Trending now

វៀតណាមទទួលរៀបចំ SEA Games លើកទី៣១នាឆ្នាំ២០២១

22:13 | 09/07/2018 (យោងតាម vtv.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីផ្តល់មតិលើគោលនយោបាយធ្វើជាម្ចាស់ផ្ទះរៀបចំ SEA Games 31 និង Para Games 11 នាឆ្នាំ២០២១។

នាយករដ្ឋមន្ត្រី លោក Nguye Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP)

ក្រសួអវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានត្រៀមរបាយការណ៍ជូនការិយាល័យនយោបាយ ស្តីពី វៀតណាមទទួលរៀបចំមហោស្រពកីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងមហោស្រពកីឡាអាស៊ីអាគ្នេយ៍សម្រាប់ជនពិការ (ASEAN Para Games) នាឆ្នាំ២០២១ មុនពីរឆ្នាំនៃការប្តូរវែណ។ សេចក្តីសម្រេចនេះត្រូវបាននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នាំចេញនៅក្នុងសម័យប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល នារសៀលថ្ងៃទី៩កក្កដាឆ្នាំ២០១៨។

យោងតាមលំដាប់ប្តូរវែណ កម្ពុជានឹងទទួលរៀបចំ SEA Games នាឆ្នាំ២០២១ និងវៀតណាមនឹងទទួលរៀបចំនាឆ្នាំ២០២៣។ ប៉ុន្តែ កម្ពុជាបានដាក់ចេញសំណើរប្តូរវែណដោយសារខ្លួនមិនទាន់ត្រៀមជាស្រេចដើម្បីធ្វើជាម្ចាស់រៀបចំព្រឹត្តិការណ៍នេះ។ ហេតុដូច្នេះ កម្ពុជាំទទួលបានការយល់ព្រមរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឲ្យទទួលរៀបចំ SEA Games នាឆ្នាំ២០២៣។ ហេតុដូច្នេះ មុននេះ ៣ឆ្នាំ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានស្នើឲ្យវៀតណាមទទួលរៀបចំមហោស្រពទាំងពីរពោលខាងលើនាឆ្នាំ២០២១។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ពោរពេញទៅដោយអត្ថន័យលើវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងអំពីនយោបាយនិងការទូតទៀតផង ព្រោះថា វៀតណាមនឹងទទួលដំណែងជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២០។

ប៉ុន្តែ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអះអាងនូវទស្សនៈថា ប្រសិនបើបានតាងនាមរៀបចំមហោស្រពទាំងពីរនេះ ទីក្រុងហាណូយ គប្បីពិនិត្យឡើងវិញនូវប្រភពកម្លាំង រួមទាំងមូលដ្ឋានសំភារៈ ដើម្បីធ្វើសង្គមភាវូបនីយកម្មយ៉ាងខ្លាំងក្លា សំដៅសន្សំសំចៃថវិការរដ្ឋ។ នាយករដ្ឋមន្ត្រីក៏បានប្រគល់ឲ្យក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ត្រូវត្រៀមរៀបចំឲ្យបានមត់ចត់នូវជំនាញ ថ្វីត្បិតតែវៀតណាមទទួលរៀបចំមហោស្រពទាំងពីរនេះនឹងទទួលបានជោគជ័យខ្ពស់បំផុត។

ពេលវេលាគ្រោងនឹងរៀបចំ SEA Games ៣១ គឺក្នុងរយៈពេល១៧ថ្ងៃ និង Para Games ១១គឺក្នុងរយៈពេល១១ថ្ងៃ នាចុងឆ្នាំ២០២១ ដោយមានអ្នលចូលរួមចំនួន១៦ម៉ឺននាក់៕

(យោងតាម vtv.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម vtv.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ