Trending now

សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំង ព្រិលបានធ្លាក់ចុះ នៅឃុំ Y Ty ខេត្ត Lao Cai

21:58 | 28/03/2021

យុគសម័យ - ថ្មីៗនេះលើបណ្តាញសង្គមបានបង្ហោះរូបភាពនៃព្រិលពណ៌សដែលកំពុងធ្លាក់ចុះ នៅឃុំ Y Ty ( ស្រុក Bat Xat - ខេត្ត Lao Cai) ព្រិលបានធ្លាក់ចុះពីយប់មិញ ហើយបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃទី ១១ ខែមករានេះ។

ដោយសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង ខេត្តមួយចំនួន នៅតំបន់ភ្នំភាគខាងជើង ពេលខ្លះសីតុណ្ហភាពធ្លាក់ចុះក្រោម ០ អង្សាសេ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ព្រិលនិងសន្សើមប្រៃ​បាន​លេចចេញ នៅតាមខេត្តជាច្រើន។ កាលពីយប់មិញ​និងព្រឹកនេះនៅឃុំ Y Ty ( ស្រុក Bat Xat - ខេត្ត Lao Cai) ត្រូវបានគេកត់ត្រាថាមានព្រិលធ្លាក់។

សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំង ឃុំ Y Ty ( ស្រុក Bat Xat - ខេត្ត Lao Cai) ត្រូវបានមានព្រិលធ្លាក់​ (រូបថត៖ VTV)

ប្រជាជននិងអ្នកទេសចរជាច្រើនបានថតរូបរូបភាពនៃបាតុភូតអាកាសធាតុនេះ ហើយ​ចែករំលែកនៅលើបណ្តាញសង្គម​និងព្យាករណ៍ថា បន្ទាប់ពីឃុំ Y Ty ទីក្រុង Sapa នឹង ក្លាយជាកន្លែងបដែលមានព្រិលធ្លាក់។ នាពេលបច្ចុប្បន្ននេះ Sapa គឺជាតំបន់ដែលមានសីតុណ្ហភាពទាបបំផុត នៅក្នុងប្រទេស។

សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំង ព្រិលបានធ្លាក់ចុះ នៅឃុំ Y Ty ខេត្ត Lao Cao

សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំងព្រិលបានធ្លាក់ចុះ នៅឃុំ Y Ty ដែលបង្កើតពណ៌សមួយ។ ចំពោះទេសភាព​នេះ ប្រជាជន​ជាច្រើននាក់បានចាប់អារម្មណ៍ ដោយព្រិលពណ៌សដ៏ស្រស់ស្អាត​បានគ្របដណ្តប់និងគេ​មានបំណងចង់មកទីនេះ​ដើម្បីមើល​បាតុភូតនេះម្តង។ ទោះជាយ៉ាងណាក៏ដោយ​អ្នក​មួយចំនួន​ទៀតបានបង្ហាញការព្រួយបារម្ភចំពោះជីវិតរបស់ប្រជាជននៅទីនេះនៅពេលសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំងដូចនេះ។

សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំងព្រិលបានធ្លាក់ចុះនៅឃុំ Y Ty ដែលបង្កើតពណ៌សមួយ។

រូបថតដែលបានចែករំលែកនៅលើបណ្តាញសង្គម កាលពីយប់មិញ សីតុណ្ហភាពបានធ្លាក់ចុះយ៉ាង​ខ្លាំង ​ព្រិលបានធ្លាក់ចុះ​នៅឃុំ Y Ty ដែលបង្កើតពណ៌សមួយ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស