Trending now

អភិរក្ស និងពង្រីកតម្លៃនៃរបរធ្វើគំនូប្រជាប្រិយ Dong Ho

16:28 | 03/05/2020 (សរុបដោយ ហេង វុធ្ធី)

តាំងពីយូរ​លង់​មកនេះហើយ ​ប្រជាជនវៀតណាមរស់​នៅ​តំបន់​ដីសណ្តខាងជើង​មានទម្លាប់ទិញគំនូរ​ដុងហូ ​(Dong Ho) ដើម្បីតុបតែងផ្ទះ​ នៅ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី ដោយ​បំណង់ប្រាថ្នានូវ​ជីវភាព​រស់​នៅ​សុខដុមរមនា។ ដូច្នេះ​ផ្ទាំងគំនូរដុងហូ ​​(Dong Ho)​ ​នៅយ៉ាងជិតស្និទ្ធ​នឹង​ជីវភាព​រស់​នៅ​​របស់ប្រជាជនវៀតណាម​​ និងឆ្លងកាត់ច្រើនជំនាន់​ហើយត្រូវបានរដ្ឋទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបី​​ជាតិ។ រហូតមកដល់ពេលនេះ​គំនូរដុងហូ​ ​​(Dong Ho)​ ហួសពីតំបន់ជនបទ ថែមទាំងបានអនុវត្ត​លើវិស័យសិល្បៈ​ជា​ច្រើន​ដូចជា៖​ការគូរ​ ចម្លាក់​ម៉ូត​សម្លៀក​បំពាក់​និង​សេរ៉ាមិច​​ ដែល​នាំឱ្យ​កម្លាំង​រស់​នៅ​សម្រាប់​គំនូរ​ប្រពៃណី​ដែលឆ្លងកាត់ដំណាក់កាល​ចុះឡើង​ឥតឈប់​ឈរ​​នៃ​ឧប្បទវហេតុប្រវត្តិសាស្ត្រ។​

គំនូរដុងហូ (Dong Ho)

គំនូរដុងហូ(Dong Ho) បានបង្កើតនៅសតវត្សរ៍ទី ១៧ នៅភូមិដុងហូ (Dong Ho) ឃុំសង់ហូ (Song Ho) ស្រុក ថួនថាញ់ (Thuan Thanh) ខេត្តបាក់និញ (Bac Ninh)។ នាប្រហែលឆ្នាំ ១៩៤៥ ភូមិដុងហូ (Dong Ho) មាននាមត្រកូលចំនួន ១៧ ដែលទាំងអស់នេះបានគូរគំនូរ។ ឆ្លងកាត់ឆ្លងកាត់ដំណាក់កាលចុះឡើងឥតឈប់ឈរនៃឧប្បទវហេតុប្រវត្តិសាស្ត្រ រហូតមកដល់បច្ចុប្បន្ននេះភូមិដុងហូ (Dong Ho) មានតែ ២ គ្រួសារពុម្ភគំនូរ (Dong Ho) ដែលជាគឺគ្រួសារសិល្បករ ង្វៀនហឹវសាម (Nguyen Huu Sam) និងសិល្បករ ង្វៀនដាំងចេ (Nguyen Dang Che)។ ពួកគេបានអភិរក្សពុម្ភឈើចំនួន ១.០០០ និងបានស្តារពុម្ភឈើបុរាណឡើងវិញចំនួន ៥០០ ។

សិល្បករ ង្វៀន ហ៊ឹវក្វា (Nguyen Huu Qua) ជាកូនប្រុសរបស់សិល្បករ ង្វៀន ហ៊ឹវសាម (Nguyen Huu Sam) បានចែករំលែកថា៖ “ នៅពេលដែលខ្ញុំកើតនិងធំឡើងដឹងក្តី ខ្ញុំបានជក់ចិត្តនឹងគំនូរដុងហូ (Dong Ho) ដូចជាមោទនភាពរបស់គ្រួសារយើង។ នៅពេលឪពុកខ្ញុំនៅរស់ លោកបានសោកសៅស្ងាត់មើលបន្ទះពុម្ភឆ្លាក់ឈើរាប់រយដែលគ្របដណ្ដប់ដោយធូលី ប៉ុន្តែលោកនៅតែរំលឹកកូនចៅប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈបោះពុម្ភគំនូរ (Dong Ho) និងរក្សាវប្បធម៌នៃស្រុកកំណើត”។

នាពេលបច្ចុប្បន្ននេះ ក្រុមគ្រួសារសិល្បករ ង្វៀន ហ៊ឹវក្វា (Nguyen Huu Qua) លីល្បការិនី ង្វៀន ធីអាញ់ (Nguyen Thi Oanh) ង្វៀន ហ៊ឹវហ័រ (Nguyen Huu Hoa) បានរក្សានិងអភិរក្សបន្ទះពុម្ភឈើជាង ៥០០ ដែលប្រគល់បន្តដោយជីដូនជីតារបស់គេ។ សិល្បករ សិល្បការិនីបានរក្សាបន្ទះពុម្ភឈើយ៉ាងម៉ត់ចត់ ចៀសវាងការប៉ះពាល់ពីអាកាសធាតុ និងការបំផ្លាញដោយសត្វកណ្តៀរ។ ចាប់ពីបន្ទះពុម្ភឈើ សិល្បករ សិល្បការិនីបានច្នៃប្រឌិតចំណុចថ្មីមួយចំនួនទៀត ដើម្បីបង្កើតសោភណ្ឌភាពជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃនាសព្វថ្ងៃនេះនិងធ្វើឲ្យគំនូរកាន់តែរស់រវើកថែមទៀត។

គំនូរដុងហូ (Dong Ho)

មុននេះ ខេត្ត Bac Ninh និងសិប្បករក្នុងខេត្តបានខិតខំប្រឹងប្រែងជាច្រើនក្នុងការអភិរក្សនិងពង្រីកតម្លៃនៃរបរធ្វើគំនូរប្រជាប្រិយ Dong Ho។ គំនូរប្រជាប្រិយ Dong Ho គឺជារបរធ្វើគំនូរឆ្លាក់លើឈើប្រជាប្រិយ ដែលត្រូវបានសហគមន៍អ្នកភូមិ Dong Ho ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh ច្នៃប្រឌិត និងអភិវឌ្ឍន៍ ហើយមានតម្លៃអំពីប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈដ៏វិសេសវិសាល។ នេះគឺជាប្រភេទគំនូរដែលបាន បង្ហាញយ៉ាងរស់រវើកអំពីសង្គមកសិកម្មវៀតណាម ជីវភាពរស់នៅ ពលកម្ម ក៏ដូចជាទំនៀមទំលាប់ របស់ប្រជាជនវៀតណាមផងដែរ។ លោក Nguyen Dang Che សិប្បករមួយរូប ដែលជក់ចិត្តនឹងមុខរបរនេះបានឲ្យដឹងថា ផ្ទាំងគំនូរ Dong Ho នីមួយៗ គឺសុទ្ធតែមានលក្ខណៈមនុស្សសាស្ត្រ លើកត្រដែតសោភ័ណភាព និងសីលធម៌ក្នុងនាមជាមនុស្ស។ លោកបានឲ្យដឹងថា៖ “ខ្ញុំគិតថា តាមរយៈគំនូ "អាពាហ៍ពិពាហ៍កណ្តុរ" នោះ ដូនតាបានផ្ដែផ្ដាំនូវអត្ថន័យរិះគន់ផង និងកំប្លែងផង។ ខ្ញុំគិតថា នេះគឺជាផ្ទាំងគំនូរល្បីឈ្មោះបំផុតនៃប្រភេទគំនូរ Dong Ho“។ គំនូរ Dong Ho មិនត្រឹមតែមានលក្ខណៈប្រជាប្រិយដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងមានពណ៌ និងប្រភេទក្រកាសបោះពុម្ភទៀតផង។ សិប្បករ Nguyen Dang Che បានឲ្យដឹងថា៖

“លក្ខណៈដ៏ពិសេសរបស់គំនូរ Dong Ho គឺចាប់ពីវត្ថុធាតុដើមរហូតដល់ពណ៌គឺសុទ្ធតែមកពីធម្មជាតិ ពោលគឺ ក្រដាសគឺធ្វើពីដើម do ក្នុងព្រៃ ពណ៌សគឺធ្វើពីប្រភេទខ្យងម្យ៉ាងនៅក្នុងសមុទ្រ ពណ៌ក្រហមគឺធ្វើពីគ្រួសនៅលើភ្នំ និងពណ៌ខ្មៅគឺធ្វើពីស្លឹកឫស្សី។ វត្ថុធាតដើមទាំង នេះគឺសុទ្ធតែធ្វើដោយដៃទាំងស្រុង“។

គំនូ Dong Ho ក្រោមចំណោងជើងថា "អាពាហ៍ពិពាហ៍កណ្តុរ"

សម័យកាលរុងរឿងរបស់ភូមិគំនូរ Dong Ho គឺចាប់ពីចុងសតវត្សរ៍ទី ១៩ ដល់ទសវត្សរ៍ទី ៤០ នៃសតវត្សរ៍ទី ២០។ នាគ្រានោះ ក្នុងភូមិមានត្រកូលចំនួន ១៧ គឺសុទ្ធតែប្រកបរបរធ្វើគំនូរ។ នាបច្ចុប្បន្ននេះ ភូមិ គំនូរ Dong Ho មានត្រឹមតែគ្រួសារចំនួន ២ គ្រួរ ដែលធ្វើគំនូរតែប៉ុណ្ណោះ គឺគ្រួសារសិប្បករ Nguyen Huu Sam និងគ្រួសារសិប្បករ Nguyen Dang Che ។

គ្រួសាររបស់សិប្បករ Nguyen Huu Sam បានវិនិយោគទឹកប្រាក់ជិត ៣ ពាន់លានដុង (ប្រមាណ ១២៩ ពាន់ដុល្លារអាមេរិក)ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុក និងអភិរក្ស គំនូរ Dong Ho។ នេះក៏ជាកន្លែងដែលយុវជនក្នុងភូមិមកសិក្សារៀនសូត្ររបៀបធ្វើគំនូរ និងស្វែងយល់របរប្រពៃណីរបស់ស្រុកកំណើត។ ក្នុងឱកាសមកទស្សនាមជ្ឈមណ្ឌលនេះ លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ Le Van Lan បានវាយតម្លៃថា៖

“ក្នុងទិសដៅថែរក្សាបណ្ដាតម្លៃបុរាណ នេះគឺជាកន្លែងអភិរក្សបណ្ដាតម្លៃវិចិត្រកម្ម ដែលជាប្រភេទគំនូរបុរាណ។ យើងពិតជាមានសំណាងល្អណាស់ ដែលមានមជ្ឈមណ្ឌលដូច្នេះផងដែរ“។

ចំណែកគ្រួសាររបស់លោក Nguyen Huu Sam វិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍គំនូរ Dong Ho។ ទោះជាលោក Nguyen Huu Sam បានលាចាកលោកហើយក៏ដោយ ប៉ុន្តែកូនប្រុស និងកូនប្រសាររបស់លោកគឺ លោក Nguyen Huu Qua និងលោកស្រី Nguyen Thi Oanh នៅបន្តមរតក រក្សារបធ្វើគំនូរ។ នាបច្ចុប្បន្ននេះ លោកស្រី Nguyen Thi Oanh គឺជាសិល្បការិនី ដើមដំបូងនៅភូមិ Dong Ho។ លោកស្រី Nguyen Thi Oanh បានឲ្យដឹងថា៖

“គំនូរ Dong Ho បានបាត់បង់ទៅជាបណ្តើរៗ។ ខ្ញុំមានគោលបំណងចង់លើកកម្ពស់តម្លៃនៃគំនូរ Dong Ho។ ដូច្នេះ នាបច្ចុប្បន្នេះ ខ្ញុំបានច្នៃប្រឌិតរូបភាពស្រុកកំណើត ដើម្បីធ្វើឲ្យគំនូរមានភាពសំបូរបែបផងដែរ“។

គំនូរដុងហូ (Dong Ho)

ក្រៅពីការខិតខំប្រឹងប្រែងរបស់សិប្បកនោះ នៅមានការរួមដំណើរ ចូលរួមវិភាគទានរបស់ខេត្ត Bac Ninh ទៀតផង។ លោក Nguyen Van Phong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានឲ្យដឹងថា៖

“ដើម្បីស្ដារបេតិកភ័ណ្ឌនេះ យើងត្រូវយកចិត្តទុកដាក់ដល់សហគមន៍ ។ ហេតុដូចច្នេះហើយ យើងខ្ញុំបានផ្តោតសំខាន់លើការរៀបចំវគ្គហ្វឺកហ្វឹនអំពីរបរធ្វើគំនូរ ឧទ្ទេសនាម និងផ្សព្វផ្សាយដល់មិត្តភក្តិទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានយកចិត្តទុកដាក់ដល់គ្រួសារសិប្បករ ហើយបង្កលក្ខណៈងាយស្រួលកក្នុងការលក់ផលិតផលសម្រាប់ពួកគេផងដែរ“។

គំនូរប្រជាប្រិយ Dong Ho គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ។ ការអភិរក្ស ថែរក្សាប្រភេទគំនូរនេះរបស់សិល្បករ រួមទាំងការសម្រេចរួចរាល់នូវសំណុំឯកសារ ដើម្បីស្នើឲ្យអង្គការយូណេស្កូពិចារណាដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី ដែលចាំចាច់ត្រូវការពារជាបន្ទាន់នឹងជួយគំនូរ Dong Ho ងើបឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ក៏ដូចជាពង្រឹង ខឿនវប្បធម៌ ដែលពោរពេញទៅដោយអត្តសញ្ញាណរបស់វៀតណាមផងដែរ៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn និង vietnam.vnanet.vn)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"