Trending now

សកម្មភាពអបអរសាទរខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ

17:47 | 01/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ៣០ ខែមេសា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុង Ho Chi Minh បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ មេសា ១៩៧៥ - ថ្ងៃទី៣០ មេសា ២០២០) ។


លោកលេខានៃគណៈកម្មាធិការបក្សទីក្រុង Ho Chi Minh Nguyen Thien Nhan។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អញ្ជើញចូលរួមក្នុងពិធីអបអនេះ មានស​មាជិក​ការិយា​ល័យនយោ​បាយ​មួយចំនួន​ដូច​ជា៖ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ។ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh និង​លោកលេខានៃគណៈកម្មាធិការបក្សទីក្រុង Ho Chi Minh Nguyen Thien Nhan ​។

ថ្លែងសុន្ទរកថានៅក្នុងពិធីនេះ លោក Nguyen Thien Nhan បានរំលឹក​ឡើងវិញនូ​វប្រពៃណីដ៏អង់អាចក្លាហាន​របស់ប្រទេស​ជាតិ រួម​ទាំង​​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ នៃ​ការតស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ចក្រព័ត្ត​អាមេ​រិក ជួយ​សង្គ្រោះប្រទេសជាតិ ដោយ​បញ្ជាក់ថា​ ជ័យជំនះនិ​ទាឃរ​ដូវ​ឆ្នាំ ១៩៧៥ គឺជា​ទំព័រប្រវត្តិសាស្រ្តដ៏ត្រចះ​ត្រចង់​​មួយ ​ក្នុងប្រ​វត្តិ​សាស្ត្រ​នៃការ​កសាង និងការពារជាតិ​របស់ប្រទេសវៀតណាម ដែល​បើក​យុគសម័យថ្មី យុគសម័យនៃឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដី កសាងប្រទេសវៀ​តណាមស​ង្គម​និយ​ម។

លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ជ័យជំនះដ៏ធំធេងនៃសង្គ្រាមតស៊ូរបស់ប្រជាជនប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងការជួយសង្គ្រោះប្រទេសកាលពី ៤៥ ឆ្នាំមុន ដឹកនាំដោយបក្សនិងលោកប្រធាន Ho Chi Minh ដែលបានបង្កើត​សមិទ្ធផលដ៏អស្ចារ្យដល់យើងនាពេលបច្ចុប្បន្ននេះ។

ក្នុងរយៈពេលជាង ៤៥ ឆ្នាំនៃការបង្រួបបង្រួមជាតិគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុង Ho Chi Minh តែងតែសាមគ្គីភាព និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាង និងអភិវឌ្ឍន៍ទីក្រុងឲ្យសមនឹងទីក្រុងដែលមានកិត្តិយបានដាក់ឈ្មោះរបស់លោកអ៊ំ Ho។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំបក្ស រដ្ឋរ ​និង​ទីក្រុង Ho Chi Minh ថត​រូប​ជា​មួយ​ប្រតិភូ​ចូលរួម​ពិធីនេះ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងឱកាសនេះដែរ លោកស្រី​ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក៏បានអញ្ជើញទៅសួរសុខទុក្ខ​​​វីរៈជនកងកម្លាំង​ប្រដាប់អាវុ​ធ​ប្រជាជ​ននិងវិរៈអ្នកម្ដាយវៀតណាមផងដែរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ