Trending now

លោកឯកអគ្គរដ្ឋទូត Daniel J. Kritenbrink ធ្វើនំសែនព្រះខែដែលជាការួមផ្សំរវាងគ្រឿងផ្សំប្រពៃណីរវាងវៀតណាមនិងអាមេរិក

08:42 | 02/10/2020 (បកប្រែដោយឌីណា)

យុគសម័យ ៖ នៅថ្ងៃទី ១ ខែតុលា ស្ថានទូតអាមេរិកប្រចាំនៅវៀតណាមបានចែករំលែកវីដេអូឃ្លីបរបស់លោកឯកអគ្គរដ្ឋទូត Daniel J. Kritenbrink អំពីការធ្វើនំសែនព្រះខែពិសេសដោយរួមផ្សំរវាងគ្រឿងផ្សំប្រពៃណីវៀតណាមនិងគ្រឿងផ្សំអាមេរិក ដូចជា៖ ឈីស និងផ្លែប្លូប៊ឺរី ។

លោកឯកអគ្គរដ្ឋទូត Daniel J. Kritenbrink ធ្វើនំសែនព្រះខែដែលជាការួមផ្សំរវាងគ្រឿងផ្សំប្រពៃណីរវាងវៀតណាមនិងអាមេរិក ។

នៅក្នុងវីដេអូឃ្លីបនេះ លោកឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅប្រទេសវៀតណាម​ Daniel J. Kritenbrink បានចែករំលែកថា នេះ​ជារដូវ​ស្លឹក​ឈើ​ជ្រុះ​លើកទី ៣​ របស់លោក​នៅ​រដ្ឋធានី Ha Noi ហើយសម្រាប់លោកនេះក៏ជាពេលវេលាគួរឱ្យស្អាតបំផុតដែរ។ ឆ្នាំ ២០២០ ក៏ជាឆ្នាំពិសេស​ដែល​អបអរសាទរខួបលើកទី ២៥ នៃការធ្វើឱ្យប្រក្រតី​នៃទំនាក់​ទំនងអាមេរិក - វៀតណាម។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា“ ផ្លូវមានសភាពអ៊ូអរ​ រដូវស្លឹកឈើជ្រុះ​កំពុងឈានមកដល់ហើយ មនុស្សគ្រប់គ្នាកំពុង​ត្រៀមអ្វីៗ​ ដើម្បីអបអរសាទរពិធីបុណ្យសែន​ព្រះខែ” ។ ចូល​រួមក្នុង​បរិយាកាសនេះ​ លោក​បាន​រកជាងឈើម្នាក់ នៅផ្លូវបុរាណនៃរដ្ឋធានី Ha Noi។ លោក​ឯក​អគ្គរដ្ឋទូត Kritenbrink បាននិយាយថា​ជាងឈឺនេះបានប្រើឧបករណ៍ប្រពៃណី ដើម្បី​បង្កើត​ពុម្ភធ្វើ​នំសែនព្រះខែពិសេសមួយ​ដែល អបអរខួប​២៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​វៀតណាមនិងអាមេរិក។

"ខ្ញុំសូមជូនពរឱ្យអ្នកមានពិធីបុណ្យសែនព្រះខែ​ដ៏ល្អប្រសើរបំផុតជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក។ ឆ្នាំនេះគឺជាឆ្នាំពិសេស​សម្រាប់​ប្រជាជន​នៃប្រទេសយើងទាំងពីរ។ ខ្ញុំជឿជាក់​ថា​ ទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរ​នឹងបន្តកាន់​តែ​រឹងមាំថែមទៀត នាពេលអនាគត។ ប្រទេសយើង​ទាំងពីជាដៃគូ​ទុកចិត្តនិងរីកចម្រើន​ជាមួយគ្នា" លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំនៅប្រទេសវៀតណាម​ចែករំលែក​ ។

លោកឯកអគ្គរដ្ឋទូត Kritenbrink តែងតែចូល​ចិត្តនំ​ព្រះខែ​ដែល​មានស្នូលប្រពៃណី​។ ទោះជាយ៉ាងណាក៏​ដោយ ឆ្នាំនេះលោក​បានសំរេចចិត្តធ្វើនំសែនព្រះខែ​ ដែលមាន​ការរួម​ផ្សំរវាងគ្រឿងផ្សំអាមេរិកនិងគ្រឿងផ្សំវៀតណាម។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​បាន​និយា​យថា ឈីស​និងផ្លែប៊្លូបឺរីត្រូវបានគេប្រើជា​ទូទៅ​នៅក្នុងការធ្វើនំ នៅអាមេរិក​ ហើយឥឡូវនេះ​គ្រឿងផ្សំទាំងនេះបានលក់នៅហាងលក់ម្ហូបអាហារជាច្រើន នៅទូទាំងប្រទេសវៀតណាម។

“ ខ្ញុំបានបញ្ចូលគ្រឿងផ្សំអាមេរិករួមផ្សំនឹង រូបមន្តធ្វើនំសែនព្រះខែដ៏ ប្រពៃណីរបស់​វៀតណាម ដើម្បីធ្វើនំសែនព្រះខែ​តាម​របៀប​របស់ខ្លួនឯង។ នៅក្នុងនំទាំងនេះប្រពៃណីរបស់ប្រទេសយើងទាំងពីរត្រូវបានផ្សំជាមួយគ្នាំ ដើម្បីបង្កើត​នំសែន​ព្រះខែ​ថ្មីប្លែកនិងឈ្ងុយឆ្ងាញ់មួយ​ប្រភេទ” ។ លោកឯកអគ្គរដ្ឋទូត Kritenbrink បាន​មានប្រសាសន៍./.

សូមអញ្ជើញអ្នកអាន​ទស្សនាវីដេអូឃ្លីបនេះ ដោយ​ការចុច link ខាងក្រោម៖

https://thoidai.com.vn/dai-su-daniel-j-kritenbrink-lam-banh-trung-thu-ket-hop-nguyen-lieu-truyen-thong-cua-viet-nam-va-my-119756.html

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស