Trending now

ស្វែងយល់នូវដំណើរការឈានចូលទីក្រុង Sai Gon ប្រកបដោយប្រវត្តិសាស្ត្រ

20:42 | 30/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូងនៃប្រទេសវៀតណាមនិងការបង្រួបបង្រួមប្រទេស (ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០) ក្រុមហ៊ុន Vietravel បានសហការជាមួយមន្ទីរទេសចរណ៍ទីក្រុង Ho Chi Minh រៀបចំកម្មវិធី “ឈានចូលទីក្រុង Sai Gon “។

ការធ្វើដំណើរទេសចរនិងស្វែងយល់ពិសេសនេះ បានរៀបចំដោយរថយន្តបុរាណ។ (រូបថត៖ NLD)

ដំណើរ“ឈានចូលទីក្រុង Sai Gon” នាំយើងត្រលប់ទៅអនុស្សាវរីយ៍ចាស់ដោយការមកទេសចរទីកន្លែងនិងកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រជាច្រើន ដែលបានចូលរួមចំណែកយ៉ាងធំធេងដល់ជ័យជំនះដ៏អស្ចារ្យ នៅខែមេសាឆ្នាំ ១៩៧៥ ។ ការធ្វើដំណើរទេសចរនិងស្វែងយល់ពិសេសនេះ បានរៀបចំដោយរថយន្តបុរាណ។ ភ្ញៀវនឹងចេញដំណើរនៅម៉ោង ៧ និង ៣០ នាទី និងបញ្ចប់នៅម៉ោង ១១ ៣០នាទី នៅវិមានឯករាជ្យ។ កាលពី ៤៥ ឆ្នាំមុនត្រូវវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី ៣០ ខែមេសា បានក្លាយពេលវេលាដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្ត្រ នៅពេលដែលទង់ជាតិគណៈកម្មធិការរណសិរ្សរំដោះជាតិវៀតណាមខាងត្បូងបានដោត នៅលើដំបូលវិមានឯករាជ្យ ដែលបញ្ចប់សង្គ្រាមអូសបន្លាយជាង ២០ ឆ្នាំ ប្រទេសជាតិបានបង្រួបបង្រួមទាំងស្រុង។

ភ្ញៀវចូលរួមក្នុងដំណើរទស្សនពិសេសនេះ នឹងស្វែងរកកន្លែងសម្ងាត់ ដើម្បីយល់ដឹងកាន់តែច្បាស់លាស់អំពីភាពក្លាហាននិងភាពវាងវៃរបស់ទាហាន នា ៤៥ ឆ្នាំមុន។

ហាងកាហ្វេ Do Phu ហាងលក់បាយ Dai Han។ (រូបថត៖ NLD)

ភ្ញៀវក៏អាចរកឃើញរណ្តៅសម្ងាត់ក្រោមដី។ (រូបថត៖ NLD)

ជាដំបូងបង្អស់ ភ្ញៀវបានទៅទស្សនាហាងកាហ្វេ Do Phu ហាងលក់បាយ Dai Hanដែលធ្លាប់ជាទីកន្លែង​ទាក់ទងនិងផ្លាស់ប្តូរ រៀបចំកិច្ចប្រជុំសំខាន់ៗ និងទុកលុយ - មាស - ដុល្លារ - ថ្នាំ ... ដើម្បីផ្គត់ផ្គង់ដល់ទាហារក្នុងទីក្រុងនិង តំបន់មានសង្គ្រាម។ នៅទីនេះក្រៅពីពិសារ​បាយនិង​កាហ្វេ ភ្ញៀវក៏អាចរកឃើញរណ្តៅសម្ងាត់ក្រោមដី និងប្រអប់សំបុត្រសម្ងាត់ ស្ថិតនៅក្នុងទីស្ថានដែលពោរពេញទៅដោយអារម្មណ៍រំលឹកនឹកដល់ទីក្រុង Sai Gon ចាស់។

ទស្សនាសារមន្ទីរឆ្លាត ក្រុមភ្ញៀវទាំងមូលបានឡើងជណ្តើរយន្តធ្វើពីឈើបុរាណ ក៏ដូចជាបានឃើញវត្ថុបុរាណជាង ១០០ ដែលប្រើដោយទាហានក្នុងដំណើរការប្រតិបត្តិការសម្ងាត់ កាលពីអតីតកាល។ វត្ថុប្រើប្រាស់ដូចជា តុ កៅអី ទូ ... នៅក្នុងផ្ទះនៅតែរក្សាស្ថានភាពដើមនិងរៀបចំស្ទើរតែដូចមុន។ ជាពិសេស សារមន្ទីរកំម៉ង់ដូ Sai Gon - ផ្ទះដែលមានបន្ទប់ក្រោមដីផ្ទុកអាវុធ ​ត្រូបាន លោក Tran Van Lai នៅពេលនោះលោកយកឈ្មោះ Mai Hong Que - អ្នកម៉ៅការមហាសេដ្ឋីដែលបានទទួលបន្ទុក​ខាងតុបតែងខាងក្នុងវិមានឯករាជ្យ ដោយលោកបាន​ប្រើលុយផ្ទាល់ខ្លួន ដើម្បីទិញ​ភារកិច្ច​តុបតែងនេះ។ លោកបានធ្វើតាម​ការបញ្ជា​របស់ថ្នាក់ដឹកនាំ។ ហេតុដូច្នេះ លោកនិងភរិយាបានជីករណ្តៅក្រោមដីដោយសម្ងាត់ ដែលបានសាងសង់ប្រឆាំងនឹងការដួលរលំ ចំនួន ៣​ បន្ទប់ ដែលផ្ទុកអាវុធសម្រាប់យុទ្ធសាស្រ្តនៅក្នុងទីក្រុង Sai Gon ធានានូវការវាយប្រហារនៅវិមានឯករាជ្យនិងគោលដៅមួយចំនួន។ ដើម្បីបំបាំងភ្នែកសត្រូវ កន្លែងនេះជាមូលដ្ឋានសម្រាប់ផលិតសាឡុង វាំងនន ... ដើម្បីផ្គត់ផ្គង់ដល់វិមាន។

ភ្ញៀវមកទស្សនាមន្ទីរឆ្លាត។ (រូបថត៖​NLD)

ការធ្វើដំណើរបានបញ្ចប់នៅម៉ោង ១១ និង ៣០ នាទី ភ្ញៀវនឹងបានឈប់នៅវិមានឯករាជ្យនិងបានអុជធូប នៅឯសិសាចារឹករំលឹកយុទ្ធជនកំម៉ង់ដូ Sai Gon (ស្ថិតនៅក្លោងទ្វារខាងក្រោយនៃសាលបង្រួបបង្រួម) ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ