នាថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ទីក្រុងហាណូយ) គណៈសេដ្ឋកិច្ចមជ្ឈិមបក្ស បានសហការជាមួយក្រសួងសំណង់វៀតណាម រៀបចំវេទិកាស្តីពីទីក្រុងឆ្លាតវៃអាស៊ាន ឆ្នាំ២០២០។
លោក Nguyen Xuan Phuc ទស្សនាពិព័រណ៌បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស បានដឹកនាំកិច្ចប្រជុំពេញអង្គ។ ចូលរួមក្នុងវេទិកានេះនៅមានថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម តំបន់ និងអង្គការ សហគ្រាសនានាក្នុង និងក្រៅប្រទេស។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Nguyen Xuan Phuc ថ្លែងថា ការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសគឺបដិវត្តន៍ឧស្សាហកម្មលើកទី៤ បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រមទាំងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន បង្កើនកំណើនសេដ្ឋកិច្ច សន្សំថាមពល និងការពារបរិស្ថាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បញ្ជាក់ថា ក្នុងនាមជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន វៀតណាម មានគោលនយោបាយជាច្រើនសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយចាត់ទុកថា ការកសាងទីក្រុងឆ្លាតវៃជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗទាំង ៣ នៃដំណើរការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយចីរភាពគឺជាទិសដៅសំខាន់មួយដែលរួមវិភាគទានដល់ការលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេស។
ក្នុងវេទិកានេះ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាចំនួន ៥ ដែលផ្តោតលើវិស័យសំខាន់ៗនៃការកសាងទីក្រុងឆ្លាតវៃ និងពិព័រណ៌បច្ចេកវិទ្យាសម្រាប់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃផងដែរ៕
(ប្រភពព័ត៌មាន: kh.qdnd.vn)
មតិពីមិត្តអ្នកអាន