Trending now

អង្គការក្រៅរដ្ឋាភិបាលរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍរបស់វៀតណាម

16:01 | 05/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី៥កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការក្រៅរដ្ឋាភិបាល (ហៅកាត់ថា គណៈកម្មាធិការ) បានរៀបចំសន្និសីទបូកសរុបសកម្មភាពដំណាក់កាល១៩៩៦-២០១៧។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VGP/Quang Hiếu)

អញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដែលគណៈកម្មាធិការនិងក្រសួងស្ថាប័ននានាទទួលបាននាពេលកន្លងទៅ។ លោកក៏បានអូសបញ្ជាក់ថា សកម្មភាពរបស់គណៈកម្មាធិការបានរួមចំណែកសកម្មទៅក្នុងសមិទ្ធិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួមនិងសម្រាប់កិច្ចការបរទេសនិយាយដោយឡែក។

រូបថតៈ VGP/Quang Hiếu

ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការងារក្រៅរដ្ឋាភិបាល ព្រមទាំងស្នើឲ្យគណៈកម្មាធិការរួមជាមួយក្រសួងស្ថាប័ននានា បង្កលក្ខណៈងាយស្រួលសម្រាប់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ធ្វើសកម្មភាពនៅវៀតណាម សមស្របនឹងការអាទិភាពក៏ដូចជាសេចក្តីកំណត់នៃច្បាប់វៀតណាមផងដែរ។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP/Quang Hiếu)

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម​ លោក Bui Thanh Son បានវាយតម្លៃខ្ពស់ ចំពោះកិច្ចការគ្រប់គ្រងរបស់បណ្តាអង្គការក្រៅរដ្ឋាភិបាល។ លោករូបនេះបានសង្កត់ធ្ងន់ថា កិច្ចការក្រៅរដ្ឋាភិបាលបរទេសតែងតែបានបក្សនិងរដ្ឋវៀតណាមចាត់ទុកជាផ្នែកមួយនៃកិច្ចការបរទេសប្រជាជន ដោយផ្សាភ្ជាប់ជាមួយគោលមាគ៌ា គោលនយោបាយកិច្ចការបរទេសរបស់ប្រទេសជាតិ។ ដើម្បីជួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ធ្វើការបញ្ជាណែនាំអំពីរាល់បញ្ហាពាក់ព័ន្ធនឹងសកម្មភាពនៃបណ្តាអង្គការក្រៅរដ្ឋាភិបាលបរទេសនៅវៀតណាមនោះ នាខែឧសភាឆ្នាំ១៩៩៦មុននេះ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចចិត្ត បង្កើតគណៈកម្មាធិការទទួលបន្ទុកបណ្តាអង្គការក្រៅរដ្ឋាភិបាល ដែលបច្ចុប្បន្ននេះជា គណៈកម្មាធិការទទួលបន្ទុកបណ្តាអង្គការក្រៅរដ្ឋាភិបាលបរទេស។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ថ្លែងមតិក្នុងពិធី (រូបថតៈ baoquocte.vn)

យោងតាមអនុរដ្ឋមន្ត្រី លោក Bui Thanh Son ថា សន្និសីទនេះត្រូវបានរៀបចំឡើង សំដៅបូកសរុបនិងវាយតម្លៃនូវលទ្ធផលទទួលបាននិងដាក់ចេញទិសដៅសកម្មភាពនាពេលខាងមុខរបស់គណៈកម្មាធិការផងដែរ។

នៅក្នុងសន្និសីទនេះ តំណាងចូលរួមបានផ្ទៀងស្តាប់នូវរបាយការណ៍បូកសរុបសកម្មភាពដំណាក់កាល ១៩៩៦-២០១៧ របស់បណ្តាអង្គការក្រៅរដ្ឋាភិបាល។ របាយការណ៍បានលើកច្បាស់ថា ឆ្លងកាត់រយៈពេល២០ឆ្នាំអនុវត្តន៍សកម្មភាពមក គណៈកម្មាធិការបានក្តាប់ជាប់នូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ដោយខិតខំប្រឹងប្រែងបំពេញល្អរាល់ភារកិច្ចដែលបានប្រគល់ជូន។ ក្រៅពីនោះ គណៈកម្មាធិការក៏បានជ្រួតជ្រាបនូវព័ត៌មាន ណែនាំនិងជួយធ្វើបែបបទចុះបញ្ជីសម្រាប់ក្រសួងស្ថាប័ននិងតំបន់នានាក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន១.៥០០អង្គការ ដែលមានសកម្មភាពនៅវៀតណាម។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ baoquocte.vn)

សូមគូសបញ្ជាក់ថា វៀតណាមមានទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាង១.០០០អង្គការ ដែលក្នុងនោះមានអង្គការចំនួន៥០០ បានអនុវត្តន៍សកម្មភាពប្រចាំនៅវៀតណាម ដោយបានជួយឧបត្ថម្ភលើកម្មវិធី គម្រោង ជាង៣.០០០។ សកម្មភាពរបស់អង្គការបានលាតត្រដាងអនុវត្តន៍លើវិស័យដែលវៀតណាមមានតម្រូវការសហប្រតិបត្តិការដូចជា៖ សុខាភិបាល អប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ច ដោះស្រាយបញ្ហាសង្គមមួយចំនួន ជាពិសេសគឺជម្រុញការយល់ដឹងនិងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជនវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់