Trending now

វចនានុក្រមភាសាឆែក - វៀតណាមទទួលបានរង្វាន់អក្សរសាស្ត្រឆ្នាំ ២០១៩ ពីសមាគមអ្នកនិពន្ធឆែក

10:38 | 11/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងប្រាក សមាគមអ្នកនិពន្ធឆែកបានរៀបចំពិធីប្រគល់រង្វាន់អក្សរសាស្ត្រឆ្នាំ ២០១៩ សម្រាប់ស្នាដៃដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍអក្សរសាស្ត្រនិងវប្បធម៌ឆែក។

អ្នកនិពន្ធ Nguyen Quyet Tien បានទទួលពានរង្វាន់នេះ (រូបថតៈ TTXVN)

ក្នុងចំណោមស្នាដៃទាំង ៨ ដែលត្រូវបានសមាគមអ្នកនិពន្ធឆែកជ្រើសរើសនិងប្រគល់រង្វាន់នៅឆ្នាំនេះ គឺវចនានុក្រមភាសាឆែក - វៀតណាម ត្រូវបានចងក្រងឡើងដោយវិស្វករ Nguyen Quyet Tien និងសហការីជនជាតិឆែកដែលស្រឡាញ់វៀតណាម។

នេះជាវេចនុក្រមភាសាឆែក - វៀតណាម ដោយអ្នកនិពន្ធសំខាន់ពីរគឺបណ្ឌិតផ្នែកភាសាលោក Ivo Vasiljev និងវិស្វករ Nguyen Quyet Tien រួមទាំងសហការី ដែលខិតខំចងក្រងអស់រយៈពេល ១២ ឆ្នាំ រួមមាន ៦ ភាគ និងមានប្រហែល ១២០,០០០ ពាក្យ ដែលមិនត្រឹមតែបង្កប់នូវចំណេះដឹងអំពីភាសាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង អំពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់វៀតណាមនិងសាធារណរដ្ឋឆែកទៀតផងដែរ។

ក្នុងបទថ្លែងមតិរបស់ខ្លួន លោកវិស្វករ Nguyen Quyet Tien បាននិយាយថា នេះគឺជាការលើកទឹកចិត្តនិងជារង្វាន់ដ៏ធំធេងសម្រាប់ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់អ្នកនិពន្ធ ដើម្បីកសាងនូវស្ពានតភ្ជាប់ភាសាវៀតណាម - ឆែក និងបានរួមចំណែកធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌និងប្រវត្តិសាស្ត្ររបស់គ្នាទៅវិញទៅមក ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍនូវមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រជាជននៃប្រទេសទាំងពីរ។

អ្នកនិពន្ធដែលទទួលបានរង្វាន់របស់សមាគមអ្នកនិពន្ធឆែក ២០១៩ (រូបថត៖ TTXVN)

លោកវិស្វករ Nguyen Quyet Tien បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនិងការស្រឡាញ់ដ៏មានតម្លៃសម្រាប់ប្រទេសនិងប្រជាជនវៀតណាមរបស់សហការីជាប្រជាជនឆែក ក្នុងដំណើរការចងក្រងនិងបញ្ចប់គម្រោង វចនានុក្រម ឆេក - វៀតណាម ជាពិសេសលោកអតីតបណ្ឌិត Ivo Vasiliev (សហអ្នកនិពន្ធដែលបានចែកឋាន) ក្នុងការបំពេញ ៤ ភាគដំបូង និងបង្កើតក្របខ័ណ្ឌសម្រាប់ចងក្រងវចនានុក្រមទាំងមូលនិងលោកបណ្ឌិត Iva Klinderova ចំពោះការបញ្ចប់ចំនួន ២ ភាគចុងក្រោយ នៃវចនានុក្រមនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍និងការគាំទ្ររបស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែក ជាពិសេសក្រសួងអប់រំ យុវជននិងកីឡាឆែក ស្ថានទូតវៀតណាមនៅសាធារណរដ្ឋឆែក ស្ថានទូតឆែកប្រចាំនៅប្រទេសវៀតណាមរួមទាំងសាជីវកម្មទូរគមនាគមន៍យោធា Viettel ផងដែរ។

យោងតាមប្រធានសមាគមអ្នកនិពន្ធឆែក លោក Karel Sys ថា ប្រទេសវៀតណាមនិងសាធារណរដ្ឋឆែកគឺជាប្រទេសពីរដែលមានប្រវត្តិវប្បធម៌យូរអង្វែង ហើយសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកជាស្ពានសំខាន់មួយ រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌នៃប្រជាជាតិទាំងពីរ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អរវាងប្រទេសទាំងពីរ។ ការដែលសមាគមអ្នកនិពន្ធឆែកបានបោះឆ្នោតនិងប្រគល់រង្វាន់អក្សរសាស្ត្រឆ្នាំ ២០១៩ សម្រាប់វចនានុក្រមភាសាឆែក - វៀតណាម ពីព្រោះវាជាគម្រោងដ៏ធំមួយដែលបានចងក្រងក្នុងរយៈពេលជាច្រើនឆ្នាំ និងមានអត្ថន័យសំខាន់អំពីតម្លៃអក្សរសាស្ត្រនិង វប្បធម៌ រួមចំណែកធ្វើជាស្ពានតភ្ជាប់រវាងវប្បធម៌នៃប្រទេសទាំងពីរនិយាយដោយឡែកនិងរវាងប្រទេសទាំងពីរវៀតណាមនិងឆែកនិយាយរួម៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន