Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញរួមជាមួយអាណិកជនអនុវត្តន៍ពិធីប្រលែងត្រីនៅបឹង Ho Guom

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី 26 ខែមករា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវជាភរិយា បានអញ្ជើញរួមជាមួយអាណិកជនដែលបានមាតុភូមិនិវត្តដើម្បីចូលរួំកម្មវិធីវិទាឃរដូវស្រុកកំណើត ២០១៩ បានអនុវត្តន៍ពិធីប្រលែងត្រីនៅបឹង Ho Guom នៃរដ្ឋធានីហាណូយ។

អគ្គលេខាបក្ស​ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវជាភរិយា បានអញ្ជើញរួមជាមួយអាណិកជនអនុវត្តន៍ពិធីប្រលែងត្រីនៅបឹង Hoan Kiem នៃរដ្ឋធានីហាណូយ (រូបថតៈ VGP/Nhat Bac)

ពិធីបុណ្យនេះត្រូវបានអនុវត្តតាមប្រពៃណីរបស់ប្រជាជាជនវៀតណាម ក្នុងឱកាសបុណ្យជូនដំណើរព្រះចង្ក្រាន (ថ្ងៃទី ២៣ ខែទី១២ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ) ដើម្បីឧទ្ទិសកុសល សូមឲ្យប្រទេសជាតិមានសន្តិភាពវិបុលភាព ប្រជាជនសម្បូរធូធារ និងសុភមង្គល។

ចូលរួមក្នុងពិធីនេះ មានសមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh; សមាជិកនៃការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai; លេខាគណះកម្មាធិការមជ្ឈិមបក្ស ប្រធានខុទ្ទកាល័យមជ្ឈិម លោក Nguyen Van Nen និងថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈិមនិងទីក្រុងហាណូយរួមទាំងប្រជាជនវៀតណាមនៅឯបរទេសដែលបានវិលត្រឡប់មកអបអរសាទរបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិនៅស្រុកកំណើត។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន (រូបថតៈ VGP/Nhat Bac)

បន្ទាប់ពីបានអនុវត្តន៍ពិធីដោះលែងត្រីរួចហើយមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន ដោយបានសាកសួរអំពីស្ថានភាពនៃជីវភាពរស់នៅប្រចាំថ្ងៃ និងលើកទឹកចិត្តឲ្យបងប្អូនរួបរួមគ្នា ខិតខំប្រឹងជំនេះពុះពាររាល់ការលំបាក ក៏ដូចជាសម្របខ្លួនទៅក្នុងសង្គមប្រទេសសាមី។ ទន្ទឹមជាមួយគ្នានោះ រក្សាអត្តសញ្ញាណវប្បធម៌ជាតិនិងឆ្ពោះទៅស្រុកកំណើតនិងប្រ ទេសជាតិជានិច្ច។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងលោកជំទាវជាភារិយា រួមជាមួយអាណិកជនអញ្ជើញអុជធូប ឧទ្ទិសកុសល សូមឲ្យប្រទេសជាសម្បូរធូធារ ប្រជាជនជួបតែសេចក្តីសុខចម្រើន សុភមង្គល

នាឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័កកំពុងខិតជិតមកដល់ អគ្គលេខាបក្ស ប្រ ធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើរនូវសេចក្តីជូនពរដល់អាណិកជន ទាំងអស់និងក្រុមគ្រួសារ ជួបតែសេចក្តីសុខចម្រើន ជាពិសេស ឈានចូលឆ្នាំថ្មី ប្រកប ដោយសុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ភារកិច្ច៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស