Trending now

វៀតណាមឈ្នះហ្វីលីពីន ដណ្តើមពាន Suzuki Cup ជាមួយម៉ាឡេស៊ី

06:08 | 07/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្រុមជម្រើសជាតិវៀតណាមបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជម្រើសជាតិម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 បន្ទាប់ពីយកឈ្នះជម្រើសជាតិហ្វីលីពីននៅជើងទី២ដោយលទ្ធផល ២-១ ហើយទាំងពីរជើងឈ្នះ ៤-២។

Quang Hai ទទួលបានការកោតសរសើរយ៉ាងខ្លាំង (រូបថតៈ www.24h.com.vn)

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​ឈានទៅ​ដណ្តើម​ពានរង្វាន់ AFF Suzuki Cup 2018 ជាមួយ​ម៉ាឡេស៊ី បន្ទាប់ពី​យកឈ្នះ​ហ្វី​លី​ពីន ២-១ នា​ជំនួប​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃទី​៦ ខែធ្នូ​នេះ ក្នុង​កីឡដ្ឋាន My Dinh នៃ​ទីក្រុង​ហាណូយ​។ សរុប​លទ្ធផល​ទ​ទាំងពីរ​ជើង វៀត​ណា​ឈ្នះ​ហ្វីលីពីន ៤-២​។

រូបថតៈ dantri.com.vn

លេង​ជើង​ទី​២​នៅ វៀតណាម សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ទី​១ មិន​មាន​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​គ្នា​ទេ​​ដោយ​ក្រុម​ភ្ញៀវ​ហ្វីលីពីន​បាន​ព្យាយាម​សម្រុក​ខ្លាំង​ ខណៈ​វៀតណាម​​​មិន​សម្រុក​ខ្លាំង​ទេ​​គឺ​​ព្យាយាម​ការពារ​ច្រើន​ជាង។

រូបថតៈ dantri.com

នៅ​វគ្គ​​ទី​២ ហ្វីលីពីន​នៅ​តែ​ព្យាយាម​វាយ​សម្រុក​ ប៉ុន្តែ​មិន​អាច​​ទម្លាយ​របាំង​ការពារ​ដ៏​ល្អ​របស់​វៀតណាម​ឡើយ។ ការ​ប្រកួត​នេះ​ត្រូវ​​គេ​សង្កេត​ឃើញ​ថា នៅ​ចុង​វគ្គ​ទី​២ វៀតណាម​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ហើយ​​ធ្វើ​បាន​សម្រេច២​គ្រាប់​ក្នុង​រយៈ​ពេល​ចន្លោះ​​៥​នាទី​ប៉ុណ្ណោះ ។ នៅ​នាទី​ទី​៨៣ Quang Hai បានស៊ុត​គ្រាប់​បាល់​នាំ​មុខ ១-០ ហើយ​នៅ​នាទី​ទី​​៨៧ កីឡាករ​ឆ្នើម​របស់​វៀតណាម Cong Phuong ស៊ុត​សម្រេច​គ្រាប់​ទី​២ ប៉ុន្តែ​ហ្វីលីពីន​បាន​តាម​ពី​ក្រោយ ២-១ នៅ​នាទី​៨៩​ដោយ​កីឡាករ​ឆ្នើម​​ Young Husband។

អ្នកគាំទ្រជាជនបរទេសសប្បាយរីករាយជាមួយជ័យជម្នះរបស់ក្រុមជម្រើសជាតិវៀតណាម (រូបថតៈ VOV)


អ្នកគាំទ្រវៀតណាម៖ វៀតណាមខិតមកជិតនឹងពានជើងឯក (រូបថតៈ VOV)


អ្នកគាំទ្រពេញចិត្តចំពោះជ័យជម្នះរបស់ក្រុមជម្រើសជាតិវៀតណាម​(រូបថតៈ VOV)

សរុប​ទាំង​ពីរ​ជើង​ វៀតណាម​ឈ្នះ​ហ្វីលីពីន ៤-២ បន្ទាប់​ពី​ជើង​ទី​១​នៅ​ទឹក​ដី​ហ្វីលីពីន វៀតណាម​បាន​យក​ឈ្នះ ២-១ ដែរ។ ដូច្នេះ​ក្រុម​វៀតណាម​ជា​អ្នក​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​ជួប​​ក្រុម​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី១១ ខែ​ធ្នូ ​ នៅ​ទឹក​ម៉ាឡាស៊ី ក្នុង​ជើង​ទី​១​ និង​​ជើង​ទី​២​ប្រកួត​នៅ​ទឹក​​វៀតណាម​ ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នេះ។

រូបថតៈ Tran Huan

សូមគូសបញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ AFF Suzuki Cup ឆ្នាំ​២០១៨ នេះ នឹងត្រូវ​ធ្វើឡើង​ចំនួន​២​ជើង​ដូច​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​។ ម៉ាឡេស៊ី​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​មុន នៅ​ថ្ងៃទី​១១ ខែធ្នូ ហើយ​ត្រឡប់​ទៅ​ដី​វៀតណាម​វិញ​សម្រាប់​ជំនួប​លើក​ទី​២ នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៨​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម