Trending now

វៀតណាមចូលរួមក្នុងការប្រឡងជួយសង្គ្រោះនៅម៉ាឡេស៊ី

21:47 | 19/07/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ១៨ ខែកក្កដានៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តទៅការប្រឡងជួយសង្រ្គោះអន្ដរជាតិម៉ាឡេស៊ី ឆ្នាំ ២០១៩ ដោយមានការចូលរួមពីក្រុមចំនួន ៨ មកពី ៧ប្រទេសនិងតំបន់ដែនដី ក្នុងនោះមានវៀតណាមផងដែរ។

ក្រុមវៀតណាមត្រៀមសម្រាប់វិញ្ញាសារសង្គ្រោះមនុស្សក្នុងរថយន្ត (រូបថតៈ TTXVN)

ការប្រឡងនេះមានគោលបំណងចែករំលែកបទពិសោធន៍រវាងប្រទេសនានាក្នុងការងារជួយសង្គ្រោះ ព្រមទាំងបង្កើតឱកាសសម្រាប់អ្នកជួយសង្គ្រោះអនុវត្តន៍ជាក់ស្តែងការងារជួយសង្គ្រោះដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។

ក្រុមវៀតណាមមានសមាជិកចំនួន ៥ នាក់ ដឹកនាំដោយលោក Dao Duy Thuongអនុប្រធានការិយាល័យកិច្ចការពន្លត់អគ្គីភ័យនាយកដ្ឋានប៉ូលីសពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៃក្រសួងនគរបាល។ បន្ទាប់ពីរយៈពេល ៥ នាទីត្រៀមរៀបចំ មក ក្រុមវៀតណាមបានចាប់ផ្តើមអនុវត្តន៍វិញ្ញាសារប្រឡង។ នៅចំពោះមុខអ្នកជំនាញទទួលបន្ទុកវិញ្ញាសារនីមួយៗក្រុម​វៀតណាមបានបញ្ចប់ការប្រឡងក្នុងរយៈពេលជាង ៣០នាទីហើយស្ថិតក្នុងចំណោមក្រុមឈានមុខ។ អ្នកជំនាញបានវាយតម្លៃថាក្រុមវៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យការប្រឡងជាពិសេសការត្រៀមរៀបចំការថែទាំជនរងគ្រោះនិងការសម្របសម្រួលក្នុងក្រុមផងដែរ។

លោក Dao Duy Thuong បានអោយដឹងថា តាមរយៈការប្រឡងនេះ សមាជិកនៃក្រុមបានទាញយកនូវបទពិសោធន៍ដ៏មានតម្លៃជាច្រើន ហើយប្រការនេះ បានរួមចំណែក បំប៉នជំនាញសម្រាប់សមាជិកម្នាក់ៗនាពេលខាងមុខជាពុំខាន៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់