Trending now

វៀតណាមជាគោលដៅមួយដែលទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ

07:41 | 29/10/2019 (ហេង វុធ្ធី)

ក្នុងក្របខ័ណ្ឌនៃការប្រកួតប្រដាល់គុនវៀតណាមអន្តរជាតិនៅទីក្រុងទេសចរណ៍ Sharm El-Sheikh ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែតុលា ស្ថានទូតវៀតណាមនិងស្ថាប័នពាណិជ្ជកម្មវៀតណាម បានរៀបចំសិក្ខាសាលាស្តីពីការជម្រុះពាណិជ្ជកម្មនិងទេសចរណ៍។ សិក្ខាសាលានេះបានទាក់ទាញភ្ញៀវអន្តរជាតិ អេហ្ស៊ីបនិងអាហ្វ្រិកខាងជើងជាច្រើនមកចូលរួម។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong (រូបថត៖ vov5.vn)

នៅក្នុងសិក្ខាសាលាភ្ញៀវត្រូវបានណែនាំអំពីព័ត៌មានទូទៅអំពីបរិយាកាសវិនិយោគនិងពាណិជ្ជកម្មរបស់វៀតណាម គោលនយោបាយស្តីពីការទាក់ទាញការ វិនិយោគ រួមទាំងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងពាណិជ្ជ កម្មរវាងវៀតណាមនិងអេហ្ស៊ីបផងដែរ។ ដោយមានគោលនយោបាយបើកចំហ អនុគ្រោះនិងបរិយាកាសវិនិយោគអំណោយផល វៀតណាមបានក្លាយជាគោលដៅគួរឲ្យទាក់ទាញខ្លាំងសម្រាប់វិនិយោគិនបរទេស។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានមានប្រសាសន៍ថា៖

“ យើងមានគោលបំណងចង់នាំយកព័ត៌មានអំពីដំណើរទួរទេសចរណ៍របស់វៀតណាមដល់ភ្ញៀវទេសចរអេហ្ស៊ីបនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់។ ម៉្យាងវិញទៀត យើងក៏ចង់ឲ្យទទួលព័ត៌មានបន្ថែមអំពីក្រុមហ៊ុនទេសចរណ៍អេហ្ស៊ីបដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ឲ្យមានក្រុមភ្ញៀវទេសចរវៀតណាមជាច្រើនថែមទៀតទៅទេសចរនៅប្រទេសអេហ្ស៊ីបនាពេលខាងមុខនេះ” ៕

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ VN+)

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ