Trending now

វិចិត្រករ​​វៀតណាមគូរ​រូប​សិល្បៈ​ប្រឆាំងជំងឺ​កូវីដ ​១៩​

16:11 | 13/05/2020 (សរុបដោយ ហេង វុធ្ធ)

វិចិត្រករ​វៀតណាម​វ័យ ៧៦ ឆ្នាំ ដែល​បាន​ចំណាយ​ពេល​ពេញ​ ១ ​ជីវិត​ផលិត​រូប​ភាព​សិល្បៈ​ឃោសនា​ឲ្យ​រដ្ឋាភិបាល​វៀតណាមបាន​បង្វែរ​ជក់​របស់​ខ្លួន​មក​ផ្សព្វផ្សាយ​ពី​វីរុស​កូរ៉ូណា ដោយ​ការ​រចនា​បដា​ ដែល​រំលេច​នៅ​តាម​ទីសាធារណៈ​នានា​ទូទាំង​ក្រុង​ហាណូយ។

វិចិត្រករ​​វៀតណាម​វ័យ ៧៦ ឆ្នាំ បង្ហាញ​រូបភាព​ផ្សព្វផ្សាយ​ពី​ការ​ការពារ​ជំងឺ​កូវីដ ១៩ (រូបថត AFP)

លោក ត្រាន់ ឌុយ ត្រុក ត្រូវ​បាន​ជ្រើសរើស​ឲ្យ​បង្កើត​ស្នាដៃ​រចនា​ប័ទ្ម​កូវីដ ​១៩ ក្រោយ​ពី​ការ​ប្រកួត​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​វៀតណាម​។

រូប​សិល្បៈ​ឃោសនា​ក្រាហ្វិក​ចម្រុះ​ពណ៌ជា​ទិដ្ឋភាព​ដ៏​សាមញ្ញ​​នៅ​វៀតណាម អំឡុង​ពេល​សង្គ្រាម​​ប្រឆាំង​​អាមេរិក​​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០-៧០ ដោយ​​បង្កប់​សារ​លើក​ទឹក​ចិត្ដ​ដល់​ទាហាន​ជួរ​មុខ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​និយម​។

សូម្បី​បច្ចុប្បន្ន បដា​លក្ខណៈ​ស្រដៀង​គ្នា​នេះ អាច​ត្រូវ​បាន​មើល​ឃើញ​ទូទាំង​ប្រទេស​នៅ​តាម​សាកលវិទ្យាល័យ​ធំៗ ឬ​សន្និបាត​បក្ស​កុម្មុយនីស្ដ​។

លោក​​និយាយ​ថា​៖ «គំនិត​​​របស់​ខ្ញុំ ​គឺ​គូរ​រូប​មនុស្ស ​​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ដែល​រស់នៅ​តំបន់​​ដាច់​​ស្រយាល​ និង​មាន​កម្រិត​ចំណេះ​ដឹង​ទាប ដើម្បី​ជួយ​សាប​ព្រោះសារ​នយោបាយ​​​បក្ស​កុម្មុយនីស្ដ​ និង​រដ្ឋាភិបាល​វៀតណាម​ច្បាស់ៗ​»។

យោង​តាម​ក្រសួង​វប្បធម៌​រូបភាព​ឌីហ្សាញ​សរុប ១៤ ផ្ទាំង ​របស់​វិចិត្រករ​ជើង​ចាស់ ១០ នាក់ ត្រូវ​បាន​ជ្រើសរើស​ក្នុង​​ចំណោម​ការ​ប្រកួត​ជាមួយ​ការ​​បោះ​ពុម្ព​ចំនួន ៧០ ម៉ឺន​សន្លឹក ​តាំង​​​បង្ហាញ​តាម​ទី​សាធារណៈ​ទូទាំង​ប្រទេស ​វៀតណាម។ ទន្ទឹម​នឹង​នេះ វិចិត្រករ​ច្នៃ​ប្រឌិត​​វ័យ​ក្មេង ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មក​ជួយ​លើ​កិច្ចការ​​ផ្ដល់​សារ​សុខាភិបាល​សាធារណៈ ដោយ​ការ​បង្ហោះ​ស្នាដៃ​លើ​បណ្ដាញ​សង្គម​។

រូបភាព​របស់​អ្នក​ឌីហ្សាញ​ផ្នែក​ក្រាហ្វិក ឡេ ដុក ហែប បាន​បង្ហាញ​ពី​បុគ្គលិក​វេជ្ជសាស្ដ្រ​ស្ដ្រី​​ម្នាក់​កាន់​ដៃ​មនុស្ស​ម្នាក់​ អម​ដោយ​ពាក្យ​ស្លោក​ថា «​នៅ​ផ្ទះ​ជា​ភក្ដីភាព​ចំពោះ​មាតុភូមិ​» ​ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​លើ​ហ្វេសប៊ុក។

លោក​​នឹក​ឃើញ​គំនិត​នេះ ​ក្រោយ​ពី​បាន​ឃើញ​​រូបភាព​នៅ​លើ​​បណ្ដាញ​សង្គម​ដែល​បង្ហាញ​​ពី​មនុស្សម្នា​ជួប​ជុំ​គ្នា​នៅ​តាម​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​នានា ​ទោះបី​ជា​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ឲ្យ​នៅ​តែ​ផ្ទះ​យ៉ាង​ណា​ក៏​ដោយ​។

បុរស​អាយុ ៣៤ ឆ្នាំ បាន​ប្រាប់ AFP ពី​ផ្ទះ​នៅ​ក្នុង​ក្រុង​ហូជីមិញ​ថា​៖ «​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល និង​រីករាយ​ពី​ព្រោះ​ហាក់​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​អ្វី​ម្យ៉ាង ​ដើម្បី​សហគមន៍​ខ្ញុំ​»។

មុនពេលចាកចេញពីទកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគែ “អ្នកទាំងអស់គ្នាបានថ្លែងអំណរគុណនិងជូនឲ្យទាហាន វេជ្ជបណ្ឌិត សំបុត្រអំណោយតូចៗ” របស់លោក Anh Tang Quang

គួរបញ្ជាក់ថានាថ្ងៃទី៩ ​ខែមេសា ឆ្នាំ២០២០ កាសែត Guardian របស់អង់គ្លេសបានចុះផ្សាយផ្ទាំងរូបភាព និងប៉ាណូឃោសនា ស្តីពី​សកម្មភាព​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 របស់វៀតណាម ដើម្បីណែនាំទៅកាន់ពិភពលោក។

កាសែតអង់គ្លេស​ បានអះអាង ថាសារដូចដែលបានលើកឡើង រួមជាមួយសកម្មភាពបន្ទាន់ និងស្វែងរក អ្នកដែលធ្លាប់ប៉ះ​ពាល់ជាមួយអ្នកជំងឺនោះ បាន ជួយឲ្យវៀតណាមបញ្ជៀសស្ថាន ភាព ដែលអឺរ៉ុបកំពុងរងទុក្ខ ដោយមានករណី​ឆ្លងជំងឺថ្មីរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះ វៀតណាមក៏បានដាក់ឲ្យ​ដាច់​ដោយឡែក​ ចំពោះអ្នកដែលធ្លាប់ប៉ះពាល់ជាមួយ​អ្នកឆ្លង COVID-19 ​ផងដែរ​៕​

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ