Trending now

វៀតណាមកសាង “គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព” ដើម្បីរំញោចនូវតម្រូវការទេសចរណ៍ក្រោយពីជំងឺកូវីដ១៩

08:36 | 22/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោក Dang Tan Hung ប្រធានសមាគមទេសចរណ៍ទីក្រុង Can Tho បានសង្កត់ធ្ងន់ក្នុងពិធីបំផុសកម្មវិធី «ជំរុញតម្រូវការទេសចរណ៍និងណែនាំផលិតផលទេសចរណ៍ថ្មីៗ» ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Can Tho កាលពីថ្ងៃទី ២១ ខែឧសភាកន្លងមក។

ទីក្រុង Can Tho (រូបថត៖ Zing.vn)

ទោះបីជាជាវិស័យមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជម្ងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែវិស័យទេសចរណ៍គឺជាវិស័យដែលមានលទ្ធភាពក្នុងការ ងើបឡើងវិញឡើងវិញយ៉ាងឆាប់រហ័ស ដើម្បីរួមចំណែកក្នុងការជម្រុញវិស័យផ្សេងៗទៀតរួមស្តារឡើងវិញនិងអភិវឌ្ឍបានយ៉ាងល្អផងដែរ។

ដើម្បីធ្វើឲ្យជាក់ស្តែងនូវរឿងនេះ ចាំបាច់ត្រូវអនុវត្តឲ្យបានព្រមៗគ្នានូវកម្មវិធីជំរុញតម្រូវការទេសចរណ៍ជាបណ្តើរៗជាមួយសារថា "គោលដៅទេសចរណ៍ប្រកប ដោយសុវត្ថិភាព" ។ លោក Dang Tan Hung ប្រធានសមាគមទេសចរណ៍ទីក្រុង Can Tho បានសង្កត់ធ្ងន់ក្នុងពិធីបំផុសកម្មវិធី «ជំរុញតម្រូវការទេសចរណ៍និងណែនាំផលិតផលទេសចរណ៍ថ្មីៗ» ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Can Tho កាលពីថ្ងៃទី ២១ ខែឧសភាកន្លងមក។

យោងតាមលោក Dang Tan Hung បានឲ្យដឹងថា ដើម្បីឱ្យកម្មវិធីជំរុញតម្រូវការទេសចរណ៍កាន់តែល្អប្រសើរឡើងក្រោយពីជំងឺ កូវីដ១៩ ប្រកបដោយប្រសិទ្ធិភាពនោះអង្គភាពអាជីវកម្មទេសចរណ៍គប្បីបង្កើតផលិតផលទេសចរណ៍ថ្មីដើម្បីជំរុញតម្រូវការរបស់អតិថិជន រួមទាំងមានតំលៃសមរម្យនិងមានប្រូម៉ូសិនសម្រាប់សេវាកម្មទេសចរណ៍បម្រើភ្ញៀវទេសចរដែលចូលរួមកម្មវិធីដោយ ឈរលើគោលការណ៍៖ ធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ និងមានការការបញ្ចុះតម្លៃ ប៉ុន្តែមិនកាត់បន្ថយគុណភាពសេវាកម្ម និងនៅតែរក្សាតម្លៃ ប៉ុន្តែបង្កើនសេវាកម្មបន្ថែមទៀតសម្រាប់អ្នកដំណើរជាដើមផងដែរ៕

ទីក្រុង Can Tho (រូបថត៖ Zing.vn)

ទន្ទឹមនឹងនេះអង្គភាពអាជីវកម្មត្រូវចាត់វិធានការនានាដើម្បីធានាសុវត្ថិភាពក្នុងការបង្ការជំងឺឆ្លងសម្រាប់ភ្ញៀវទេសចរ ដូចជាការកំចាត់មេរោនៅក្នុងបន្ទប់ស្នាក់នៅ និងឧបករណ៍; រៀបចំទឹកលាងដៃកំចាត់មេរោគនិងម៉ាសការពារ; កំណត់ការរក្សាចម្ងាយសុវត្ថិភាពរវាងភ្ញៀវទេសចរនិមួយ ហើយជៀសវាងជាដាច់ខាតពីការ ធ្វេសប្រហែស និងអត្តនោម័តចំពោះការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតផងដែរ ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: ncov.vnanet.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ