Trending now

អបអរសាទរពិធីបុណ្យចូលឆាំថ្មីប្រពៃណីខ្មែរ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19

17:57 | 13/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - ប្រសិនបើក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះពិធីបុណ្យចូលឆាំថ្មីប្រពៃណីខ្មែររបស់បងប្អូនជនជាតិខ្មែរ រស់នៅខេត្ត Hau Giang មានភាពសប្បាយរីករាល ដោយសារការរៀបចំបណ្តាសកម្មភាពជាក់ស្តែងនិងអត្ថន័យជាច្រើន។ គណៈកម្មាធិការបក្សនិងអាជ្ញាធរបានរៀបចំដំណើរទស្សនកិច្ចសួរសុខទុក្ខនិងជូនអំណោយដល់ជនជាតិខ្មែរ ក្នុងឱកាសនេះ។ ប៉ុន្តែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ បរិយាកាសមានសភាពស្ងប់ស្ងាត់និងសាមញ្ញជាងនេះទៅទៀត ពីព្រោះពេលនេះគឺជាពេលវេលាសំខាន់ សំដៅបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ។

លោក Lam Son សម្អាតទីស្ការៈបូជាជីដូនជីតា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ នេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីអបអរឆ្នាំថ្មីរបស់ជនជាតិខ្មែរ។ ជាធម្មតាក្នុងឱកាសនេះបរិយាកាសរៀបចំសម្រាប់ពិធីបុណ្យនេះមានសភាពអ៊ូអរណាស់។ ជិតចូលពិធីបុណ្យចូលឆ្នាំថ្មីមានសម្លេងភ្លេង ពុទ្ធបរិស័ទជាច្រើនបានចូលមកវត្ត អារាម ដើម្បីសម្អាតនិងរៀបចំវេចខ្ចប់នំអន្សំ…ប៉ុន្តែឆ្នាំនេះសកម្មភាពនេះបានដាក់កំហិត។

ថ្ងៃដែលយើងបានជួបលោក Lam Son រស់នៅភូមិទី ៥ ឃុំ Vi Trung ស្រុក Vi Thuy កំពុងសំអាតផ្ទះ សម្អាតទីស្ការៈបូជាជីដូនជីតា។ លោកបានមានប្រសាសន៍ថា“ នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះរហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវតុបតែងបន្តិចបន្តួចសម្រាប់បុណ្យចូលឆ្នាំ។ ឆ្នាំនេះក្រុមគ្រួសារខ្ញុំបានអបអរសាទរបុណ្យចូលឆ្នាំថ្មីជាសាមញ្ញ ពីព្រោះតាមរយៈព័ត៌មាន បណ្តាញការផ្សព្វផ្សាយ ខ្ញុំ​បានដឹងនូវស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 យ៉ាងខ្លាំង” ។ បើតាមលោក Lam Son មិនត្រឹមតែគ្រួសាររបស់លោកប៉ុណ្ណោះទេ ថែមទាំងមានគ្រួសារជាច្រើននៅក្នុងភូមិនេះមិនរៀបចំនំការវេចខ្ចប់នំអន្សំ ដូចរាល់ឆ្នាំនោះទេ។ ប៉ុន្តែ​បងប្អូន​ជនជាតិ​ខ្មែរ​រស់ក្នុងភូមិ បាន​ទិញ​ផ្លែឈើនិង​នំអន្សំសែនជីដូនជីតា លើសពីនេះទៀត ចៀសវាង​ការប្រមូលផ្តុំគ្នា ក៏ដូចជា​រឹតត្បិតការធ្វើដំណើរទៅកាន់​ផ្ទះ​សាច់ញាតិ។

ដើម្បីចៀសវាងការប្រមូលផ្តុំគ្នា ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 តាមស្មារតីនៃសារាចរលេខ ១៦ របស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោក Lam Son បានលើកឡើងថា ការរៀបចំពិធីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរអាចត្រូវបានធ្វើឡើង នៅផ្ទះ មិនចាំបាច់ទៅវត្ត អារាមទេ។ ពីព្រោះនេះជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ឃុំ Xa Phien ស្រុក Long My ជាតំបន់មួយដែលមានជនជាតិខ្មែរមួយចំនួនធំរស់នៅប្រមាណ ៥.៧០០ នាក់ មានប្រាសាទ អារាមខ្មែរចំនួន ២ ។ លោក Ho Van Kham អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Xa Phien បានមានប្រសាសន៍ថា៖ ការអនុវត្តលិខិតលេខ ៦០៤ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីសកម្មភាពរៀបចំ ក្នុងឱកាសចូលឆាំថ្មីប្រពៃណីខ្មែរ គណៈកម្មាធិការប្រជាជនឃុំ Xa Phien ក៏បានបញ្ជូនមន្រ្តីទៅវត្ត អារាមទាំងពីរនោះ និងឃោសនាដល់ព្រះសង្ឃ គណៈកម្មការការគ្រប់គ្រងវត្ត អារាមមិនរៀបចំការប្រជុំធំ ៗ ទេ ហើយតម្រូវឱ្យព្រះសង្ឃសូត្រធម៌ គួរតែរក្សាចម្ងាយពីគ្នាអប្បបរមា ២ ម។ ក្នុងដំណើរនៃការសូត្រធម៌ព្រះសង្ឃបានប្រើប្រាស់ឧបករណ៍គ្រឿង​បំពង់សម្លេង ដើម្បីឱ្យពុទ្ធបរិស័ទ​មានផ្ទះជិត​វត្ត អារាម ដែលអាចស្តាប់និងសូត្របាននៅផ្ទះ។

ព្រះសងសំអាតទីធ្លា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ទស្សនាវត្តមួយ​នៅភូមិទី ៥ ឃុំ Vi Trung ស្រុក Vi Thuy ព្រះចៅអធិការវត្ត Thach Bal បានប្រាប់យើងថា ឆ្នាំនេះមិនមានពុទ្ធបរិស័ទណាមកវត្ត ដើម្បីសំអាត ព្យួរចង្កៀងគោម ផ្កានិងរៀបចំការលេងល្បែងប្រជាប្រិយ ដូច​ប៉ុន្មានឆ្នាំមុនទេ។ ឆ្នាំនេះមានតែព្រះសង្ឃប៉ុណ្ណោះដែលបានបោសសម្អាតដូចរាល់ថ្ងៃ។ ដោយឡែកនៅថ្ងៃទី ១៦ ខែមេសា ពិធីស្រង់ព្រះពុទ្ធ បួងសួងសុំសេចក្តីសុខ វត្តបានស្នើឲ្យគ្រួសារនីមួយៗ មានមនុស្សតែម្នាក់ប៉ុណ្ណោះមកនិងចូលរួមក្នុងពិធី។ វត្ត នឹងផ្តល់ម៉ាស់ មានទឹក​លាងដៃសម្លាប់មេរោគ។ ពុទ្ធបរិស័ទដែលចូលមកវត្តក៏នឹងត្រូវចែកជាច្រើនលើក ដើម្បីចូលរួមក្នុងពិធីនេះ រក្សាចម្ងាយ ២ ម។ “យើងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសំណើរបស់បក្សនិងរដ្ឋ ក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃ Covid-19 ដើម្បីកុំអោយប្រមូលផ្តុំមនុស្សមួយចំនួនធំ ការពារសុខភាពរបស់ប្រជាជន ដូច្នេះទាំងធានាសុវត្ថិភាពនិងសន្សំសំចៃ”។

បច្ចុប្បន្នខេត្ត Hau Giang មានជនជាតិខ្មែរជាង ២៦ ម៉ឺននាក់ដែលមានចំនួនជាង ៣% នៃប្រជាជនខេត្ត។ យោងតាមលោក Nguyen Hoang Trieu ប្រធានគណៈកម្មាធិការជនជាតិខេត្ត Hau Giang បានអោយដឹងថា ដោយស្ថានភាពស្មុគស្មាញនៃការរីករាលដាល Covid-19 អនុវត្តការដឹកនាំរបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការជនជាតិខេត្ត Hau Giang មិនបានបង្កើតគណៈប្រតិភូទៅទស្សនានិងអបអរសាទរនិងផ្តល់អំណោយដល់វត្ត អារាមខ្មែរ ក្នុងតំបន់​ ដូចជារៀងរាល់ឆ្នាំទេ។ ប៉ុន្តែបានបញ្ជូនតំណាងមក​និងជូនពរចូលឆ្នាំថ្មីដល់បងប្អូនខ្មែរ។ ។ ចំពោះការអនុវត្តគោលនយោបាយគាំទ្រសម្រាប់ប្រជាជនដែលមានកិត្យានុភាព និងក្រុមគ្រួសារគោលនយោបាលជនជាតិខ្មែរ គណៈកម្មាធិការជនជាតិធ្វើបញ្ជីនិងចាត់ឱ្យការិយាល័យជនជាតិនៅ ដើម្បីប្រគល់ជូនដល់គ្រួសារនីមួយៗ។

ខ្ញុំសង្ឃឹមថាជនជាតិខ្មែរនឹងបង្កើនការយល់ដឹងនិងរួមដៃក្នុងការប្រឆាំងនឹង Covid-19 និងអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយកក់ក្តៅសុខសាន្ត./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស