Trending now

សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរបុណ្យចូលឆ្នាំកុរ ឯកស័ក ២០១៩

00:54 | 13/05/2019

នាថ្ងៃទី ២៥ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបានរៀបចំកម្មវិធីបុណ្យតេតសហគមន៍ អំណរបុណ្យចូលឆ្នាំកុរ ២០១៩ នៅទីក្រុងវ៉ាស៊ីនតោនដោយមានការចូលរួមពីសំណាក់ប្រជាជនអាណិកជនវៀតណាម តំណាងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅអាមេរិក រួមជាមួយមិត្តភក្តិជនជាតិអាមេរិកជាំង ២០០ នាក់។

សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ២០១៩

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc បានរាយតម្លៃថា ក្នុងឆ្នាំកន្លងទៅនោះ ទំនាក់ទំនងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូរវាងវៀតណាម និងអាមេរិកបន្តទទួលបានការបោះជំហានថ្មី បង្កើតឡើងបុព្វបទសម្រាប់ឆ្នាំ២០១៩ ឲ្យរីកចម្រើនថែមទៀត ឆ្ពោះទៅពិធីរំលឹកខួបលើកទី ២៥ នៃ ទិវាប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ ២០២០ ខាងមុខ។ លោក Ha Kim Ngoc មានគោលបំណងថា ប្រជាជនអាណិកជនបន្តរួមដៃគ្នា កសាងសហគមន៍ឲ្យកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ រួមវិភាគទានយ៉ាងសកម្មសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងអាមេរិក ក៏ដូចជាឆ្ពោះទៅ ស្រុកកំណើត និងមាតុប្រទេសផងដែរ។

នាយប់ថ្ងៃទី ២៧ ខែ មករា នៅរដ្ឋធានី វៀងច័ន្ទ ស្ថានទូតវៀតណាមប្រចាំនៅឡាវបានរួមសហការជាមួយសមាគមជនវៀតណាមនៅ រដ្ឋធានី វៀងចន្ទន៍រៀបចំបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ២០១៩ ដោយប្រធានបទ "អំណរបក្ស អំណរនិទាឃរដូវ។ សហគមសាមគ្គីភាព ឆ្ពោះទៅរកស្រុកកំណើត មាតុប្រទេស"។ អញ្ជើញចូលរួមកម្មវិធីនេះ មានកម្មភិបាល បុគ្គលិកស្ថានទូត ស្ថានប័នតំណាងវៀតណាមប្រចាំនៅឡាវ តំណាងសហគ្រាសវៀតណាម ដែលកំពុងបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅឡាវ សហគមន៍វៀតណាមនៅឡាវយ៉ាងច្រើនកុះករ និងគណប្រតិភូតំណាងប្រជាជនអាណិកជននៅខេត្ត Nongkhai និង UdonThani ភាពភាគឦសានប្រទេសថៃ។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់ប្រជាជនអាណិកជនចំពោះប្រទេសជាតិក្នុងឆ្នាំកន្លងទៅហើយមានគោលបំណងថាប្រជាជនអាណិកជនបន្តរួមវិភាគទានថែមទៀតសម្រាប់ប្រទេសជាតិ និសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងឡាវផងដែរ។

នាយប់ថ្ងៃទី ២៧ ខែមករា នៅទីក្រុង Tel Aviv ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអ៊ែល និងគណៈទំនាក់ទំនងជនវៀតណាមនៅ អ៊ីស្រាអ៊ែលរៀបចំបុណ្យតេតសហគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំកុរ ២០១៩។ អញ្ជើញចូលរួមពិធីនេះ មានប្រជាអាណិកជនវៀតណាម កម្មាភិបាល និស្សិតជាង ២០០ នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅអ៊ីស្រាអ៊ែល។ អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអ៊ែលលោក Do Minh Hung បានផ្ញើសេចក្ដីជូនពរដល់ប្រជាជនទាំងអស់នាឆ្នាំថ្មីមានសុខភាពល្អបរិបូរ សុខសាន្តត្រាណ មានសំណាងល្អជាច្រើន ពិសេសគឺរួមគ្នាឆ្ពោះទៅស្រុកកំណើត កសាងសហគមន៍ជនវៀតណាម នៅអ៊ីស្រាអែលឲ្យកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ។

នាថ្ងៃដដែល នៅអង់គ្លេស ប្រជាអាណិកជន តំណាងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅអង់គ្លេសជាច្រើនកុះករបានចូលរួមបុណ្យតេតសហគមន៍អំណរបុណ្យចូលឆ្នាំកុរ ២០១៩ ដែលបានរៀបចំឡើងនៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងឡុងដ៍។ អញ្ជើញថ្លែងនៅទីនេះ លោក ឯកអគ្គរដ្ឋទូត Tran Ngoc An បានអំពាវនាវដល់ប្រជាជនវៀតណាមគ្រប់រូប ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅអង់គ្លេសរួមគ្នាពង្រីកបញ្ញា រួមគ្នាខិតខំប្រឹងប្រែងកសាងសហគមន៍ជនវៀតណាមនៅអង់គ្លេសឲ្យកាន់តែសាមគ្គីគ្នា និងអភិវឌ្ឍន៍យ៉ាងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកនាំទំនាក់ទំនងរវាងវៀតណាម និងអង់គ្លេសឡើងកម្ពស់ថ្មីមួយ។

នាយប់ថ្ងៃដដែល នៅទីក្រុងញូវដេលី ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាក៏បានរៀបចំកម្មវិធីបុណ្យតេតសហគមន៍ឆ្នាំកុរ ឯកស័ក ២០១៩ ក្នុងបរិយាកាសដ៏កក់ក្តៅពេញទៅដោយអត្តសញ្ញាណជាតិវៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ