Trending now

ស្រឡាញ់ទីក្រុងហាណូយតាមរយៈគំនូរ

15:09 | 07/07/2019 (ប្រភព៖ vovworld.vn)

ទីក្រុងហាណូយជាមួយនឹងវប្បធម៌រាប់ពាន់ឆ្នាំ បានបង្កប់នូវប្រវត្តិសាស្រ្តនិងវប្បធម៌ដោយឡែករបស់ខ្លួន។ ដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះតំបន់ដីនេះមនុស្សម្នាក់ៗ តែងតែមានវិធីផ្សេងៗគ្នា។ សម្រាប់សមាជិកក្រុម Urban Sketchers Hanoi (ក្រុមវិចិត្រករទីក្រុងហាណូយ) ពួកគេបានរក្សានូវរូបភាពទីក្រុងដ៏ស្រស់ស្អាតនិងគួរអោយចាប់ចិត្តនៃទីក្រុងហាណូយទាំងពីបុរាណកាលក៏ដូចជាបច្ចុប្បន្នកាល តាមរយៈគំនូរពោរពេញទៅដោយអារម្មណ៍។

ក្រុមវិចិត្រករកំពុងគូរូប

នៅរាល់ចុងសប្តាហ៍ សមាជិកនៃក្រុមវិចិត្រករទីក្រុងហាណូយ តែងតែបណ្តែតអារម្មណ៍តាមរយៈ ផ្ទាំងគំនូរដាក់តាមដងវិថី ដើម្បីគូរគំនូរអំពីស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញនៃទីក្រុងហាណូយឬច្រកល្ហកនៃដងវិថី ជាទីស្រឡាញ់ក៏មានដែរ។ ស្នាមជើងរបស់ក្រុមនេះ បានបន្សល់ទុកទូទាំងទីក្រុងដើម្បីកត់ត្រានូវជីវភាពរស់នៅទីក្រុងនិងស្ថាបត្យកម្មនៃទីក្រុងហាណូយ។

ស្ថាបត្យករ Tran Thi Thanh Thuy សាស្ត្រាចារ្យសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ បានរួមជាមួយសមាជិក ៣ រូបផ្សេងទៀត បង្កើតក្រុមវិចិត្រករគូគំនូរទីក្រុងហាណូយ កាលពីខែកញ្ញាឆ្នាំ ២០១៦។ នេះគឺជាអង្គការមួយ ចំណុះ Urban Sketchers Vietnam និង Urban Sketchers ពិភពលោក សំដៅតភ្ជាប់ទីក្រុងហាណូយ (វៀតណាម) ជាមួយពិភពលោក តាមរយៈគំនូរ។ ក្រោយរយៈពេលជាង ពីរឆ្នាំបានបង្កើតមក ក្រុមនេះបានទាក់ទាញមនុស្សរាប់ពាន់នាក់ គ្រប់វ័យអាយុដែលរស់នៅហាណូយហើយមានការចូលរួមរបស់ជនបរទេសទៀតផង។ គោលបំណងនៃក្រុមនេះគឺដើម្បីតភ្ជាប់គ្នាបង្កើតកន្លែងលេងសម្រាប់អ្នកដែលចូលចិត្តសិល្បៈគំនូរនិងបំណងប្រាថ្នាដើម្បីអភិរក្សតម្លៃបេតិកភណ្ឌរបស់ទីក្រុងហាណូយ។

ស្ថាបត្យករ Tran Thi Thanh Thuy បានលើកឡើង ថា៖ “Urban Sketchers Hanoi គឺជាក្រុមមួយដែលស្រឡាញ់គំនូរនិងស្រឡាញ់ទីក្រុងហាណូយ ហើយចង់អភិរក្សតម្លៃវប្បធម៌ទីក្រុងតាមរយៈរូបគំនូរ ដោយចាត់ទុកហាក់ដូចជាមធ្យោបាយថតចម្លងជីវប្រវត្តិរូបភាពទីក្រុងអញ្ជឹង។ ក្រុមនេះចង់លើកតម្កើងនូវតម្លៃបេតិកភ័ណ្ឌនៃទីក្រុង ព្រោះនៅក្នុងដំណើរការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស វាអាចបាត់បង់នូវលក្ខណៈសម្បត្តិបេតិកភណ្ឌមួយចំនួន ដោយសារតែពួកគេមិនសូវបានគេចាប់អារម្មណ៍និងងាយបំផ្លាញ។

ស្ថាបត្យករ Thanh Thuy (នៅខាងឆ្វេង) ជាមួយនឹងរូបគំនូរគូរលោក Luu Van Hao អាយុ ៧៨ ឆ្នាំ ដែលលក់ដូតាមផ្លូវចាស់នៃទីក្រុងហាណូយ (រូបថតៈ hanoimoi)

Urban Sketchers Hanoi បានទាក់ទាញសមាជិកក្នុងគ្រួសារចូលរួមផងដែរ។ តាម រយៈការដើរតាមផ្លូវគូរគំនូនេះ អំរែកក្នុងជីវភាពរស់នៅ ត្រូវបានដាក់មួយអន្លើសិន ដើម្បីពួកគេនាំគ្នា បំពេញតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ពោលគឺ មនុស្សចាស់មានពេលអាឡោះអាល័យ និងចែករំលែកនូវរូបភាពអំពីហាណូយជាមួយមិត្តភក្តិនិងសាច់ញាតិ។ មជ្ឈដ្ឋានវ័យក្មេងបានជួបជុំគ្នាដើម្បី រៀនសូត្រនិងលើកកម្ពស់ការយល់ដឹង និងលើកតម្កើងនូវតម្លៃពិសេសរបស់រដ្ឋធានី។ ជាពិសេសសម្រាប់កុមារវគ្គសិក្សាក្រៅកម្មវិធីជួយពួកគេរកឃើញភាពស្រស់ស្អាតពិសេសនៅក្នុងជីវិតជុំវិញខ្លួន។ អ្នកស្រី Pham Thi Ngoc Bich សមាជិកក្រុម Urban Sketchers Hanoi បានចែករំលែក ថា: "ដំបូងខ្ញុំបានមកក្រុមការងារ Urban Drawing Group យ៉ាងសាមញ្ញប៉ុន្តែបន្ទាប់ ពីនោះខ្ញុំបានរកឃើញថាសកម្មភាពរបស់ក្រុមនេះមានអត្ថន័យដ៏ធំធេងវាគឺសម្រាប់កូនរបស់ខ្ញុំឃ្លាតចេញពីកុំព្យូទ័រ iPad, ស្មាតហ្វូនដើម្បីឲ្យពួកកូនៗ បានគូរជាមួយខ្ញុំ ហើយមានអារម្មណ៍ថាបរិយាកាសនៃផ្លូវនេះ។ មិនថាវាជាថ្ងៃវស្សាឬថ្ងៃដែលមានពន្លឺព្រះអាទិត្យសមាជិកនៃក្រុមនេះពិតជាងប់ងល់ណាស់។ កូន ៗ របស់ខ្ញុំសប្បាយរីករាយណាស់ព្រោះក្រុមនេះមានសមាជិកវ័យក្មេងជាច្រើនទៀតដែលអ្នកអាចភ្ជាប់និងអមដំណើរ។ "

ចាប់តាំងពីរបានបង្កើតមក ក្រុម Urban Sketchers Hanoi បានបន្សល់ទុកនូវរូបភាពស្រស់ស្អាតជាច្រើន អំពីបេតិកភណ្ឌ អំពីរចនាបទរស់នៅពិសេសរបស់ហាណូយ ដោយគោលបំណងផ្សព្វផ្សាយនូវរូបភាពទីក្រុងហាណូយជាមួយសហគមន៍ក្នុង និងពិភពលោក។ លើបណ្តាញសង្គម សមាជិកនៃក្រុមតែងតែបង្ហោះនូវគំនូរដែលពួកគេគូរ ដោយភ្ជាប់ជាមួយរឿងពីជីវភាពរស់នៅរបស់ទីក្រុង។ លោក Nguyen Van Dat សមាជិកនៃក្រុម Urban Sketchers Hanoi បានឲ្យដឹងថា៖ “នាចុងសប្តាហ៍ ខ្ញុំតែង តែទៅគូររូបជាមួយសមាជិកក្នុងក្រុម។ ក្រុមនេះគឺប្រតិបត្តិសកម្មភាពដោយគ្មានប្រាក់ចំណេញ។ យើងជួបជុំគ្នា ទៅគូរូបជាមួយគ្នា គឺផ្តើមចេញពីចំណង់ចំណូលចិត្តចូលចិត្តគូររូប និងគយគន់នូវទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងហាណូយ”។

ទីក្រុងហាណូយកំពុងមានការផ្លាស់ប្តូរតាមរយៈដំណើរការនគរភាវូបនីយកម្ម ហើយកំពុងលុបបំបាត់ចោលនូវតម្លៃដែលមានស្រាប់។ ការគូរឡើងវិញនូវបេតិកភណ្ឌស្ថាប័ត្យកម្ម បេតិកភណ្ឌវប្បធម៌ពិសេសនៃទីក្រុងហាណូយ របស់ក្រុម Urban Sketchers Hanoi គឺពោរពេញទៅដោយអត្ថន័យ ក្នុងការអភិរក្សបេតិកភណ្ឌនៃទីក្រុងហាណូយ និងជួយឲ្យអ្នកកំពុងរស់នៅទីក្រុងហាណូយកាន់តែស្រឡញ់ទីក្រុងហាណូយ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន