Trending now

អ្នកទេសចរចូលរួមវេចនំអន្សំនិងស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

07:27 | 13/01/2020

នាព្រឹកថ្ងៃទី ១១ មករា អ្នកទេសចរណ៍អន្តរជាតិជាង ១០០ នាក់មកពីប្រទេសជាច្រើនដូចជា អាមេរិក កាណាដា រុស្ស៊ី អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ជាដើម ដែលបានរួមគ្នាចូលរួមវេចនំអន្សំនិងស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមក្នុងពិធីបុណ្យវេចនំអន្សំឆ្នាំ ២០២០ ដែលត្រូវបានរៀបចំនៅ The Cliff resort & Residences ទីក្រុង Phan Thiet ខេត្ដ Binh Thuan ប្រទេសវៀតណាម។

អ្នកទេសចរអន្តរជាតិចូលរួមវេចនំអន្សំ (រូបថត៖ vnanet.vn)

បន្ទាប់ពីស្ដាប់ពីការឧទ្ទេសនាមអំពីអត្ថន័យនៃវប្បធម៌ម្ហូបអាហារវៀតណាមក្នុងប៉ុន្មានថ្ងៃស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ អ្នកទេសចរអន្ដរជាតិក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម មានក្ដីសប្បាយរីករាយដែលបានចូលរួម​វេចនំអន្សំដោយផ្ទាល់ ។

លោកស្រី Ksenia Petrova អ្នកទេសចរមកពីប្រទេសរុស្ស៊ីបានឲ្យដឹងថា នេះជាលើកដំបូងដែលខ្ញុំបានវេចនំអន្សំ ហើយក៏ជាលើកដំបូងខ្ញុំបានស្គាល់ពីអត្ថន័យនៃនំអន្សំ ។

លោកស្រី Webber មកពីប្រទេសអាឡឺម៉ង់បាននិយាយថា នេះគឺជាលើកទី ៤ ហើយដែលខ្ញុំបានចូលរួមពិធីបុណ្យវេចនំអន្សំ ក៏ដូចជាបរិយាកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ យើងខ្ញុំចូលចិត្ដបរិយាកាសនៃពិធីបុណ្យវេចនំអន្សំឆ្នាំនេះ ឥឡូវនេះសម្រាប់យើងខ្ញុំការវេចនំអន្សំមិនពិបាកដូចពេលដំបូងទេ។

ពិធីបុណ្យវេចនំអន្សំមិនត្រឹមតែជាកន្លែងលេងកំសាន្ដសម្រាប់អ្នកទេសចរដែលកំពុងស្នាក់នៅក្នុងខេត្ដ Binh Thuan ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ឧទ្ទេសនាមអំពីទំនៀមទំលាប់ប្រពៃណីក្នុងថ្ងៃបុណ្យចូលឆ្នាំវៀតណាមដល់មិត្ដភក្ដិអន្ដរជាតិ។ ពិធីនេះបានក្លាយទៅជាព្រឹត្តិការណ៍ដែលបានទាក់ទាញអ្នកទេសចរមកដល់ខេត្ដ Binh Thuan វៀតណាមជាច្រើនកុះករ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ