Trending now

វៀតណាមបានចូលរួមមហោស្រពអន្តរជាតិនិងពិព័រណ៍សិល្បៈអន្តរជាតិនៅឥណ្ឌូនេស៊ី

12:44 | 19/09/2019 (ហេង វុធ្ធី)

យុគសម័យ - ក្រៅពីសកម្មភាពនិពន្ធនិងតាំងបង្ហាញស្នាដៃនានា គណៈប្រតិភូវៀតណាមក៏បានចូលរួមជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍ខាងជំនាញវិជ្ជាជីវៈជាមួយសិល្បករក្នុងស្រុកនិងសហការីអន្តរជាតិផងដែរ។

ក្រុមសិល្បករវៀតណាមរួមជាមួយក្រុមសិល្បករអន្តរជាតិ (រូបថត៖ vietnamplus.vn)

គណៈប្រតិភូវៀតណាម រួមមានសិល្បករ ៣ រូបមកពីសមាគមវិចិត្រសិល្បៈវៀតណាមនិងសមាគមវិចិត្រសិល្បៈទីក្រុងហូជីមិញ បានចូលរួមក្នុងមហោស្រពសិល្បៈអន្តរជាតិ Yogyakarta និងពិព័រណ៍សិល្បៈអន្តរជាតិ Borobudur ក្រោមប្រធានបទ“ ចំណងមិត្តភាព” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១៨ ខែកញ្ញានៅខេត្ត Java ភាគ កណ្តាលប្រទេសឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសិល្បករចំនួន ៣៥ នាក់មកពី ១៧ ប្រទេសនិងតំបន់រួមមាន បង់ក្លាដែស ឥណ្ឌា ម៉ាឡេស៊ី នេប៉ាល់ ហូឡង់ ហ្វីលីពីន ជប៉ុនកូរ៉េខាងត្បូង ប៉ូឡូញ ឥណ្ឌូនេស៊ី រូម៉ានី តៃវ៉ាន់ (ចិន) ថៃ ទួរគី អាមេរិក កាណាដា និងវៀតណាម។ ក្រៅពីសកម្មភាពនិពន្ធនិងបង្ហាញស្នាដៃនានាគណៈប្រតិភូវៀតណាមក៏បានចូលរួមជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍ខាងជំនាញវិជ្ជាជីវៈជាមួយសិល្បករក្នុងស្រុកនិងសហការីអន្តរជាតិផងដែរ។

សិល្បករទាំងឡាយដែលចូលរួមមហោស្រពនេះ (រូបថត៖ vietnamplus.vn)


គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះក៏រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនានាព្រមទាំងជួយផ្សព្វផ្សាយរូបភាព Borobudur ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់ឥណ្ឌូនេស៊ីដល់មិត្តអន្តរជាតិផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម