Trending now

អបអរសាទរបុណ្យសែនព្រះខែឆ្នាំ២០២០

12:17 | 23/09/2020 (បូកសរុបដោយឌីណា)

ពិធីសែនព្រះខែជាពិធីបុណ្យបែបទំនៀមទម្លាប់ប្រពៃណីវៀតណាមមួយ ដែលមានប្រវត្តិនិងបានប្រារព្ធធ្វើរៀងរាល់ឆ្នាំ តាំងពីយូរយារណាស់មកហើយសម្រាប់ជនជាតិវៀតណាមទាំងរស់នៅក្នុង ប្រទេសវៀតណាម និងបណ្ដាប្រទេសនានា។

ពិធី​បុណ្យ​នេះ​តែង​ត្រូវ​បាន​គេ​ប្រារព្ធ​ចំ​ថ្ងៃ ទី១៥​កើត ខែ ៨ នៃ​កាល​បរិច្ឆេទ​ចន្ទគតិ​របស់​វៀតណាម ដែលជាភាសាវៀតណាម ហៅថា Tet Trung thu ជាថ្ងៃបុណ្យមួយក្នុងចំណោមបុណ្យតេតប្រពៃណីវៀតណាម ដែលជាឱកាសសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ សាច់ញាត្តិនិងរក្សានូវប្រពៃណីវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ម្មវិធី “បុណ្យសែនព្រះខែឆ្នាំ ២០២០៖ អ្នកដែលរក្សាភ្នក់ភ្លើងនៃបុណ្យសែនព្រះខែ” នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកញ្ញា នៅសារមន្ទីរជាតិពន្ធុវិទ្យាវៀតណាម។

សិស្សចូលរួមការធ្វើគោមផ្កាយ (រូបថត៖ សារមន្ទីរជាតិពន្ធុវិទ្យាវៀតណាម)

ក្នុងឱកាសនេះ សិល្បករប្រជាប្រិយនឹងណែនាំកុមារធ្វើប្រដាប់ប្រដាលេងកម្សាន្តសម្រាប់បុណ្យសែនព្រះខែ ដូចជា ផលិតគោម ធ្វើផ្កាក្រដាស ប្រដាប់ប្រដាលេងកម្សាន្តពីស្លឹកឈើ។ល។ ទន្ទឹមនឹងនោះកុមារក៏មានឱកាសចូលរួមល្បែងប្រជាប្រិយជាច្រើនដូចជា លោតអន្ទាក់ ទាញព្រ័ត្រ ដើរជើងទោម លេងល្បែងបាយខំ ជាដើម និងទស្សនាស្ដង់ម្ហូបអាហារផងដែរ./.

(បូកសរុបដោយឌីណា)

(ប្រភពព័ត៌មាន: vov world, kh.qdnd.vn)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ