Trending now

សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃ ពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមលើកទី១

00:54 | 13/05/2019

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យវប្បធម៌ ចរបាប់វៀតណាមលើកទី ១ នៅខេត្ត Dak Nong នោះ នាថ្ងៃទី ១៥ ខែមករា បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ជាច្រើន ដូចជា ពិធីបុណ្យដងវិថី "វិថីចរបាប់" ដោយទាក់ទាញបានការចូលរួមរបស់ សិប្បករ សិល្បៈករ នៅទូទាំងប្រទេស និងសិប្បករមកពីប្រទេសឡាវ កម្ពុជា និង ឥណ្ឌូណេស៊ីចំនួន ២ ០០០ នាក់។

សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃ ពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមលើកទី១

ទន្ទឹមនឹងនេះក៏មានព្រឹត្តិការណ៍រាត្រីសម្ដែងម៉ូដសំលៀកបំពាក់ចរបាប់ដោយប្រធានបទ "ក្ដីសុបិនចរបាប់" ផងដែរ។ ព្រឹត្តិការណ៍ទាំងនេះទទួលបានការយកចិត្តទុកដាក់យ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរ និងប្រជាជននៅក្នុងខេត្ត។

ក្នុងព្រឹត្តិការណ៍រាត្រីម៉ូដសំលៀកបំពាក់ចរបាប់នោះ ម៉ូដសំលៀកបំពាក់ដូចជាសំពត់ អាវផាយ និងសំលៀកបំពាក់បុរសនិងនារីដែលមានចរិតលក្ខណៈទំនើប ត្រូវបានឧទ្ទេសនាមជូនសាធារណៈជន។ អញ្ជើញចូលរួមកម្មវិធីនេះ លោក Do Trinh Hoang Nam អ្នករចនាម៉ូដមួយរូប បានចែករំលែកថា៖
"ចូលរួមពិធីបុណ្យលើកនេះ ខ្ញុំមានគោលបំណងចង់ឧទ្ទសនាមនូវលក្ខណៈវប្បធម៌ចរបាប់ដល់មិត្តភក្តិជាតិ និងអន្តរជាតិឲ្យបានច្រើន ថែមទៀត។គណៈចាត់តាំងបានបង្កើតឱកាសសម្រាប់អ្នករចនាម៉ូដ ដើម្បីរចនាឡើងម៉ូដសំលៀកបំពាក់ដ៏ស្រស់ស្អាត។ វៀតណាមមានក្ដីមោទនភាពណាស់ ដោយមានលក្ខណៈវប្បធម៌អាវផាយ និងចរបាប់ផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ