Trending now

វៀតណាមបានចេញផ្សាយ សំណុំផលិតផល “នៅផ្ទះជាមួយវៀតណាម” ដើម្បីជម្រុញចិត្តដល់ភ្ញៀវទេសចរណ៍អន្តរជាតិ

11:03 | 21/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកធ្វើដំណើរអន្តរជាតិដែលត្រូវពន្យារពេលផែនការរឺលុបចោលការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងកំឡុងពេលនៃជំងឺរាតត្បាត Covid-19 អាចស្វែងយល់ស្វែងយល់ពីទិសដៅទេសចរណ៍ អាហារឆ្ងាញ់ និងវប្បធម៌គួរឱ្យចាប់អារម្មណ៍ តាមរយៈសំណុំ “នៅផ្ទះជាមួយវៀតណាម” ។

ភ្ញៀវទេសចរណ៍អន្តរជាតិធ្វើទស្សនកិច្ចនៅទីក្រុង Ha Noi។ (ប្រភព៖​ kinhtedothi)

នាថ្ងៃទី ២០ ខែមេសា អគ្គនាយកដ្ឋានទេសចរណ៍នៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានសហការជាមួយក្រុមប្រឹក្សាប្រឹក្សាទេសចរណ៍វៀតណាម (TAB) បានចេញផ្សាយសំណុំផលិតផល “នៅផ្ទះជាមួយវៀតណាម” (Stay at home with Vietnam) សម្រាប់ភ្ញៀវអន្តរជាតិ។

នេះគឺជាសំណុំផលិតផលដែលត្រូវបានរចនាឡើងដើម្បីរក្សាភាពស្អិតរមួតនិងជំរុញចិត្តដល់ភ្ញៀវអន្តរជាតិនៅលើឆាកពិភពលោកដែលកំពុងចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឹ Covid-19 ។

ជាក់ស្តែងសំណុំផលិតផលនេះជួយភ្ញៀវទេសចរណ៍៖ ទស្សនានិងប្រាស្រ័យទាក់ទងគ្នា ៣៦០ ដឺក្រេជាមួយតំបន់បេតិកភណ្ឌល្បីៗ នៅប្រទេសវៀតណាម ដែលត្រូវបានទទួលស្គាល់ដោយអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ។

ក្រៅពីនេះ ភ្ញៀវទេសចរណ៍អាចមើលរូបមន្តធ្វើម្ហូបដ៏ល្បីរបស់វៀតណាមហើយសាកល្បងចម្អិននៅផ្ទះយ៉ាងងាយស្រួល ថ្នាំលាបវៀតណាមធ្វើដំណើរលើផ្ទាំងគំនូរដែលមានរចនាបថបុរាណ។ ភ្ញៀវអន្តរជាតិក៏អាចធ្វើដំណើរទៅកាន់ប្រទេសវៀតណាមតាមរយៈឈុតវីដេអូឃ្លីប #MyVietnam ។

សំណុំផលិតផល “នៅផ្ទះជាមួយវៀតណាម” ផ្តល់ជូនយោបល់ដល់ភ្ញៀវអន្តរជាតិអំពីការស្វែងយល់អំពីវប្បធម៌តាមរយៈសៀវភៅតន្រ្តីនិងសិល្បៈប្រពៃណីនៅវៀតណាម។

អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមសង្ឃឹមថាតាមរយៈសំណុំផលិតផលមួយឈុតនេះនឹងបន្តផ្តល់ព័ត៌មាន តភ្ជាប់ប្រទេសវៀតណាមជាមួយភ្ញៀវអន្តរជាតិនិងជំរុញផែនការទេសចរណ៍នាពេលអនាគតរបស់ភ្ញៀវទេសចរ។

សម្រាប់ព័ត៌មានបន្ថែមឬទាញយកកញ្ចប់ “នៅផ្ទះជាមួយវៀតណាម” ភ្ញៀវទេសចណ៍រអាចចូលមើលគេហទំព័រ៖ https://vietnam.travel/things-to-do/stay-at-home៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស