Trending now

វៀតណាមចាក់ផ្សាយខ្សែភាពយន្តឯកសារដ៏មានតម្លៃស្តីពីលោកប្រធានហូជីមិញ

13:46 | 15/05/2019 (ប្រែសម្រូលដោយ មិញអាញ់)

យុគសម័យ - ខ្សែភាពយន្ត “ហូជីមិញ: ឆាយាល័ក្ខណ៍អំពីអ្នកនយោបាយមួយរូប” គឺជាខ្សែភាពយន្តដ៏មានតម្លៃ ដែលពោរពេញទៅដោយព័ត៌មាន និងរូបភាពដែលបានប្រកាសជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។ ខ្សែភាពយន្តនេះ ត្រូវបានចាក់ផ្សាយវគ្គដំបូង នៅលើកញ្ចក់ទូរទស្សន៍វៀតណាម ប៉ុស្តិ៍ VTV1 នៅម៉ោង ២០និង១០នាទី ថ្ងៃទី ១៥ ខែឧសភា។

រូបភាពនៅក្នុងខ្សែភាពយន្ត "ហូជីមិញ: ឆាយាល័ក្ខណ៍អំពីអ្នកនយោបាយមួយរូប” (រូបថត: luutru.gov.vn)

ក្នុងឱកាសខួបលើកទី ១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនិងរយៈពេល៥០ឆ្នាំនៃការអនុវត្តមរត៌កសាសន៍របស់លោក នាយកដ្ឋានបណ្ណសារនិងតម្កល់ទុកឯកសាររដ្ឋ (នៃក្រសួងមហាផ្ទៃ) បានរួមសហការជាមួយទូរទស្សន៍ វៀតណាមដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពី ខ្សែភាពយន្ត "ហូជីមិញ: គំរូព្រាងឆាយាល័ក្ខណ៍អំពីអ្នកនយោបាយមួយរូប”។

ខ្សែភាពយន្តនេះដឹកនាំដោយលោក Ge’rard Guillaume (ជនជាតិបារាំង) បានផលិតក្នុងឆ្នាំ ១៩៧៣ ដែលជាកម្មសិទ្ធិរបស់ Ciné-Archives (ជាបណ្ណាល័យភាពយន្តនៃគណបក្សកុម្មុយនិស្តបារាំង) ត្រូវបាននាយកដ្ឋានបណ្ណសារនិងតម្កល់ទុកឯកសារវៀតណាម ស្រាវជ្រាវ ជ្រើសរើសនិងទិញសិទ្ធិចម្លងដើម្បីជួយអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនិងមហាជនវៀតណាម អាចមើលឃើញពីចំណុចមួយទៀតអំពីលោកប្រធានហូជីមិញនិងបដិវត្តដណ្តើមឯករាជ្យនិងឯកភាពប្រទេសជាតិ។

ខ្សែភាពយន្ត "ហូជីមិញ: ឆាយាល័ក្ខណ៍អំពីអ្នកនយោបាយមួយរូប” ត្រូវបានចាកផ្សាយជាលើកដំបូងនៅវៀត ណាម ដោយអូសបន្លាយក្នុងអំឡុងពេល ៥៨ នាទី ដែលបានសម្តែងឡើងវិញពីជីវិតបដិវត្តរបស់លោកប្រធាន ហូជីមិញ ពីការដែលលោកអញ្ជើញចូលរួមមហាសន្និបាត Tours នាឆ្នាំ ១៩២០ ទៅដល់សកម្មភាពតស៊ូរប្រយុទ្ធដើម្បីឯករាជ្យភាពសម្រាប់ប្រទេស។ តាមរយៈខ្លឹមសារនៃខ្សែភាពយន្តនេះ យើងអាចមើលឃើញពីដំណើរការនៃការផ្លាស់ប្តូរការយល់ដឹង និងមនោគមវិជ្ជាបដិវត្តន៍របស់លោកប្រធានហូជីមិញនិងរាល់ការសម្រេចដែលមានលក្ខណៈជាប្រវត្តិសាស្រ្តរបស់លោក ដើម្បីឈនដល់គោលដៅឯករាជ្យ ឯកភាពនិងសន្តិភាពសម្រាប់ប្រទេសជាតិ។

ខ្សែភាពយន្តនេះបានបញ្ចប់ដោយរូបភាពនៃមរត៌កសាសន៍របស់លោកប្រធានហូជីមិញ ដោយអំពាវនាវដល់ប្រជាជន វៀតណាម បន្តបង្កើនស្មារតីបដិវត្តន៍និងរក្សាភាពជាអ្នកដឹកនាំតែមួយគត់នៃបក្សកុម្មុយនិស្តផងដែរ។

Gérard Guillaume ជាអ្នកដឹកនាំនៃខ្សែភាពយន្តឯកសារជាច្រើនស្តីពីវៀតណាមដូចជា ខ្សែភាពយន្តឯកសារ “ពិភព លោករបស់ Khoa” ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់កុមារ មកពីតំបន់ដីសណ្ដទន្លេក្រហម អំពីសង្គ្រាមនៅវៀតណាមខាងជើង - ខ្សែភាពយន្តនេះ ទទួលបានពានរង្វាន់ Paul Vaillant-Couturier; បទយកការណ៍ “ផ្លូវនាំទៅរកជ័យជម្នះ” (Les chemins de la victoire) ជាពិសេសគឺខ្សែភាពយន្តឯកសារ"ហូជីមិញ: គំរូរព្រាងឆាយាល័ក្ខណ៍អំពីអ្នកនយោបាយមួយរូប” នេះតែម្តង៕

(ប្រែសម្រូលដោយ មិញអាញ់)

(ប្រែសម្រូលដោយ មិញអាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន