Trending now

វៀតណាម-ប្រទេសសុភមង្គល

13:10 | 25/03/2021

ក្រោយរយៈពេល ៣៥ ឆ្នាំនៃការកែទម្រង់ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ សន្ទស្សន៍នៃកម្រិតសប្បាយរីករាយរបស់ពិភពលោក (HPI) របស់វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំង។ ដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន មហាសន្និបាតលើកទី XIII របស់បក្សបានដាក់ចេញកម្មវិធីយុទ្ធសាស្ត្ររយៈពេលវែងលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយមានគោលបំណងកសាង “ប្រទេសជាតិសម្បូររុងរឿង និងសុភមង្គល”។

តីសប្បាយរីករាយរបស់ កុមារវៀតណាម

យោងតាមសារព័ត៌មានចិន សេដ្ឋកិច្ចវៀតណាមចាប់តាំងពេលអនុវត្តការផ្លាស់ប្តូរថ្មីដល់បច្ចុប្បន្នបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍចំនួន ៣ គឺ៖ ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៥ កំណើនបានកើនឡើងយ៉ាងឆាប់រហ័ស​ដោយសារការទទួលបានផលប្រយោជន៍ក្នុងកំឡុងពេលបើកទ្វារសេដ្ឋកិច្ច; ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១១ កំណើនបានធ្លាក់ចូលទៅក្នុងស្ថានភាពជាប់គាំងដោយរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុក្នុងរយៈពេលយូរ; ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២០ អត្រានៃកំណើនផលិតភាពការងារស្មើនឹងដំណាក់កាលចាប់ផ្តើមបើកទ្វារ។ “នៅឆ្នាំ ២០២០ ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 បានរីករាលដាលទូទាំងពិភពលោក សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែប្រទេសវៀតណាមនៅតែរក្សាបាននូវកំណើនផលិតផលក្នុងស្រុកសរុប ២.៩១% ដោយត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅលើពិភពលោក”។

ទាក់ទងនឹងការនាំចេញ ដោយដកស្រង់របាយការណ៍របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) កាសែត New Straits Times របស់ប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ប្រទេសវៀតណាមគឺជាប្រទេសតែមួយគត់ដែលមានកំណើននាំចេញក្នុងចំណោមប្រទេសអាស៊ានទាំង ៦។ របាយការណ៍ខាងលើបង្ហាញថា ក្នុងចំណោមប្រទេសរួមមាន វៀតណាម ហ្វីលីពីន ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មានតែប្រទេសវៀតណាមដែលសម្រេចបានកំណើននាំចេញក្នុងឆ្នាំកន្លងទៅប្រមាណ ៧ ភាគរយ សម្រេចបាន ២៨៦.៦៦ ពាន់លានដុល្លារអាមេរិក។ ដោយមានគោលនយោបាយសេដ្ឋកិច្ច-សង្គមប្រកបដោយភាពច្នៃប្រឌិតរបស់បក្សកុម្មុយនីស្តវៀតណាម កិត្យានុភាពនៅលើឆាកអន្តរជាតិរបស់វៀតណាមត្រូវបានលើកកំពស់ជានិច្ច។

ដោយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ នៅក្នុងអត្ថបទមួយក្រោមចំណងជើងថា “វៀតណាម-ប្រទេសសុភមង្គល” ដែលចុះផ្សាយនាពេលថ្មីៗនេះលើកាសែត Trybuna (ប៉ូឡូញ) អ្នកយកព័ត៌មាន Piotr Gadzinowski បានសរសេរថា “យោងតាមសន្ទស្សន៍នៃកម្រិតសប្បាយរីករាយរបស់ពិភពលោក (HPI) វៀតណាមឈរនៅលំដាប់ទី ៥ ក្នុងចំណោមប្រទេសចំនួន ១៤០។ កាលពី ៣០ ឆ្នាំមុន ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ១២១ ។

លោក Piotr Gadzinowski ក៏បានសម្តែងការកោតសរសើរចំពោះគោលដៅដែលបានកំណត់ដោយមហាសន្និបាត XIII របស់បក្សក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលវែងដើម្បីកសាង “ប្រទេសសម្បូររុងរឿង និងសុភមង្គល”។ គោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលខ្លី មធ្យម និងវែង ត្រូវនឹងព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ ២០២៥, ២០៣០ និង ២០៤៥ ដោយផ្តោតលើការជំរុញការទាក់ទាញវិនិយោគទុនពីបរទេស ការច្នៃប្រឌិតក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្លាស់ប្តូរគំរូសេដ្ឋកិច្ចឌីជីថល.. អ្នកសារព័ត៌មាន Piotr Gadzinowski បានសង្កត់ធ្ងន់ថា “នេះជាផែនការប្រកបដោយមហិច្ឆតា ប៉ុន្តែវៀតណាមបានបញ្ជាក់ថាខ្លួន​អាចសម្រេចបាននូវសមិទ្ធផលម៉ាក្រូសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។

ទោះជាយ៉ាងណា លោកសាស្ត្រាចារ្យ Kenichi Ohno នៃវិទ្យាស្ថានជាតិស្រាវជ្រាវគោលនយោបាយ និងជាទីប្រឹក្សារដ្ឋាភិបាលជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទទួលបានកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែប្រហែលជានៅក្នុងទិដ្ឋភាពនៃការកសាងគោលនយោបាយអភិវឌ្ឍន៍នៅមានបញ្ហាមួយចំនួនដែរ។ ដូច្នេះវៀតណាមចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការកែលំអកត្តាមូលដ្ឋាននៃសមត្ថភាពផលិតកម្មដូចជា៖ អភិបាលកិច្ចសហគ្រាស ផលិតភាពរបស់រោងចក្រ ជំនាញកម្មករ និងប្រសិទ្ធភាពនៃរដ្ឋបាល។ លោកសាស្ត្រាចារ្យ Kenichi Ohno បានសង្កត់ធ្ងន់ថាប្រសិនបើបរិយាកាសវិនិយោគ និង​ការ​ធ្វើអាជីវកម្មរបស់វៀតណាមបន្តមានភាពប្រសើរឡើងនោះ ប្រ​ទេ​សវៀ​ត​ណា​មនឹ​ង​ក្លា​យជាគោលដៅវិនិយោគទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍៕

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស