Trending now

សមាគមទេសចរណ៍សហប្រតិបត្ដិការដើម្បីរៀបចំកម្មវិធី “ការតភ្ជាប់ - កម្លាំងទេសចរន៍វៀតណាម”

08:54 | 20/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែកក្កដា មន្ទីរទេសចរណ៍និងសមាគមទេសចរណ៍ទីក្រុងហូជីមិញបានសហការដើម្បីរៀបចំកម្មវិធីសហប្រតិបត្តិការ “ការតភ្ជាប់ - កម្លាំងទេសចរណ៍វៀតណាម”។ ព្រឹត្តិការណ៍នេះមានអត្ថន័យជាពិសេសក្នុងការផ្សារភ្ជាប់រវាងសមាគមទេសចរណ៍ក្នុងស្រុកជាមួយទីភ្នាក់ងារគ្រប់គ្រងរដ្ឋនិងសហគមន៍សហគ្រាសដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យនេះ។

តំណាងសមាគមទេសចរណ៍ខេត្តនិងទីក្រុងធ្វើជាអធិបតីនៃកម្មវិធីនេះ

លោកស្រី Nguyen Thi Khanh អនុប្រធានសមាគមទេសចរណ៍ទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ កម្មវិធីសហប្រតិបត្តិការ “ការតភ្ជាប់ - កម្លាំងទេសចរណ៍វៀតណាម” នឹងភ្ជាប់សហគ្រាសនៅក្នុងវិស័យទេសចរណ៍នៃតំបន់ទាំង ៣ របស់វៀតណាមគឺ ភាគខាងជើង - ភាគកណ្តាល - ភាគខាងត្បូង ដោយមានគោលបំណងពង្រាយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងជំរុញតម្រូវការទេសចរណ៍រវាងមូលដ្ឋាន។ លើសពីនេះទៅទៀត សមាគមដែលបានចុះហត្ថលេខានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍនូវផែនការសកម្មភាពជាក់លាក់ជាច្រើន រួមជាមួយកិច្ចសហការរបស់រដ្ឋបាលមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យទេសចរណ៍វៀតណាម ជាពិសេសនៅក្នុងទីផ្សារក្នុងស្រុក។

ប្រតិភូមានចាប់អារម្មណ៍ដល់ផលិតផលទេសចរណ៍នៅភាគកណ្តាល

តាមរយៈការចុះហត្ថលេខានេះ សមាគមទេសចរណ៍ក្នុងស្រុកនឹងបង្កើនទំនាក់ទំនងដើម្បីអភិវឌ្ឍវិស័យទេសចរណ៍និងបង្កើតផលិតផលទាក់ទាញសម្រាប់ខេត្តនិងទីក្រុង៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់