Trending now

សិក្ខាសាលាស្តីពីហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាបរិស្ថានវៀតណាម - ជប៉ុន

00:54 | 13/05/2019

នាថ្ងៃទី ១០ ខែមករា សិក្ខាសាលាស្តីពីហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាបរិស្ថានវៀតណាម - ជប៉ុនត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ក្នុងគោលដៅឧទ្ទេសនាមអំពីដំណោះស្រាយបច្ចេកវិទ្យាជួយគ្រប់គ្រងការបំពុលបរិស្ថាន គ្រប់គ្រងកាកសំណល់ និងការសម្អាតទឹកកាកសំណល់ ដែលត្រូវបានជប៉ុនជួយឧបត្ថម្ភអនុត្តន៍នៅបណ្ដាខេត្ត ក្រុងនៅវៀតណាម។

សិក្ខាសាលាស្តីពីហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាបរិស្ថានវៀតណាម - ជប៉ុន

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញខាងបច្ចេកវិទ្យាបរិស្ថានរបស់ជប៉ុនបានចែករំលែកអំពីបទពិសោធន៍ គោលនយោបាយ ទម្រង់គ្រប់គ្រងរបស់ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាពិសេសគឺ ចាប់តាំងពីពេលដែលក្រសួងធនធាន និងបរិស្ថានវៀតណាម និងក្រសួងបរិស្ថានជប៉ុន បានបង្កើតទំនាក់ទំនងជាផ្លូការ កាលពី ឆ្នាំ ២០១៣ មកនោះ រាល់សកម្មភាពការពារបរិស្ថានត្រូវបានលើកកម្ពស់។ លោក Hoang Van Thuc អគ្គនាយករងនៃអគ្គនាយកដ្ឋានបវិស្ថាន ក្រសួងធនធាន និងបរិស្ថានវៀតណាមបានឲ្យដឹងថា៖

"យើងបានដឹងថា នាបច្ចុប្បន្ន ការសម្អាតកាកសំណល់នៅតែជាបញ្ហាបរិស្ថានក៏ក្ដៅគគុកពីជនបទដល់ទីក្រុង។ ទន្ទឹមនឹងការបញ្ជាណែនាំពីមជ្ឈឹមនោះ ក្រសួងធនធាន និងបរិស្ថានបានរួមសហការជាមួយស្ថាប័ន អង្គការអន្តរជាតិផ្សេងៗទៀត។ បច្ចេកវិទ្យាបរិស្ថានរបស់ជប៉ុនមានភាពជឿនលឿន និងទំនើប បានជាក្រសួងធនធាន និងបរិស្ថានក៏មានការយកចិត្តទុកដាក់អំពីការសម្អាតកាកសំណល់ និងការប្រើប្រាស់ឡើងវិញផងដែរ។ ក្នុងសប្តាហ៍បរិស្ថានវៀតណាម - ជប៉ុនលើកទី ៥ នេះ ក្រសួងក៏បានតម្រង់ទិសដៅ ក៏ដូចជាស្នើឲ្យសហគ្រាសជប៉ុនរបស់ក្រសួងបរិស្ថានជប៉ុនយកចិត្តទុកដាក់ និងឧទ្ទេសនាមបច្ចេកវិទ្យាថ្មីរបស់ជប៉ុន ដូចជា "ការដុតសំរាម ផ្គត់ផ្គង់ភ្លើង"។ នេះគឺជាបច្ចេកវិទ្យាមួយ ដែលវៀតណាមកំពុងឆ្ពោះទៅរក ព្រមទាំងស្នើឲ្យក្រសួងបរិស្ថានជប៉ុន និងសហគ្រាសជប៉ុនជួយឧបត្ថម្ភផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់