយៈ​ពិធី​សាសនា មិន​សម្តែង​ក្នុង​សហគមន៍​បណ្តា​ជនជាតិផ្សេងៗ ទៀត។ បទចម្រៀង​មានលក្ខណៈប្រជាប្រិយ​ចាម​កាន់តែ​តិចទៅ ៗ ...

ដើម្បីអភិរក្សនិងលើកកម្ពស់តម្លៃនៃវប្បធម៌ចាម យោង​ទៅ​តាមអ្នកស្រាវជ្រាវ មុនបង្អស់គឺ​លើកកម្ពស់​ការយល់ដឹង​របស់​សហគមន៍​​​ជនជាតិចាម ដើម្បីឱ្យពួកគេ​មាន​មោទនភាពខ្លាំងចំពោះកេរ្តិ៍ដំណែលរបស់ជនជាតិ​ចាម​។​ពីក្តីមោទនភាពនេះ ពួកគេដឹងពីរបៀបអភិរក្ស។

សកម្មភាពមួយក្នុងចំណោមបណ្តាសកម្មភាព ដើម្បី​គោរពនិងលើកកម្ពស់ តម្លៃវប្បធម៌​របស់​ជនជាតិ​ចាម​ជាមួយប្រជាជននៅទូទាំងប្រទេសនិងមិត្តភក្តិអន្តរជាតិគឺ មហោស្រពវប្បធម៌កីឡានិងទេសចរណ៍ជនជាតិចាមដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ