Trending now

អញ្ជើញទៅរកឃើញបេតិកភ័ណ្ឌវប្បធម៌នានានៅទីក្រុងដាណាំង

00:54 | 15/05/2019 (ប្រភព៖ vovworld.vn)

ទីក្រុងដាណាំងមានបេតិកភ័ណ្ឌវប្បធម៌រូបីយ៍និងអរូបីយ៍ជាច្រើនណាស់។ នេះជាប្រភពធនធានដែលបង្កើតឡើងគ្រឹះស្ថានសម្រាប់ការអភិវឌ្ឍវិស័យទេស ចរណ៍ដោយចីរភាព។

ភ្នំ Ngu Hanh Son នៅទីក្រុង Da Nang

ទីក្រុងដាណាំងមានកេរ្តិ៍ដំណែលពិសេសថ្នាក់ជាតិចំនួន២កន្លែង កេរ្តិ៍ ដំណែលថ្នាក់ជាតិចំនួន ១៨កន្លែង កេរ្តិ៍ដំណែលថ្នាក់ទីក្រុងចំនួន៥១កន្លែង និង បេតិកភ័ណ្ឌអរូបីយ៍ថ្នាក់ជាតិចំនួន៤ទៀត ផង។ រាល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនោះគឺ សារមន្ទីរដាណាំង សារមន្ទីរចម្លាក់ចាម មូលដ្ឋានបដិវត្តន៍ K20 និងតំបន់រមណីយ ដ្ឋានភ្នំ Ngu Hanh Son។ រីឯបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍នោះគឺ ការសម្ដែង បទចម្រៀង bai choi សិល្បៈល្ខោន Tuong ពិធីបុណ្យសែនព្រះត្រី ពិធីបុណ្យព្រះ ម៉ែគង់សាអ៊ីម និងពិធីបុណ្យសម្រាប់កុមារឃ្វាសក្របី ជាដើម។ លោក Koen Seys ភ្ញៀវទេសចរមកពីប្រទេសបែលហ្ស៊ីក បានអោយដឹងថា ដំណើរ ទេសចរណ៍នៅទីក្រុងដាណាំងគឺជាឱកាសដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនិង វប្បធម៌នៃទីក្រុងនេះ។

“វៀតណាមពិតជាទីកន្លែងគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរ ដោយ សារតែទីនេះមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើនណាស់។ ខ្ញុំមានការចាប់ អារម្មណ៍ពិសេសចំពោះទីក្រុងដាណាំង។ នៅទីនេះមានទេសភាពព្រៃភ្នំធំដ៏ ស្រស់បំព្រង និងអាស័យដ្ឋានប្រវត្តិសាស្ត្រវិសេសវិសាលជាច្រើនទៀតផង ដែរ។ ពិតជាអាស័យដ្ឋានទេសចរណ៍អស្ចារ្យណាស់”។

រមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានគួរអោយទាក់ទាញបំផុតនៅទីក្រុងដាណាំងនោះគឺរមណីយដ្ឋានភ្នំ Ngu Hanh Son។ នៅទីនេះមានប្រព័ន្ធរូង ភ្នំពោរពេញទៅដោយស្តាឡាក់ស្ទីតដ៏អាថ៍កំបាំងណាស់។ លោក Nguyen Van Hien ប្រធានគណៈគ្រប់គ្រងមណ្ឌលទេសចរណ៍រមណីយដ្ឋានភ្នំ Ngu Hanh Son បានអោយដឹងថា៖ “ភ្ញៀវទេសចរមកដល់ភ្នំ Ngu Hanh Son កាន់តែច្រើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ ភាគច្រើនគឺមនុស្សវ័យកណ្ដាលនិងវ័យចំណាស់ ដែលចង់មកទស្សនា និងស្វែងយល់អំពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនេះ។ គេមកដល់ទីនេះដោយគោល ដៅច្បាស់លាស់ចំនួន២។ ទីមួយ គឺមកទស្សនាកេរ្តិ៍ដំណែលថ្នាក់ជាតិ ហើយទីពីរ គឺគោលដៅខាងវិញ្ញាណ”។

ដូចជារមណីយដ្ឋានភ្នំ Ngu Hanh Son នោះ គឺសារមន្ទីរចម្លាក់ចាម សារមន្ទីរ ដាណាំងក៏ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករផងដែរ។ នៅសារ មន្ទីរចម្លាក់ចាម ភ្ញៀវមានកាលានុវត្តភាពគយគន់និងស្វែងយល់អំពីសិល្បៈ ចម្លាក់នៃព្រះរាជាណាចក្រចាំប៉ា។ ចំណែកឯនៅសារមន្ទីរដាណាំងវិញ គឺដាក់ តាំងបង្ហាញវត្ថុបុរាណនានាដែលឆ្លុះបញ្ចាំងរឿងរ៉ាវស្ដីពីប្រវត្តិសាស្ត្រនិងមនុស្សនៃទីក្រុងដាណាំង។ ជារៀងរាល់ថ្ងៃ សារមន្ទីរដាណាំងទទួលស្វាគមន៍ភ្ញៀវជា មធ្យម ពី៦០០ទៅ ៨០០នាក់ ហើយមានពេលខ្វះៗឡើងដល់ទៅ១០០០នាក់ ផងដែរ។ លោក Huynh Dinh Phuoc Thien នាយកសារមន្ទីរដាណាំងបានអះអាងថា ការកសាងពាណិជ្ជសញ្ញាទេសចរណ៍ពីបេតិកភ័ណ្ឌវប្បធម៌បានបង្កើតឡើង លក្ខណៈ ចម្លែកគួរអោយទាក់ទាញសម្រាប់វិស័យទេសចរណ៍នៅទីក្រុងដាណាំង។

“យើងខ្ញុំនឹងបង្កើតឡើងផលិតផលថ្មីៗ ដោយតភ្ជាប់បេតិកភ័ណ្ឌថ្នាក់ទីក្រុង ជាមួយថ្នាក់ជាតិអោយក្លាយទៅជាទួរទេសចរណ៍មួយ ដើម្បីបម្រើភ្ញៀវទេសចរ។ តាមរយៈដំណើរទស្សនាបេតិកភ័ណ្ឌដាណាំងនេះ យើងខ្ញុំចង់នាំបេតិកភ័ណ្ឌខិត មកជិតជាមួយសាធារណៈជននិងភ្ញៀវទេសចរ សំដៅជំរុញការថែរក្សានិងពង្រីក តម្លៃនៃបេតិកភ័ណ្ឌទាំងនោះ”។

នាបច្ចុប្បន្ន ទីក្រុងដាណាំងកំពុងធ្វើអាជីវកម្មនូវទួរទេសចរណ៍ជាច្រើនដែល ឆ្លងកាត់កេរ្តិ៍ដំណែលវប្បធម៌ល្បីល្បាញនានាដូចជា៖ ទួរដាណាំង - ភ្នំ Ngu Hanh Son - ហូយអាន ទួរដាណាំង - Ngu Hanh Son -ឧបទ្វីប Son Tra ឬ ដំណើរទស្សនាកេរ្តិ៍ដំណែលភាគកណ្ដាល៖ ដាណាំង-ហ្វេ-ហូយអាន-ហ្វាងប៉ិញ ជាដើម។ សេវាកម្មទេសចរណ៍កម្សានបេតិកភ័ណ្ឌវប្បធម៌នេះ កំពុងកាន់តែ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស