Trending now

សិល្បៈកែច្នៃរចនាម៉ូតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong-បេតិកភណ្ឌវប្បធម៌អរូបីជាតិ

14:10 | 30/06/2018

ជនជាតិ Mong រស់នៅតាមតំបន់ព្រៃភ្នំ ហេតុដូច្នេះហើយពួកគេត្រូវចេះរ៉ាប់រងជីវ ភាពដោយខ្លួនឯង។ ឆ្លងតាមសម័យកាលប្រវត្តិសាស្រ្តដ៏យូរអង្វែងមក បងប្អូនជនជាតិ Mong បានបង្កើតមុខរបរសិប្បកម្មបប្រពៃណីយ៉ាងច្រើន ក្នុងនោះរបរត្បាញនិងរចនា ម៉ូតលើសម្លៀកបំពាក់ប្រពៃណីបានក្លាយទៅមុខរបរមួយ ពោរពេញទៅដោយអត្ត សញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong។ នាដើមខែមិនានេះ សិល្បៈកែ ច្នៃ រចនាម៉ូតលើសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong នៅខេត្ត Dien Bien ត្រូវ បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

នារីជនជាតិ Mong អ្នកណាក៏ចេះប៉ាក់សំពត់អាវឲ្យកូនដែរ


តាំងពីយូរណាស់មកហើយ របរត្បាញនិងផលិតផលពីតម្បាញត្រូវបានបង្កើតនិង អភិវឌ្ឍន៍ដោយមិនត្រឹមតែបំពេញតម្រូវការប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវ ការខាងវិចិត្រសិល្បៈនិងតម្រូវការជំនឿសាសនារបស់ជនជាតិ Mong ទៀតផង។ ក្នុង នោះ ក្បូរក្បាច់ដែលបានរចនាលើក្រណាត់របស់ជនជាតិ Mong សុទ្ធតែបង្ហាញនូវតម្លៃ វប្បធម៌ពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិខ្លួន។ ផលិត ផលត្បាញ ដោយ ដៃរបស់ជនជាតិ Mong ល្បីឈ្មោះដោយក្បូរក្បាច់រចនាយ៉ាងប្រណីត។ មិនត្រឹមតែ មានភាពស្រស់ស្អាតលើការតុបតែងលំអប៉ុណ្ណោះទេ ក្នុងផលិតផលតម្បាញប្រពៃណី នីមួយៗបានបង្កប់នូវវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិ Mong ទៀតផង។ អ្នកស្រី Nguyen Thi Mai Hoa អ្នកស្រាវជ្រាវម៉ូដសម្លៀកបំពាក់របស់ជនជាតិ ភាគតិចបានឲ្យ ដឹងដូច្នេះ៖

“ផលិតផលសឹងតែទាំងអស់ដូចជា សំពត់ ខ្សែក្រវាត់ កន្សែង របស់ជនជាតិ Mong តែងតែផ្តោតសំខាន់លើរៀបប៉ាក់ របៀបលំអ រចនាក្បូរក្បាច់លើក្រណាត់។ ផលិតផលដែលមានក្បូរក្បាច់គឺបង្កប់នូវតម្លៃយ៉ាងស្រស់ស្អាត មានលក្ខណៈវិសេស វិសាលដោយមិនរួមបញ្ជូលជាមួយរបៀបលំអដទៃនិងមានលក្ខណៈដោយឡែករបស់នារីជនជាតិ Mong ”។

ជីវភាពវប្បធម៌ប្រពៃណីលើសម្លៀកបំពាក់ ជាពិសេសគឺសំពត់របស់នារីជនជាតិ Mong បានឆ្លុះបញ្ជាំងនូវជីវភាពរស់នៅរបស់សហគ មន៍។ សំពត់របស់នារីជនជាតិ Mong មិនត្រឹមតែឆ្លើយតបនឹងតម្រូវការខាងសំភារៈប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបនឹងតម្រូវការខាងវិចិត្រសិល្បៈទៀតផង។ ក្បូរក្បាច់ដែលបានរចនាលើសម្លៀកបំពាក់ របស់ជនជាតិ Mong សុទ្ធសឹងឆ្លុះនូវពណ៌ឆើយឆាយដែលបង្កើតឡើងសិល្បៈរចនា ក្បូរក្បាច់ លំអលើសម្លៀកបំពាក់របស់ជនជាតិ Mong ដោយប្រកបលក្ខណៈពិសេស ដោយឡែកបើប្រៀបនឹងជនជាតិដទៃ។ ក្បូរក្បាច់ជាច្រើនប្រភេទ ដូចជា ក្បូរក្បាច់ជាក់ ស្តែង ក្បូរក្បាច់រូបមនុស្ស ក្បូរក្បាច់រូបផ្លាម៉ាក់ខៃជាដើម ដោយការលាយឡំពណ៌យ៉ាង ប៉ិនប្រសពលើក្រណាត់នោះ បានឆ្លុះបញ្ជាំងនូវវិចិត្រសិល្បៈនិងបំណងប្រាថ្នាក្នុងជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Mong។

ក្បូរក្បាច់លើក្រណាត់ស្អាតគួរឲ្យទាក់ទាញណាស់

ឆ្លងកាត់ពេលវេលាជាច្រើន ជនជាតិ Mong តែងមានមនសិការ រក្សាបានមុខរបរ ត្បាញចារបាប់និងរក្សាអត្តសញ្ញាណវប្បធម៌លើសម្លៀកបំពាក់របស់ខ្លួន។ នាថ្ងៃទី៣ខែ មិនាឆ្នាំ២០១៨ រដ្ឋអំណាចនិងប្រជាជនស្រុក Muong Cha ខេត្ត Dien Bien បានរៀបចំ ពិធីទទួលប័ណ្ណទទួលស្គាល់៖សិល្បៈរចនាក្បូរក្បាច់លើសម្លៀកបំពាក់ប្រពៃណីរបស់ ជនជាតិ Mong ជាបេតិកភណ្ឌអរូបីជាតិ ដែលធ្វើឲ្យសហគមន៍ជនជាតោ Mong និយា យរួមនិងជនជាតិ Mong លើទូទាំងខេត្ត Dien Bien និយាយដោយឡែកសប្បាយរីក រាយយ៉ាងក្រៃលែង។ លោក Chang A Lu អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Cha ខេត្ត Dien Bien បានឲ្យដឹងថា៖

“នេះជាព្រឹត្តិការណ៍នយោបាយ វប្បធម៌ សង្គម មានសារៈសំខាន់របស់តំបន់ តាមនោះអ្នកភូមិយើងខ្ញុំទាំងអស់គ្នាគឺសប្បាយចិត្តណាស់។ យើងខ្ញុំជឿជាក់និងមាន បំណងថា បក្សនិងរដ្ឋបន្តផ្តោតការយកចិត្តទុកដាក់ ដើម្បីបងប្អូនក្នុងភូមិ បន្តប្រតិបត្តិ ការរក្សានិងពង្រីកនូវអត្តសញ្ញាណវប្បធម៌ជាតិ។ ព្រោះថា នេះជាមោទនភាពរបស់ បងប្អូនជន ជាតិភាគតិច ជាពិសេសគឺជនជាតិ Mong លើទូទាំងខេត្ត Dien Bien តែម្តង”។


បច្ចុប្បន្ននេះ ក្រៅពីការដេរនូវសម្លៀកបំពាក់ប្រពៃណីមក នារីជន ជាតិ Mong ថែមទាំងចេះផលិតគំនូពីក្រណាត់ចារបាប់ ត្បាញកន្សែងគ្រប់ប្រភេទ កាបុបទាន់ សម័យជាដើម ដើម្បីបម្រើភ្ញៀវទេសចរ។ ផលិតផលប្រពៃណីទាំងអស់នេះ បានប្រែ ក្លាយភូមិរបររបស់ជនរួមជាតិឲ្យក្លាយទៅជាទីមកដល់ទេសចរណ៍ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាច្រើនសន្ធឹកសន្ធាប់៕


(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់