Trending now

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគនៅ ឥណ្ឌូនេស៊ី

06:20 | 16/11/2019 (ប្រភព៖ vovworld.vn)

ចូលរួមព្រឹត្តិការណ៍នេះ មានថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី និងសហគ្រាសចំនួន ១០០ នៃប្រទេសទាំងពីរ ដែលធ្វើសកម្មភាពលើវិស័យផ្សេងៗគ្នាដូចជា៖ ចំណីអាហារ ភេសជ្ជៈ បច្ចេកវិទ្យាឧបករណ៍អេឡិចត្រូនិចជាដើម។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគនៅ ឥណ្ឌូនេស៊ី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៤ ខែវិច្ឆិកា នៅរដ្ឋធានីហ្សាកាតា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានរួមសហការជាមួយក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម និងសម្ព័ន្ធសមាគមម្ហូបអាហារនិងភេសជ្ជៈឥណ្ឌូនេស៊ីរៀបចំសិក្ខាសាលាដោះដូរពាណិជ្ជកម្មរវាងសហគ្រាសវៀតណាម និង ឥណ្ឌូនេស៊ី សំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគនៅឥណ្ឌូណេស៊ី។ ចូលរួមព្រឹត្តិការណ៍នេះ មានថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី និងសហគ្រាសចំនួន ១០០ នៃប្រទេសទាំងពីរ ដែលធ្វើសកម្មភាពលើវិស័យផ្សេងៗគ្នាដូចជា៖ ចំណីអាហារ ភេសជ្ជៈ បច្ចេកវិទ្យាឧបករណ៍អេឡិចត្រូនិចជាដើម។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីលោក Pham Vinh Quang បានវាយតម្លៃថា នារយៈពេលកន្លងទៅ វៀតណាមនិងឥណ្ឌូនេស៊ីទទួលបានសមិទ្ធិលេចធ្លោលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់របស់សហគមន៍សហគ្រាសនៃប្រទេសទាំងពីរ ជាពិសេសគឺតួនាទីដីសំខាន់របស់សហក្រាសក្នុងការអនុវត្តន៍គោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ខាងមុខ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី សហគមន៍សហគ្រាសនៃប្រទេសទាំងពីរត្រូវបានឧទ្ទេសនាម និងស្វែងយល់តម្រូវការ ក៏ដូចជាបណ្ដាគោលនយោបាយថ្មីអំពីទីផ្សារឥណ្ឌូនេស៊ីនិងវៀតណាមផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន