Trending now

សម្រស់ស្រស់ត្រកាលនៃវិលស្រែនៅ Bac Son ខេត្ត Lang Son (វៀតណាម)

13:30 | 25/08/2020 (សរុបដោយ ហេង វុធី)

យុគសម័យ - ​ពេលដល់រដូវស្រូវទុំនៅខែកក្កដា និងខែវិច្ឆិកាតាមប្រតិទិនសកលនោះជ្រលងភ្នំ Bac Son ទាំងមូលបានគ្របដណ្ដប់ដោយពណ៌មាសភ្លឺថ្លា។

វាលស្រែ Bac Son មានទីតាំងស្ថិតនៅក្នុងជ្រលងភ្នំដ៏ធំល្ងឹងស្វើយ នៅទីរួមស្រុក Bac Son ដែលជាផ្នែកមួយនៃឃុំ Huu Lien និងឃុំ Quynh Son ខេត្ត Lang Son។ ទេសចរណ៍នៅ Bac Son នៅតែរក្សាបានទេសភាពរហោស្ថាន បរិសុទ្ធ សុខសាន្តត្រាណ នៅតំបន់ព្រៃភ្នំ ដូចទៅនឹងចរិតលក្ខណៈ និង អារម្មណ៍របស់មនុស្សនៅទីនេះ។ ទេសភាពដ៏មហិមា ស្រស់បំព្រងនៅតំបន់ជ្រលងភ្នំនារដូវស្រូវទុំបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនក្នុងដួងចិត្តរបស់ភ្ញៀវទេសចរគ្រប់រូប។

អ្នកទេសចរគ្រប់រូបពិតជាជក់ចិត្តនឹងទេសភាពដ៏អស្ចារ្យនេះណាស់

ធ្វើដំណើរឡើងលើភ្នំខ្ពស់ យើងអាចមើលឃើញទេសភាពវាលស្រែដ៏ធំល្វឹងល្បើយ

វាលស្រែហាក់ដូចជា កំរាលព្រំពណ៌មាសដ៏ស្រស់ស្អាត

ពន្លឺព្រះអាទិត្យបានបញ្ចាំងរស្មីលើរាលស្រែនេះ ហើយធ្វើឲ្យទេសភាពនៅទីនេះកាន់តែស្រស់ស្អាត

វាលស្រែនាពេលល្ងាចពិតជាស្រស់ស្អាត

មកដល់ Bac Son ដើម្បីគយគន់ស្រូវទុំនៅពេលអរុណរះនិងពេលថ្ងៃអស្តង្គតពិតជាស្អាតណាស់

ពេលព្រះអាទិត្យរះនៅជ្រលងភ្នំ Bac Son ពិតជាស្រស់បំព្រងណាស់

នាពេលរាត្រី រាលស្រែ និងទីរួមស្រុកបានបំភ្លឺដោយកំពូលភ្លើង

នៅ Bac Son ក្រៅពីវាលស្រែនៅតាមជ្រលងភ្នំដ៏ធំល្វឹងល្វើយនោះ ភ្ញៀវទេសចរក៏អាចទស្សនាផ្ទះប្រពៃណីរបស់បងប្អូនជនជាតិ Tay ផងដែរ

ពន្លឺព្រះអាទិត្យបានបញ្ជាំងពន្លឺពេញពពកនិងលើភ្នំ ធ្វើឲ្យទេសចភាព Bac Son កាន់តែអស្ចារ្យ និងធំមហិមា

រូបភាពអំពីស្រូវ ឈូក កម្មករ ដើម ជ្រៃ និងភូមិស្រុកបានរំលឹកអំពីព្រលឹងជាតិ

ដងទន្លេដ៏ថ្លា ខឿស្រងាត់ ដែលនាំមកនូវភាពសម្បូរបែប ពោរពេញទៅដោយអត្តសញ្ញាណភូមិស្រុកវៀតណាម

ទេសចរណ៍នៅ Bac Son នៅតែរក្សាបានទេសភាពរហោស្ថាន បរិសុទ្ធ សុខសាន្តត្រាណ នៅតំបន់ព្រៃភ្នំ ដូចទៅនឹងចរិតលក្ខណៈ និង អារម្មណ៍របស់មនុស្សនៅទីនេះ។ ទេសភាពដ៏មហិមា ស្រស់បំព្រងនៅតំបន់ជ្រលងភ្នំនារដូវស្រូវទុំបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនក្នុងដួងចិត្តរបស់ភ្ញៀវទេសចរគ្រប់រូប។ អ្នកទេសចរគ្រប់រូបពិតជាជក់ចិត្តនឹងទេសភាពដ៏អស្ចារ្យនេះណាស់៕

(សរុបដោយ ហេង វុធី)

(ប្រភពព័ត៌មាន: vovworld.vn)

(សរុបដោយ ហេង វុធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់