Trending now

វៀតណាមធ្វើជាម្ចាស់ផ្ទះ SEA Games ៣១ និង Para Games ១១ ជាផ្លូវការ

09:40 | 15/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ព្រឹត្តិការណ៍ SEA Games ៣១ ត្រូវបានគេរំពឹងថា នឹងមានវិញ្ញាសាកីឡាចំនួន ៣៦ ប្រភេទ ដែលក្នុងនោះចំនួនវិញ្ញាសានៅក្នុងកម្មវិធីប្រកួតផ្លូវការនៃ Olympic និង Asiad ស្រូបយកប្រមាណ ២/៣ ហើយប្រទេសដទៃទៀតក្នុងតំបន់អាចស្នើវិញ្ញាសាបន្ថែមទៀត។

(ប្រភព៖ TTXVN)

រដ្ឋាភិបាលវៀតណាមទើបតែបានប្រកាសពីសេចក្តីសម្រេចចិត្ត សម្រាប់ការរៀបចំការមហោស្រពកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣១ និង Para Games លើកទី ១១ សម្រាប់ជនពិការ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម។

SEA Games ៣១ ត្រូវបានគេរំពឹងថានឹងមានវិញ្ញាសាកីឡាចំនួន ៣៦ ប្រភេទ ដែលក្នុងនោះចំនួនវិញ្ញាសាក្នុងកម្មវិធីប្រកួតផ្លូវការនៃព្រឹត្តិការណ៍ Olympic, Asiad ស្រូបយកប្រមាណ ២/៣ នៃវិញ្ញាសាសរុប ហើយបណ្តាប្រទេសក្នុងតំបន់អាចស្នើឱ្យមានវិញ្ញាសាមួយចំនួនទៀត។ ទន្ទឹមនឹងនេះ Para Games ១១ ត្រូវគេរំពឹងថានឹងមានវិញ្ញាសាចំនួន ១៤។

ពេលវេលាសម្រាប់ SEA Games ៣១ គ្រោងធ្វើឡើងនៅចុងខែវិច្ឆិកានិងដើមខែធ្នូឆ្នាំ ២០២១; ចំណែកឯ Para Games ១១ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅចុងខែធ្នូ ឆ្នាំ ២០២១ ។

Para Games ១១ បានប្រារព្ធធ្វើនៅទីក្រុងហាណូយ; SEA Games ៣១ ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយនិងតំបន់ក្បែរៗ មួយចំនួន។

នាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដាក់បញ្ជូនទៅលោកនាយករដ្ឋមន្រ្តីនូវសេចក្តីសម្រេចលើការបង្កើតគណៈកម្មាធិការដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រីមួយរូបធ្វើជាប្រធានគណៈកម្មាធិការ។ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ត្រូវរាយការណ៍ជូនគណៈកម្មាធិការដឹកនាំ ដើម្បីពិនិត្យនិងសម្រេចលើការចូលរួមរៀបចំព្រឹត្តិការណ៍ SEA Games ៣១ នៅតាមមូលដ្ឋានមួយចំនួនដែលនៅក្បែរនឹងទីក្រុងហាណូយ ដោយធានានូវគោលការណ៍ប្រមូលផ្តុំអតិបរមាដើម្បីឱ្យមានភាពងាយស្រួលសន្សំសំចៃនិងមានប្រសិទ្ធភាពបំផុត៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់