Trending now

សម្រស់នៃប្រជុំកោះ Hai Tac នាំឲ្យជក់ចិត្តខ្លាំង

15:34 | 25/03/2021 បកប្រែដោយឌីណា

យុគសម័យ - ស្ថិតនៅចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រពីចំណុចកណ្តាលទីក្រុង Ho Chi Minh ទោះបីមិនល្បីឈ្មោះដូចជាកោះ Phu Quoc, Nam Du ឬ Ba Lua ក៏ដោយ ក៏ប្រជុំកោះHai Tac មានភាពទាក់ទាញខ្លាំងមែនទែនដែលមិនត្រឹមតែមកពីឈ្មោះរបស់វាប៉ុណ្ណោះទេថែមទាំងក៏មកពីទេសភាពដ៏ស្រស់ស្អាតទៀតផង។

កោះHai Tac នៅខេត្ត Kien Giang ត្រូវបានចាត់ទុកថាជាគោល​ដៅដ៏​ចំឡែកមួយ​ពីឈ្មោះរបស់​វា​។ តាមពិតនេះជាឈ្មោះប្រជុំកោះមួយដែល​មាន​កោះចំនួន ១៦ ហើយ​ធំជាងគេគឺកោះ Hon Tre (Hon Doc) ដែលស្ថិតនៅក្នុងឃុំ Tien Hai ស្រុក Ha Tien ។ កន្លែង​នេះ​នៅ​ចម្ងាយជិត ២៨ គីឡូម៉ែត្រ ពីឆ្នេរ Ha Tien និង ៤០ គីឡូម៉ែត្រពីកោះ Phu Quoc

ពីឈ្មោះរបស់ប្រជុំកោះ Hai Tac អ្នកទេសចរអាច​យល់​​ដឹងខ្លះ​​អំពី​អតីតិកាល​​​នៃ​កោះនេះ​។ ដោយ​សារ​តែមាន​ទីតាំងស្ថិត​នៅក្នុងតំបន់ឈូង​សមុទ្រ​សមុទ្រ Ha Tien - Rach Gia ឆ្ពោះទៅ​កាន់ឈូងសមុទ្រថៃដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយពីប្រទេសចិនទៅបណ្តា​ប្រទេស​នៅ​ភាគខាងលិច ដូច​នេះ​នៅ​សតវត្សរ៍មុនៗ ប្រជុំកោះ​នេះគឺជាកន្លែងដ៏ល្អសម្រាប់ចោរសមុទ្រ​​លាក់ខ្លួន​ វាយឆ្មក់ និងវាយប្រហារនាវា​ដែល​​ឆ្លងកាត់។ រហូតមកដល់ដើមសតវត្សរ៍ទី ២០ ការចោរ​សមុទ្រ​នៅតែកើតឡើង ​នៅតំបន់​នេះដែរ។

មិនត្រឹមតែជាកន្លែងនាំ​ឲ្យ​មាន​ភាព​​​ភ័យ​រន្ទត់​ចំពោះ​​នាវាជាច្រើន​នោះទេ កោះ Hai Tac ត្រូវបានគេនិយាយថា ជាកន្លែង​លាក់​កំណប់​ទៀត​ផង​។ អ្នកខ្លះនិយាយ​ថានោះគ្រាន់តែជាពាក្យចចាមអារាម តែក៏​មាន​​អ្នកខ្លះ​និយាយ​ថាវាជាការពិត។ ប៉ុន្តែប្រសិនបើអ្នកត្រលប់​ទៅ​ទសវត្ស​ទី ៨០ នៃសតវត្សរ៍មុនវិញ ធ្លាម់​​មាន​ជនបរទេស​ម្នាក់បានលុកលុយកោះនេះដោយមានបំណងស្វែងរកកំណប់។ រឿងរ៉ាវនៃផែនទីមួយ​​ដែលមានអាយុកាល ៣០០ ឆ្នាំដែល​បង្ហាញផ្លូវ​​ទៅរ​កកំណប់​​ដែលលាក់ទុកនៅលើកោះ រួមទាំង​​ចំនួន​កាក់បុរាណដ៏​ច្រើន​ដែល​​រកឃើញនៅទីនេះ បាន​ធ្វើឱ្យកោះ​ Hai Tac កាន់តែ​ពិសេសថែមទៀត។

សព្វថ្ងៃនេះក្រៅពីគំនិត​ចង់ដឹងពីឈ្មោះរបស់​កោះ មនុស្សជាច្រើន​​ក៏នាំគ្នាមកកោះ Hai Tac ដើម្បីស្វែងយល់ពីទេសភាព​ស្រស់​ស្អាត​នៅ​កោះ​នេះ​ទៀត​ផង។

នៅលើកោះនេះមានឆ្នេរខ្សាច់ពណ៌សស្រស់ស្អាតលាតសន្ធឹងរាប់រយម៉ែត្រអ្នកអាចហែលទឹកលេងកីឡា​នៅលើឆ្នេរខ្សាច ជួលវ៉ែនតា​​មើលផ្កាថ្ម ​ឬទៅ​ចាប់ក្តាមនិងខ្យង។ លើសពីនេះកោះ​នេះក៏​មានស្រះទឹកសាបដែលជាប្រភពទឹកសាប​បម្រុងទុក​សម្រាប់​កោះ​ទាំងមូល ដូច្នេះវាពិតជាសំខាន់ណាស់។ កន្លែង​មួយ​ទៀត​ដែ​ល​អ្នកមិន​អាច​រំលង​ចោល​បាននៅពេលមកដល់កោះ Hai Tac គឺជាបង្គោល​អធិបតេយ្យភាពជាតិដែល​លើ​បង្គោលនេះ​​មានកត់​ឈ្មោះកោះទាំង ១៦ នៃប្រជុំកោះ Hai Tac។

តំបន់កោះភាគច្រើនត្រូវបានគ្របដណ្ដប់ដោយ​ឈើព្រៃ។ នៅទីនេះក្រៅ​ពី​ការ​ការស្វែង​រក និងស្តាប់អ្នក​ស្រុក​​ប្រាប់​រឿងរ៉ាវ​អំពីដើមកំណើតនិងឈ្មោះដើមនៃប្រជុំកោះ Hai Tac អ្នកនឹង​មានឱកាសទស្ស​នា​​​​ទេសភាពធម្មជាតិដ៏​ស្រស់ស្អាត់​។ សកម្មភាពមួយដែលមិនអាច​រំលង​ចោល ​ខណៈពេល​ស្នាក់​នៅលើកោះគឺទៅ​ស្ទូចមឹកត្រីនា​​ពេលយប់និងមុជទឹក ចាប់​ក្រញ៉ាំ​ ក្តាម ខ្យង ...

ពេលវេលាដ៏ល្អបំផុតក្នុងការធ្វើដំណើរទៅកាន់កោះ Hai Tac គឺចាប់ពីខែធ្នូដល់ខែមេសា នៅពេលនេះសមុទ្រមានសភាពស្ងប់ស្ងាត់

ភ្ញៀវនឹងពិសារគ្រឿសមុទ្រស្រស់នៅពេល​មកទស្សនាកោះ Hai Tac

តំបន់សមុទ្រ​នានា​នៅខេត្ត Kien Giang មិន​រងឥទ្ធិពល​ដោយផ្ទាល់ពីព្យុះនោះទេ ប៉ុន្តែ​មាន​ភ្លៀងច្រើន​ដែលបណ្តាល​មកពីព្យុះរដូវភ្លៀងជាធម្មតាចាប់ផ្តើមពីខែមេសាដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ។ មុនពេលធ្វើដំណើរអ្នកគួរតែតាមដាន​ការព្យាករណ៍​អាកាសធាតុ។ មធ្យោបាយតែមួយគត់ដើម្បីទៅដល់កោះ​ Hai Tac គឺ​​ត្រូវទិញ​សំបុត្រនាវា​នៅកំពង់ផែ Ha Tien./.

(ប្រភពព័ត៌មាន: thoidai.com.vn)

បកប្រែដោយឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ