Trending now

សណ្ឋាគារ​​​ស្រោប​មាស​ដំបូង​​របស់​វៀតណាម ​បើក​​​សម្ពោធ​ចំ​វិបត្តិ​កូវីដ​

11:34 | 07/07/2020

ម្នាក់ៗ​ប្រហែល​ជា​គិត​ថា​ «​សណ្ឋាគារ​ស្រោប​មាស​ដំបូង​បំផុត​នៅ​ក្នុង​លោក​» ប្រាកដ​ជា​បើក​ដំណើរការ​នៅ​អេមីរ៉ាត​អារ៉ាប់​រួម តែ​សណ្ឋាគារ​ដ៏​ឆ្អិនឆ្អៅ​នេះ​បែរ​ជា​ស្ថិត​ក្នុង​ដែន​ដី​វៀតណាម​ទៅ​វិញ​ ជា​ទី​ដែល​សណ្ឋាគារ​ប្រណីត​​នេះ Dolce by Wyndham Hanoi Golden Lake កម្ពស់ ២៥ ជាន់​ ស្រោប​មាស​សុទ្ធ​​ទាំង​ក្នុង និង​ក្រៅ​។

សណ្ឋាគារ​​​ស្រោប​មាស​ដំបូង​​របស់​វៀតណាម ​បើក​​​សម្ពោធ​ចំ​វិបត្តិ​កូវីដ​

សណ្ឋាគារ​ផ្កាយ​ ៥ ដែល​ជា​សណ្ឋាគារ​ស្រោប​បន្ទះ​មាស​ដំបូង​ បាន​បើក​សម្ពោធ​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​សាងសង់​អស់​ពេល ១១ ឆ្នាំ​។ មាន​បរិក្ខារ​សេរ៉ាមិក​ស្រោប​មាស ៥ ០០០ ម៉ែត្រ​ការ៉េ ​នៅ​បរិវេណ​ខាង​ក្រៅ​អគារ​។

ប៉ុន្ដែ​វា​មិន​ត្រឹមតែ​មាន​ការ​ស្រោប​មាស​នៅ​លើ​ជញ្ជាំង​ដែល​​ជះ​ពន្លឺ​ចិញ្ចែង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​​​ភ្ញៀវ​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​សាល​រចនា​ស្រោប​មាស​ទាំង​អស់​ ព្រម​ទាំង​​អាង​ទឹក គ្រឿង​សង្ហារិម​ និង​បរិក្ខា​បន្ទប់​​ស្រោប​មាស​ផង​ដែរ​។ នៅ​ថ្ងៃ​បើក​សម្ពោធ ភ្ញៀវ​នាំ​គ្នា​មក​ថត​រូប​នៅ​ក្បែរ​អាង​ទឹក​ និង​ខាង​ក្នុង​សាល​ទទួល​ភ្ញៀវ​ ដោយ​​មើល​ឃើញ​បុគ្គល​គ្រង​ឈុត​ប្រពៃណី​ពណ៌​ក្រហម និង​​មាស​។

សណ្ឋាគារ​នេះ​ស្ថិត​នៅ​ក្បែរ​បឹង​ហ្គៀងវ៉ូ នៅ​ក្នុង​ខណ្ឌ​បាឌីញ ទីក្រុង​ហាណូយ​របស់​​ប្រទេស​វៀតណាម​។ សណ្ឋាគារ​មាន ៤០០ បន្ទប់ ដែល​​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hoa Bing Group នឹង​ប្រតិបត្ដិការ​ក្រោម​យីហោ​ American Wyndham Hotels​។ សណ្ឋាគារ Dolce Hanoi Golden Lake មាន​អាង​​ទឹក​​សម្រាប់​ត្រាំ​ស្រោប​មាស និង​ពែង​កាហ្វេ​ស្រោប​មាស​សុទ្ធ​។

បុគ្គលិក​ទទួល​ភ្ញៀវសណ្ឋាគារប្រណីត​គ្រង​ឈុត​ប្រពៃណី​ក្រហម និង​មាស​នៅថ្ងៃបើកសម្ពោធ។ រូបថត AFP

សណ្ឋាគារ​ក្នុង​ក្រុងហាណូយ​មួយ​​នេះ​នៅ​មាន​អាង​ទឹក​ដ៏​ធំ​ស្រោប​​មាស​នៅ​ជាន់​ដំបូល​ថែម​ទៀត​។ ចំណែក​ឯ​ខាង​ក្នុង​បរិវេណសណ្ឋាគារ ក៏​រំលេច​ភាព​ស្រស់​បំព្រង​ជាមួយ​នឹង​បរិក្ខារ​មាស ហើយ​សូម្បី​តែ​ចាន​បង្គន់​ក៏​ស្រោប​មាស​ផង​ដែរ​។

តម្លៃ​នៃ​ការ​ស្នាក់នៅ​ក្នុង ​១ ​រាត្រី​ចាប់​ផ្ដើម​ពី ២៥០ ដុល្លារ​ ហើយ​​យោង​ទៅ​តាម​វេបសាយ​ Vietnam Insider បាន​បង្ហាញ​​ឲ្យ​ដឹង​ថា បន្ទប់​ស្នាក់​តម្លៃ ១ ០០០ ដុល្លារ​​ សម្រាប ១ យប់​ពិត​ជា​វិសេស​វិសាល​ណាស់​ចំពោះ​​មនុស្ស ​២ នាក់​។

នៅ​មិន​ទាន់​អស់​ទេ អាផាតមិន​ជា​ច្រើន​ត្រូវ​បាន​ដាក់​ជួល​នៅ​ក្នុង​សណ្ឋាគារ​ ជាមួយ​នឹង​តម្លៃ​រាប់​ពាន់​ដុល្លារ​អាមេរិក​ក្នុង ១ ម៉ែត្រ​ការ៉េ​។ សរុប​មក សណ្ឋាគារ​ប្រណីត​ស្រោប​មាស​ដំបូង​បំផុត​នៅ​កណ្ដាល​ក្រុង​ហាណូយ​របស់​វៀតណាម​នេះ មិន​មាន​តម្លៃ​ថោក​នោះ​ទេ​៕

(ប្រភពព័ត៌មាន: postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់