Trending now

អបអរសាទរខួបលើកទី ២៥ ដែលប្រទេសវៀតណាមចូលជាសមាជិកអាស៊ាន៖ វៀតណាមកំពុងស្ថិតលើមាគ៌ានៃសមាហរណកម្ម

16:55 | 21/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ការធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយនិងទូលំទូលាយជាមួយអាស៊ានគឺជាមធ្យោបាយមួយសម្រាប់ប្រទេសវៀតណាមចូលរួមកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការធ្វើសមាហរណកម្មពិភពលោក។

រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Manh Cam (ទី ២ រាប់ពីស្តាំ) អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងកិច្ចប្រជុំទទួលស្គាល់វៀតណាមឱ្យក្លាយជាសមាជិកផ្លូវការទី៧របស់អាស៊ានកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ នៅរដ្ឋធានី Bandar Seri Begawan (ប្រទេសប្រ៊ុយណេ)

ពិធីការបង្ហូតទង់នៅឯពិធីរួមបញ្ចូលវៀតណាមជាសមាជិកផ្លូវការទី៧នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរសៀលថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ១៩៩៥ នៅរដ្ឋធានី Bandar Seri Begawan (ប្រទេសប្រ៊ុយណេ) ។


ដោយមានការចូលរួមក្នុងអាស៊ាន ទំនុកចិត្តរបស់វៀតណាមជាមួយបណ្តាប្រទេសដទៃទៀតនិងជំនឿទុកចិត្តរបស់បណ្តាប្រទេសចំពោះវៀតណាមត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា។ ប្រសិនបើនៅឆ្នាំ ១៩៩៥ វៀតណាមមិនបានក្លាយជាសមាជិកអាស៊ានទេ វានឹងពិបាកក្នុងការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយរហូតមកដល់ពេលនេះទំនាក់ទំនងរវាងអតីតសត្រូវទាំងពីរនៅក្នុងសង្គ្រាមនេះកាន់តែល្អប្រសើរឡើងនិងអភិវឌ្ឍយ៉ាងខ្លាំងផងដែរ។ រូបថត៖ ថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៩៥ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Warren Christopher និងរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Manh Cam បានចុះហត្ថលេខាលើពិធីសារបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - អាមេរិក។

ភ្លាមៗបន្ទាប់ពីចូលជាសមាជិកក្នុងអាស៊ាន វៀតណាមបានជំរុញយ៉ាងសកម្មដល់ការទទួលយកប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាឲ្យចូលជាសមាជិកក្នុងអាស៊ាន ដោយបំពេញគំនិតរបស់អាស៊ានរួមទាំងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដោយបង្កើតការផ្លាស់ប្តូរថ្មីចំពោះអាស៊ានមួយ និងស្ថានភាពក្នុងតំបន់។ រូបថត៖ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ាននិងអគ្គលេខាធិការអាស៊ានក្នុងពិធីរួមបញ្ចូលប្រទេសឡាវនិងសហភាពមីយ៉ាន់ម៉ាក្លាយជាសមាជិកផ្លូវការរបស់អាស៊ាននាថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ១៩៩៧ នៅកោះ Subang Jaya (ប្រទេសម៉ាឡេស៊ី)។

នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ១៩៩៨ វៀតណាមបានរៀបចំសន្និសីទអាស៊ានលើកទី ៦ ដោយជោគ ជ័យ។ នេះជាលើកទី ១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមនេះចាប់តាំងពីបានចូលជាសមាជិក។ នៅពេលនោះ អាស៊ានមានសមាជិកចំនួន ៩ នាក់ (ដោយបញ្ចូលបន្ថែមប្រទេសឡាវនិងមីយ៉ាន់ម៉ា)។ ថ្នាក់ដឹកនាំបានឯកភាពអនុម័តផែនការសកម្មភាពទីក្រុងហាណូយ រួមចំណែកពង្រឹងនិងពង្រីកចំណងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការស្តារមុខមាត់អាស៊ាននិងទិសដៅអភិវឌ្ឍន៍។ រូបថត៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Phan Van Khai និងប្រធានគណៈប្រតិភូចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ហាណូយ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៩៨។

នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ១៩៩៨ វៀតណាមបានរៀបចំសន្និសីទអាស៊ានលើកទី ៦ ដោយជោគ ជ័យ។ នេះជាលើកទី ១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមនេះចាប់តាំងពីបានចូលជាសមាជិក។ នៅពេលនោះ អាស៊ានមានសមាជិកចំនួន ៩ នាក់ (ដោយបញ្ចូលបន្ថែមប្រទេសឡាវនិងមីយ៉ាន់ម៉ា)។ ថ្នាក់ដឹកនាំបានឯកភាពអនុម័តផែនការសកម្មភាពទីក្រុងហាណូយ រួមចំណែកពង្រឹងនិងពង្រីកចំណងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការស្តារមុខមាត់អាស៊ាននិងទិសដៅអភិវឌ្ឍន៍។ រូបថត៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Phan Van Khai និងប្រធានគណៈប្រតិភូចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ហាណូយ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៩៨។

ភ្លាមៗបន្ទាប់ពីចូលជាសមាជិកក្នុងអាស៊ាន វៀតណាមបានជំរុញយ៉ាងសកម្មដល់ការទទួលយកប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាឲ្យចូលជាសមាជិកក្នុងអាស៊ាន ដោយបំពេញគំនិតរបស់អាស៊ានរួមទាំងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដោយបង្កើតការផ្លាស់ប្តូរថ្មីចំពោះអាស៊ានមួយ និងស្ថានភាពក្នុងតំបន់។ រូបថត៖ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Manh Cam និងរដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងពិធីប្រកាសបញ្ចូលព្រះរាជាណាចក្រកម្ពុជាជាសមាជិកទី ១០ នៃអាស៊ាននារសៀលថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៩៩ នៅទីក្រុងហាណូយ។

ឆ្នាំ ១៩៩៥ ប្រទេសវៀតណាម បានចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ដោយបានធ្វើការចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុគ្រោះពន្ធអាស៊ាន (CPT) ហើយ បង្កើតនូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់សមាហរណកម្មដ៏ខ្លាំងក្លារបស់ខ្លួនក្នុងកិច្ចព្រមព្រៀង FTA លើពិភពលោកកាន់តែទូលំទូលាយដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដែលបានចុះហត្ថលេខា រួមទាំងកិច្ចព្រមព្រៀង FTA ជាមួយសហភាពអឺរ៉ុប ឬកិច្ចព្រមព្រៀងពាណិជ្ជកម្ម (BTA) ជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០០ ។ ច្បាស់លាស់ថាការចូលជាសមាជិកអាស៊ានគឺមានន័យថាវៀតណាមបានចូលរួមក្នុងវេទិកាធំទូលាយជាងតែម្តង។ រូបថត៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មវៀតណាម លោក Vu Khoan និងតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Charlene Barshefsky បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - អាមេរិកនៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០០០ នៅទីក្រុង Washington D.C. ដោយបញ្ចប់ការចរចាអស់រយៈពេល ៤ ឆ្នាំជាប់គ្នា។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៨ ដែលបានធ្វើឡើងនៅថ្ងៃទី ៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០០១ នៅទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) សេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ត្រូវបានចុះហត្ថលេខាដោយអាស៊ាននិងចិនដែលជាឯកសារនយោបាយសំខាន់ដំបូងបង្អស់ ដែលអាស៊ាននិងចិនទទួលបានគឺទាក់ទងនឹងបញ្ហាសមុទ្រខាងកើតនិងចាត់ទុកថាជា «របកគំឃើញថ្មី» ក្នុងទំនាក់ទំនងអាស៊ាន - ចិនលើបញ្ហាសមុទ្រខាងកើត ។ ការចុះហត្ថលេខាលើឯកសារនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ានជាពិសេសប្រទេសទាំង ៤ ដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជំលោះនៅកោះ Truong Sa (Spratly Islands )(រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ) ក្នុងការថែរក្សាសន្តិភាពនិងស្ថេរភាពនៅសមុទ្រខាងកើត។

ជាមួយនឹងការចូលក្នុងអាស៊ាន វាច្បាស់ណាស់ថាការជឿទុកចិត្តរបស់វៀតណាមលើប្រទេសដទៃទៀតនិងផ្ទុយមកវិញការជឿទុកចិត្តរបស់បណ្តាប្រទេសសមាជិកទាំងអស់ចំពោះប្រទេសវៀតណាមក៏ត្រូវបានលើកឡើងកាន់តែល្អប្រសើរផងដែរ។ រូបថត៖ វៀតណាមបានរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនដោយជោគជ័យរួមមានកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុបលើកទី ៥ (ASEM 5) ក្នុងថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលាឆ្នាំ២០០៤ នៅទីក្រុងហាណូយ។

១១. ជាមួយនឹងការចូលក្នុងអាស៊ាន វាច្បាស់ណាស់ថាការជឿទុកចិត្តរបស់វៀតណាមលើប្រទេសដទៃទៀតនិងផ្ទុយមកវិញការជឿទុកចិត្តរបស់បណ្តាប្រទេសសមាជិកទាំងអស់ចំពោះប្រទេសវៀតណាមក៏ត្រូវបានលើកឡើងកាន់តែល្អប្រសើរផងដែរ។ រូបថត៖ វៀតណាមបានរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនប្រកបដោយជោគជ័យរួមមានការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូល APEC ២០០៦ (ថ្ងៃទី ១៨-១៩ វិច្ឆិកា ឆ្នាំ២០០៦) នៅទីក្រុងហាណូយ។

ក្រោមសក្ខីភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Gia Khiem អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកលោក Pascal Lamy បានប្រគល់ឯកសារស្តីពីការទទួលយកប្រទេសវៀតណាមក្លាយជាសមាជិកទី ១៥០ របស់អង្គការពាណិជ្ជកម្មពិភពលោកទៅរដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាម លោក Truong Dinh Tuyen នៅឯពិធីដាក់បញ្ចូលប្រទេសវៀតណាមក្នុងសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនាថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០០៦ នៅទីស្នាក់ការកណ្តាលអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។

នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១០ កិច្ចប្រជុំអាស៊ានលើកទី ១៦ ដែលជាកិច្ចប្រជុំកំពូលអាស៊ានលើកដំបូងក្នុងឆ្នាំ ២០១០ បានបញ្ចប់ដោយជោគជ័យជាមួយនឹងការអនុម័តឯកសារសំខាន់ៗជាច្រើនក្រោមប្រធានបទ “ឆ្ពោះទៅសហគមន៍អាស៊ាន៖ ពីចក្ខុវិស័យទៅសកម្មភាព"

១៣. ដោយធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០១០ ប្រទេសវៀតណាមបានចាប់ផ្តើមគំនិតផ្តួចផ្តើមដូចជាការពង្រីកសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកជាលើកដំបូង (ADMM+) ក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន ២០១០។ រូបថត៖ លោក Nguyen Tan Dung រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh ថតរូបជាមួយប្រធានប្រតិភូនានានៅឯពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកដំបូង (អាស៊ាន +) នៅព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០១០ នៅទីក្រុងហាណូយ។

វៀតណាម បានលើកឡើងគំនិតផ្តួចផ្តើមដូចជាការពង្រីកសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដោយជំរុញទទួលយកប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ៦ (EAS)នាថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១១ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ ថ្នាក់ដឹកនាំ EAS បានចេញ “សេចក្តីប្រកាស EAS ស្តីពីគោលការណ៍នៃទំនាក់ទំនងគ្នាទៅវិញទៅមក”។ រូបថត៖ នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung និងថ្នាក់ដឹកនាំក្រុមថតរូបថតរូបនៅ EAS ៦ នាថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១១។

នាថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០១៣ លោក Le Luong Minh បានចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ាន។ លោកត្រូវបានមេដឹកនាំអាស៊ានផ្តល់សច្ចាប័នឱ្យធ្វើជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិ ២០១៣ - ២០១៧ យោងតាមការតែងតាំងរបស់វៀតណាមនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅកម្ពុជានាខែវិច្ឆិកាឆ្នាំ ២០១២ ។

ឆ្នាំ ២០១៥ គឺជាឆ្នាំគូសសញ្ញានូវខួបលើកទី ២០ នៃការដែលវៀតណាមចូលជាសមាជិក អាស៊ាន។ នេះក៏ជាឱកាសដើម្បីក្រឡេកមើលឡើងវិញនូវការចូលរួមវិភាគទានដ៏ធំធេងរបស់វៀតណាមចំពោះការអភិវឌ្ឍប្លុកនេះ ក៏ដូចជាលើកកំពស់តួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ជាពិសេសគឺបញ្ហាសមុទ្រខាងកើត។ រូបថត៖ នាព្រឹកថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៥ នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៦ ។

ជាមួយនឹងការចូលក្នុងអាស៊ាន វាច្បាស់ណាស់ថាការជឿទុកចិត្តរបស់វៀតណាមលើប្រទេសដទៃទៀតនិងផ្ទុយមកវិញការជឿទុកចិត្តរបស់បណ្តាប្រទេសសមាជិកទាំងអស់ចំពោះប្រទេសវៀតណាមក៏ត្រូវបានលើកឡើងកាន់តែល្អប្រសើរផងដែរ។ ប្រសិនបើនៅឆ្នាំ ១៩៩៥ វៀតណាមមិនបានក្លាយជាសមាជិកអាស៊ានទេ វានឹងពិបាកក្នុងការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយរហូតមកដល់ពេលនេះទំនាក់ទំនងរវាងអតីតសត្រូវទាំងពីរនៅក្នុងសង្គ្រាមនេះកាន់តែល្អប្រសើរឡើងនិងអភិវឌ្ឍយ៉ាងខ្លាំងផងដែរ។ រូបថត៖ អគ្គលេខាបក្ស បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ានៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៥ នៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីក្នុងកំឡុងដំណើរទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិកពីថ្ងៃទី ៦ ដល់ ថ្ងៃទី១០ខែតុលាឆ្នាំ ២០១៥។

ប្រទេសវៀតណាមបានធ្វើជាអធិបតីនៃការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំនិងសកម្មភាពអាស៊ានដ៏សំខាន់ៗជាច្រើននៅគ្រប់ថ្នាក់និងវិស័យផ្សេងៗ រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន។ រូបថត៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថតរូបទុកអនុស្សវរីយ៍ជាមួយថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ៨ (CLMV 8) នាថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០១៦ នៅទីក្រុងហាណូយ។

យុវជនអាស៊ានចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពយុវជនអាស៊ាន - ចិននៅខេត្តសៀមរាបប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៦ ខែមិថុនាដល់ថ្ងៃទី ១ ខែមករាឆ្នាំ ២០១៦។

នាថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧ នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ ។

វៀតណាមនិងប្រទេសដទៃទៀតបន្តអនុវត្តកិច្ចព្រមព្រៀងនិងផែនការកិច្ចសហប្រតិបត្តិការអាស៊ានសំខាន់ៗ។ រូបថត៖ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៣ (MRT 23) និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាក្នុងកិច្ចប្រជុំ APEC ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០១៧ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៣ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។

ជាមួយនឹងការចូលក្នុងអាស៊ាន វាច្បាស់ណាស់ថាការជឿទុកចិត្តរបស់វៀតណាមលើប្រទេសដទៃទៀតនិងផ្ទុយមកវិញការជឿទុកចិត្តរបស់បណ្តាប្រទេសសមាជិកទាំងអស់ចំពោះប្រទេសវៀតណាមក៏ត្រូវបានលើកឡើងកាន់តែល្អប្រសើរផងដែរ។ រូបថត៖ វៀតណាមបានរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនប្រកបដោយជោគជ័យរួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ខែវិច្ឆិកាឆ្នាំ ២០១៧ ប្រកបដោយជោគជ័យ។

វៀតណាមបានធ្វើជាអធិបតីនៃការរៀបចំសន្និសីទនិងសកម្មភាពអាស៊ានសំខាន់ៗជាច្រើនប្រកបដោយជោគជ័យនៅគ្រប់ថ្នាក់និងវិស័យនានាដែលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន។ រូបថត៖ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី ៦ នាព្រឹកថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៨ នៅទីក្រុងហាណូយ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចចំនួន ២៤ រូបដែលតំណាងមេដឹកនាំសេដ្ឋកិច្ចមកពីប្រទេសសមាជិកអាស៊ានចំនួន ១០ និងប្រទេសជាដៃគូ បានថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋ មន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥០ នៅប្រទេសសិង្ហបុរីនាថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៨។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលធ្វើជាប្រធាន AIPA ៤១ មកពីប្រទេសថៃក្នុងពិធីបិទមហាសន្និបាតសភាអាស៊ានលើកទី ៤០ និងបានទទួលយកជាប្រធាននៃមហាសន្និបាតសភាអាស៊ានលើកទី ៤១ ( AIPA ៤១) កាលពីថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៩ នៅទីក្រុងបាងកក (ប្រទេសថៃ)។

ជាមួយនឹងការចូលក្នុងអាស៊ាន វាច្បាស់ណាស់ថាការជឿទុកចិត្តរបស់វៀតណាមលើប្រទេសដទៃទៀតនិងផ្ទុយមកវិញការជឿទុកចិត្តរបស់បណ្តាប្រទេសសមាជិកទាំងអស់ចំពោះប្រទេសវៀតណាមក៏ត្រូវបានលើកឡើងកាន់តែល្អប្រសើរផងដែរ។ រូបថត៖ វៀតណាមបានរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនប្រកបដោយជោគជ័យរួមមានកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ ប្រកបដោយជោគជ័យ (ថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩) នៅទីក្រុងហាណូយ។

ឆ្នាំ ១៩៩៥ ប្រទេសវៀតណាម បានចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ដោយបានធ្វើការចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុគ្រោះពន្ធអាស៊ាន (CPT) ហើយ បង្កើតនូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់សមាហរណកម្មដ៏ខ្លាំងក្លារបស់ខ្លួនក្នុងកិច្ចព្រមព្រៀង FTA លើពិភពលោកកាន់តែទូលំទូលាយដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដែលបានចុះហត្ថលេខា រួមទាំងកិច្ចព្រមព្រៀង FTA ជាមួយសហភាពអឺរ៉ុប ឬកិច្ចព្រមព្រៀងពាណិជ្ជកម្ម (BTA) ជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០០ ។ ច្បាស់លាស់ថាការចូលជាសមាជិកអាស៊ានគឺមានន័យថាវៀតណាមបានចូលរួមក្នុងវេទិកាធំទូលាយជាងតែម្តង។ រូបថត៖ នារសៀលថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ នៅទីក្រុងហាណូយ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA និង EVIPA) បានប្រព្រឹត្តទៅជាក្រោមសក្ខីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។

ក្នុងនាមជាប្រធានអាស៊ាននិងដោយស្មារតីនៃប្រធានបទអាស៊ានឆ្នាំ ២០២០ «ភាពស្អិតរមួតនិងការឆ្លើយតប» វៀតណាមបានធ្វើយ៉ាងសកម្មក្នុងការនាំមុខនិងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាននិងសហការជាមួយដៃគូនានា ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម។ រូបថត៖ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ ២០២០ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានតាមប្រព័ន្ធ អនឡាញស្តីពីការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ១៩នា ព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: Vnanet)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ