Trending now

អ្នកបង្កើត “ម៉ាស៊ីន ATM អង្ករ” ដែលបន្តបង្កើត “ម៉ាស៊ីន ATM ម៉ាស់”ចែកចាយ ដោយឥតគិតថ្លៃ

11:42 | 06/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅពេលការរាតត្បាតនៃជំងឺ Covid-19 បានផ្ទុះឡើងម្តងទៀត លោក Hoang Tuan Anh ដែលជាអ្នកបង្កើត “ម៉ាស៊ីន ATM អង្ករ” ដែលបន្តបង្កើត “ម៉ាស៊ីន ATM ម៉ាស់” ចែកចាយដល់ប្រជាជនក្រីក្រ ដោយឥតគិតថ្លៃ ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

នាពេលបច្ចុប្បន្ននេះលោក Hoang Tuan Anh និងបុគ្គលិក​របស់លោកបានរៀបចំម៉ាស់ធ្វើពីក្រណាត់ចំនួន ៨០០០ និងចែកចាយ​ដល់ប្រជាជនចំនួន ២.៦០០ នាក់។

“ម៉ាស៊ីន ATM ម៉ាស់”ចែកចាយដោយឥតគិតថ្លៃ ដែល​ដាក់​នៅផ្ទះលេខ ២០៤ B វិថី Vuon Lai ខណ្ឌ Tan Phu ទីក្រុង Ho Chi Minh ។ នេះក៏ជា អាស័យដ្ឋានដែលប្រជាជនធ្លាប់ស្គាល់ហើយ ពីព្រោះ ន “ម៉ាស៊ីន ATM អង្ករ”ដំបូងបង្អស់ នៅ ប្រទេសវៀតណាមក៏ដាក់នៅទីនេះដែរ។

បើប្រៀបធៀបទៅនឹង “ម៉ាស៊ីន ATM អង្ករ ” ម៉ាស៊ីន ATM ម៉ាស់” ចែកចាយ ដោយឥតគិតថ្លៃ ដែលបានកែលំអឱ្យល្អប្រសើរឡើង ដើម្បី​ជួយមនុស្ស​ទទួលបានម៉ាស់ ​ប៉ុន្តែមិនសូវប៉ះដល់វត្ថុជុំវិញទេ។ នៅពេល​ប្រជាជនទទួលម៉ាស់ដោយឥតគិតថ្លៃ គេនឹងមិនចាំបាច់ចុចប៊ូតុង​ណា​មួយ ​នៅលើ “ម៉ាស៊ីន ATM ម៉ាស់”ទេ។ ប៉ុន្តែ “ATM ម៉ាស់​” នឹងស្គាល់មុខ​ តាមរយៈ ប្រព័ន្ធកាមេរ៉ាដែលបានតំឡើង​នៅលើម៉ាស៊ីន​នេះ ។ លើស​ពីនេះ​ទៀត នៅក្បែរ“ATM ម៉ាស់​” មានម៉ាស៊ីនលាងដៃ​សម្លាប់​មេរោគ​ដោយឥតគិតថ្លៃ​ ដើម្បីជួយប្រជាជនដែលមកទទួលម៉ាស់​ដោយឥតគិតថ្លៃ​ដែល​អាចកំចាត់មេរោគនិងប្រឆាំងនឹងជំងឺ Covid-19 ។

នារសៀលថ្ងៃទី ៥ សីហា " ATM ម៉ាស់​” ចែកចាយ​ដោយឥតគិតថ្លៃ​ត្រូវបាន​ដាក់នៅផ្ទះលេខ ២០៤ B វិថី Vuon Lai ខណ្ឌ Tan Phu ទីក្រុង Ho Chi Minh និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនជាច្រើន។

"ដោយសារតែឧបករណ៍វេជ្ជសាស្រ្ត ដូចជា ​ម៉ាស់ពេទ្យ​មាន​ភាពខ្វះខាត​និង​ថ្លៃជាងមុន " ATM ម៉ាស់​” ចែកចាយ ដោយ​ឥតគិតថ្លៃ ​ដែល​ត្រូវវបាន​គេ​រំពឹង​ថា ​នឹងដំណើរការ ចាប់ពីម៉ោង ១០ - ម៉ោង ១៦ រសៀល រាល់​ថ្ងៃព្រហស្បតិ៍នៃសប្តាហ៍ បន្តរហូតដល់ពេល​ណាដែលអស់ម៉ាស់។ ម៉ាស់ដែលមនុស្សម្នាក់ៗ ទទួលបានគឺម៉ាស់​ការពារមេរោគ​ដែល​ធ្វើពី​​ក្រណាត់ប្រឆាំងនឹងមេរោគ​ ហើយ​អាចបោក​សម្អាត​និងប្រើប្រាស់បាន ៣០ ដង” - លោក Hoang Tuan Anh បានចែករំលែក./.

ម្នាក់ៗនឹងទទួលបានម៉ាស់ចំនួន ៣ ក្នុងម្តង ហើយប្រភេទម៉ាស់ដែលកាត់ដេរពីក្រណាត់ប្រឆាំងនឹងមេរោគទទួលហើយអាចបោកសម្អាតនិងអាចប្រើឡើងវិញបាន ៣០ ដង។

ម៉ាស់ដែលគួរឱ្យស្រឡាញ់ទាំងនេះនឹងជួយមនុស្សឱ្យមានភាពកក់ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺនេះ។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: nguoilaodong.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់